សិង្ហបុរី នឹងដំណើរការជើងហោះហើរដែលរយៈចំងាយឆ្ងាយជាងគេលើលោកឆាប់ៗ

0
2320

(សិង្ហបុរី)៖ ក្រុមហ៊ុនអាកាសចរសិង្ហបុរី Singapore Airline គ្រោងនឹងដំណើរការជើងហោះហើរដែលមានរយៈចំងាយឆ្ងាយជាងគេនៅលើពិភពលោកនាពេលដ៏ខ្លីខាងមុន។​

កាលពីឆ្នា២០១៣ ក្រុមហ៊ុនអាកាសចរសិង្ហបុរី Singapore Airline បានប្រតិបត្តិការណ៍ជើងហោះហើរដែលមានរយៈពេលរហូតដល់ទៅជិត១៩ម៉ោង ឥតឈប់ពីសិង្ហបុរី ទៅកាន់ទីក្រុង New York ក្លាយជាក្រុមហ៊ុនដែលមានជើងហោះហើរយូរជាងគេក្នុងលោក អស់ពេលជិត១ទស្សវត្សរួចមកហើយ។

ស្របពេលដែលតម្លៃប្រេងឥន្ធនៈមានការប្រែប្រួលឥតឈប់ តម្លៃក៏មានការកើនឡើងខុសពីយ៉ាងខ្លាំងពីជិត១ទស្សវត្សមុនក៏ដោយ ប៉ុន្តែតម្រូវការជើងហោះមកកាន់តែប្រទេសសិង្ហបុរីនៅតែមាន និងកើនឡើងជាលំដាប់ ពិសេសជើងហោះហើរដែលមានរយៈចំងាយឆ្ងាយ ធ្វើឲ្យក្រុមហ៊ុននេះសម្រេចកំណត់គោលដៅដំណើរការជើងហោះហើរផ្លូវឆ្ងាយនេះឡើង។


ដើម្បីឲ្យគម្រោងនេះសម្រេចជោគជ័យ ក្រុមហ៊ុនត្រូវការធ្វើការកែលម្អលក្ខណៈខាងក្នុងយន្តហោះមួយចំនួន រួមទាំងសេវាកម្មដែលត្រូវផ្តល់ជូនភ្ញៀវនៅលើយន្តហោះផងដែរ ធ្វើឲ្យយ៉ាងណាឲ្យអ្នកធ្វើដំណើរមានអារម្មណ៍ស្រស់ស្រាយ សុវត្ថិភាព​ និងមិនឆាប់ធុញក្នុងការជិះយន្តហោះរយៈពេលយូរ។

គួរជម្រាបផងដែរថា គម្រោងជើងហោះហើរដែលមានរយៈចំងាយឆ្ងាយជាងគេនេះ គ្រោងនឹងធ្វើឡើងមុនគេពីអាកាសយាន្តដ្ឋាន Changi សិង្ហបុរី ទៅកាន់ទីក្រុង Newark រដ្ឋ New Jersey សហរដ្ឋអាមេរិក នៅខែតុលាខាងមុខនេះហើយ៕

 

អត្ថបទដោយ៖ Jimmy

LEAVE A REPLY

Please enter your comment!
Please enter your name here