លោក Jack Ma៖ មនុស្សមាន ឬ ក្រមើលតែ៦ចំនុចនេះគឺដឹងហើយ

0
7785

មហា​សេដ្ឋី​ Jack Ma ចាប់​កំណើត​នៅ​ក្រុង​ Hangzhou ខេត្ត Zhejiang ក្នុង​ត្រកូល​គ្រួសារ​ក្រ​ខ្សត់​ដោយ​មាន​ឪពុក​ម្ដាយ​ជា​អ្នក​មាន​ជំនាញ​សិល្បៈ Ping Tan។ ដើម្បី​ជម្នះ​ក្នុង​ស្ថានភាព​សិក្សា​ជាមួយ​មិត្ត​រួម​ថ្នាក់ Ma ត្រូវ​បង្ខំ​ចិត្ត​ទៅ​សណ្ឋាគារ​ក្នុង​ស្រុក​រាល់​ថ្ងៃ ដើម្បី​មាន​ឱកាស​ជួប​ជនបរទេស​ និង​អនុវត្ត​ភាសា​អង់គ្លេស​ជាមួយ​ពួក​គេ ហើយ​បាន​យក​ថវិកា​ទិញ​វិទ្យុ​តូច​មួយ​ ដែល​អាច​ស្តាប់​ការ​សិក្សា​​ភាសាសន្ទនា​ប្រចាំ​ថ្ងៃ។​ រហូតតស៊ូ ហើយបរាជ័យជាងយុវជនដែលកំពុងត្អូញត្អែរច្រើនជាងនេះរាប់ពាន់ដងទៅទៀត។

ខាងក្រោមនេះជាសម្តីរបស់លោកប្រាប់ មនុស្សមាន ឬក្រមើលតែ៦ចំណុចដឹងហើយោះ

១. អ្នក​កំពុង​គេង​នៅ​លើ​គ្រែ គេ​កំពុង​ក្រោក​ហាត់​ប្រាណ ដូច្នេះ​ហើយ​គេ​មាន​សុខភាព​ល្អ​ជាង​អ្នកហើយ។


២. អ្នក​ធ្វើ​ការអោយ​រួច​តែមួយ​ថ្ងៃ​ ចំនែកគេ​ធ្វើ​ការ​ដោយ​ការតាំង​ចិត្ត ដូច្នេះ​គេ​អាច​ក្លាយ​ជា​មេ​ដឹកនាំ​របស់​អ្នក។

៣. អ្នក​កំពុង​រៀប​គម្រោង​ធ្វើ​ការ​ថ្ងៃ​នេះ​អោយ​ចប់ ប៉ុន្តែគេ​កំពុង​រៀប​គម្រោង​ផែនការ​សម្រាប់​ឆ្នាំ​បន្ទាប់ ដូច្នេះ​ហើយ​ គេ​អាច​គ្រប់គ្រង​ឱកាស​បានច្រើន​ជាង​អ្នក។

៤. អ្នក​កំពុង​រក​លេសគេច​បញ្ហា ចំនែកគេ​កំពុង​ដោះស្រាយ​បញ្ហា ដូច្នេះ​ហើយ​មុខ​ជំនួញ និង​ការងារ​របស់​គេ​អាច​ទទួល​បាន​ជោគជ័យ​ច្រើន​ជាង​អ្នក។

៥. អ្នក​កំពុង​ភ្លើតភ្លើន​នឹង​ការ​ចាយ​លុយ ចំនែកគេ​កំពុង​តែ​​ចាត់​ចែង​​ទ្រព្យ​សម្បត្តិ​ឲ្យ​ត្រូវ​កន្លែង ដូច្នេះ​ហើយ​គេ​​ក៏​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​អ្នក។

៦. អ្នក​កំពុង​គិត​តែ​ផល​ប្រយោជន៍​ខ្លួន​ឯង គេ​កំពុង​គិត និង​ពិចារណា​ដល់​ផល​ប្រយោជន៍​ភាគី​ម្ខាង​ទៀត ដូច្នេះ​ហើយ​ទើប​​គេ​មាន។

នេះជាមេរៀនជីវិតមួយល្អណាស់ សម្រាប់យុវជនកម្ពុជា ដែលកំពុងខ្វះខាតខ្លាំងក្នុងជីវភាព រស់នៅ។ អ្នកកំពុងតែក្រ តែបើអ្នកមានការតាំងចិត្តគ្រប់គ្រាន់ដូច Jack Ma នោះភាពក្រីក្រនេះ មិនអាចរារាំងក្តីស្រមៃនៃការសិក្សាអ្នកបានទ្បើយ។​សូមនាំគ្នាជំនះនឹងវាសនា​របស់ខ្លួនឲ្យបានហើយនាំគ្នារស់នៅដោយមានគោលដៅ​ដោយមានក្តីសង្ឃឹមជាប់ជានិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here