លោក Robert Herjavec៖ គន្លឹះសំខាន់៣នេះ នឹងផ្លាស់​ប្តូរការគិតទៅរកជីវិតស្រស់បំព្រង

0
2924

មនុស្សភាគច្រើន​ប្រាដកជាបានដឹងខ្លះហើយ នូវរឿងហេតុផ្សេងៗ ក៏ដូចជាជីវិតនៃការតស៊ូដែលនៅពីក្រោយភាពជោគជ័យរបស់សហគ្រិនល្បីៗ ឬបុគ្គលល្បីនៅលើពិភពលោក។ បុគ្គល្បីៗទាំងអស់នោះ ពួកគាត់ក៏តែងតែចែករំលែកនូវ​បទពិសោធន៍ល្អៗដែលពួកគាត់ធ្លាប់បានឆ្លងកាត់ ក៏ដូចជាការជំរុញលើកទឹកចិត្ត​ដល់យុវជន ឬសហគ្រិនជំនាន់ក្រោយទុកជាមេរៀន។

លោក Robert Herjavec ជានាយកប្រតិបត្តិនៃក្រុមហ៊ុន  Herjavec Group ជាក្រុមហ៊ុនគ្រប់គ្រងដំណោះស្រាយសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធើណេត និងជាស្ថាបនិកនៃ BRAK Systems លោកជាមហាសេដ្ឋីពីរសញ្ជាតិគឺ ក្រូអាត និងកាណាដា។

កើតចេញពីគ្រួសារជនភាសខ្លួន តាំងពីរប្រទេសយូហ្គោស្លាវី ទៅដល់កាណាដាជមួយនឹងខោអាវមួយហឹប និងលុយ២០ដុល្លារ ដែលធ្វើឲ្យជីវិតរបស់ Robert Herjavec ត្រូវឆ្លងកាត់ភាពល្វីងជូជត់ និងការតស៊ូគ្រប់បែបយ៉ាងនៅក្នុងជីវិត។

នៅពេលដែលលោករំឮកពីការតស៊ូតក្នុងជីវិត លោកក៏បានលើកឡើងពីបទពិសោធ៍ខ្លះដើម្បីទុកជាការចែករំលែក នូវគន្លឹះដែលគាត់ធ្លាប់អនុវត្តកាលពីនៅជីវិតយុវវ័យ ដែលនាំឲ្យលោកមានភាពជោគជ័យដូចសព្វថ្ងៃ។

១. ធ្វើការដើម្បីបទពិសោធន៍ វាសំខាន់ជាងធ្វើការដើម្បីតែលុយ

វាពិតជារឿងមួយដ៏ល្អ នៅពេលដែលយើងត្រូវធ្វើការងារក្នុងកំឡុងពេលសិក្សា ដើម្បីយកប្រាក់កម្រៃមកផ្គត់ផ្គង់ការសិក្សា ក៏ដូចជាជីវភាពប្រជាំថ្ងៃ។ តែរឿងមួយដែលសំខាន់នោះ អ្នកគួរតែខិតខំធ្វើការដើម្បីទទួលយកបទពិសោធន៍ ដោយយកចិត្តទុកដាក់ ព្រោះវានឹងធ្វើឲ្យជីវិតអ្នកផ្លាស់ប្តូរ ជាជាងធ្វើការរាប់ឆ្នាំ បានតែប្រាក់ខែ មិនបានជំនាញអីសោះ។

២. កុំឲ្យមាន លេសនៅក្នុងជីវិត

ផ្លូវដែធំបំផុតដែលនឹងនាំអ្នក ទៅកាន់ការបរាជ័យដោយសារតែមនុស្សម្នាក់ៗ តែងតែមានលេសដាក់ខ្លួនជានិច្ច និងធ្វើអ្វីចូលចិត្តស្តីបន្ទោសដាក់ខ្លួនឯង។

បើចង់ឲ្យជីវិតជោគជ័យ អ្នកត្រូវមានការទទួលខុសត្រូវខ្ពស់ ចំពោះបញ្ហា ចេះស្វែងរកដំណោះស្រាយ មិនត្រូវកេចវេសចំពោះរឿងណាមួយឡើយ ហើយសំខាន់ជាងនេះ អ្នកត្រូវតែព្យាយាមធ្វើរឿងណា ដែលមនុស្សភាគច្រើនមិនអាចធ្វើទៅបាន។

៣. ហានប្រថុយ ហានជោគជ័យ

បើអ្នករៀនទ្រឹស្តីពីសាលា អ្នកប្រាកដជាមិនខ្វល់ពីហានិវ័យ ឬឧបសគ្គណាមួយឡើយ ព្រោះអ្នកគ្រាន់តែព្យាយាមមើលមេរៀនឲ្យបានច្រើនទៅ​ នោះអ្នកនឹងក្លាយជាសិស្សពូកែ។ ប៉ុន្តែចំស្ថានភាពជាក់ស្តែង អ្នកត្រូវតែហានប្រថុយ ហានសាកល្បង ព្រោះបើអ្នកមិនសាកល្បង អ្នកក៏មិនដឹងថាវាស្រួល ឬពិបាកកម្រិតណា និងជួបបញ្ហាអីខ្លះនោះដែរ។

ជាពិសេសពេលអ្នកចេញរកស៊ី បើអ្នកមិនហ៊ានប្រថុយ មិនហានប្រឈមមុខនឹងការបរាជ័យទេ អ្នកក៏ពិបាកនឹងដើរទៅរកឲ្យឃើញនូវភាពជោគជ័យដែរ។

ទាំងនេះ សុទ្ធតែជាបទពិសោធន៍ជាក់ស្តែង ដែលមហាសេដ្ឋីរូបនេះ លើកយកមកចែករំលែកដើម្បីជាការដាស់តឿន ក៏ដូចជាការជម្រុញលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយឲ្យមានការតស៊ូ និងដើរលើផ្លូវមួយដែលអាចនាំពួកគេទៅកាន់ពិភពលោកមួយដ៏ស្រស់បំព្រង៕

អត្ថបទ៖ វ៉ាត វឌ្ឍនា