តម្លៃសាំងនៅកម្ពុជានៅតែបន្តធ្លាក់ចុះ បើធៀបនឹងសប្តាហ៍កន្លងទៅនេះ

0
895

(ភ្នំពេញ)៖ តាមសេចក្តីជូនដំណឹងស្តីពីការលក់រាយប្រេងឥន្ទនៈនៅតាមស្ថានីយ៍នានាដែលបានចេញផ្សាយដោយក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃព្រហស្បត្តិ៍នេះគឺមានការធ្លាក់ចុះ ៥០រៀលបន្តទៀត បើធៀបនឹងសប្តាហ៍មុនដែលបានធ្លាក់ចុះ ១០០រៀលផងដែរ។

ស្ថានីយលក់ប្រេងឥន្ទនៈនានា ចាប់​ពី​​ថ្ងៃ​ទី២២​ ខែមិថុនា ដល់ ថ្ងៃទី០១​ ខែកកក្កដា ឆ្នាំ២០១៨នេះ ​ប្រេងសាំងក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​តម្រូវ​ឱ្យលក់ក្នុង​តម្លៃ​ ៤,១៥០​រៀល ក្នុង​មួយ​លីត្រ ឬស្មើនិង ​១.០២​ដុល្លារ ក្នុង​មួយ​លីត្រ។ ចំណែក​ឯ​ប្រេង​ម៉ាស៊ូត​វិញ ក្រសួង​តម្រូវ​ឲ្យ​លក់​ក្នុង​តម្លៃ ​៣,៩៥០រៀល ឬ​ស្មើនិង ០.៩៨ដុល្លារ ក្នុង​មួយ​លីត្រ។​

គូរបញ្ជាក់ថា តម្លៃសាំងធម្មតា និងម៉ាស៊ុតមានការធ្លាក់ចុះ ៥០​រៀលដូចគ្នា បើ​ធៀប​នឹង​តម្លៃ​លើក​មុន។ តែទោះជាយ៉ាងនេះក្តី ការធ្លាក់ចុះបន្ទិចនេះនៅតែជាតម្លៃមួយដែលខ្ពស់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសសិស្សិ និងនិសិ្សតដែលកំពុងសិក្សាតែម្តង ៕​


អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here