អតិថិជនគ្រោះថ្នាក់ ៤ ប្រភេទដែលអ្នកលក់ថ្មីថ្មោងមិនគួរយកខ្លួនបៀត

0
26643

អតិថិជនជាស្តេច ក្នុងករណីដែលអតិថិជនទាំងនោះបានធ្វើអោយអាជីវកម្មរបស់អ្នករីកចម្រើន តែអតិថិជនក៏អាចជា បុគ្គលគ្រោះថ្នាក់ដែលធ្វើឲ្យអាជីវកម្មអ្នកមិនរីកចម្រើនបានដែរ។ Business Cambodia សូមលើកយកអតិថិជន ៤ ប្រភេទដែលគ្រោះថ្នាក់ដល់អាជីវកម្មមកជម្រាបជូនលោកអ្នក៖

១.អតិថិជនដែលចង់បានកាគាំពារតែមិនចង់ចំនាយ

អតិថិជនប្រភេទទី១ នេះជាអតិថិជនដែលបង្ករគ្រោះថ្នាក់ដល់ដំណើរការលក់ និងសេវាកម្មរបស់អាជីវកម្មអ្នក តួរយ៉ាង​អតិថិជនខ្លះពេលចូលដល់កន្លែងរបស់អ្នកភ្លាមគឺពូកែទាមទារ សុំនេះ សុំនោះ សុំថែមនេះបន្តិច សុំថែមនោះបន្តិច​តថ្លៃបែកផ្សែង តែពេលដែលនិយាយរឿងលុយវិញគឺស្វិតតែម្តង។ លោក សំ កុសល ស្ថាបនិក Business Cambodia មានប្រសាសន៏ថា “អ្នកលក់បើជួបអតិថិជនបែបនេះគួរប្រុងប្រយ័ត្ន ហើយព្យាយាមប្តូរផ្នត់គំនិតរបស់គាត់អោយគិតថា លុយដែលគាត់ចំនាយគឺមិនខាតទេ ដែលគាត់អាចនឹងទទួលបានផលិតផលមួយដែលគុណតម្លៃជាងផលិតផលកន្លែងដ៏ទៃ”។


២.អតិថិជនដែលទាមទារតម្លៃបំផ្លាញអាជីវកម្ម

អតិថិជនប្រភេទនេះគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះអាជីវកម្មដំណើរទៅមុខដោយសារប្រាក់ចំនេញពីការលក់ផលិតផល តែបើអតិថិជនមួយចំនួនអោយតម្លៃផលិតផលរបស់អ្នកថោកពេក បង្អាប់ផលិតផលរបស់អ្នក អោយថ្លៃផលិតផលរបស់អ្នកមិនស្មើថ្លៃដើម ធ្វើអោយអ្នកខាតបង់ជាដើម ជាហេតុធ្វើអោយអ្នកខាតបង់ប្រាក់ចំនេញ និងឈានទៅរកការក្ស័យធនជាដើម។ អតិថិជនបែបនេះក្រោយទិញហើយ​ដើរនិយាយអវិជ្ជមានពីផលិតផលរបស់អ្នក ដោយគ្មានមូលដ្ឋានច្បាស់លាស់ក៏មាន។

៣.អតិថិជនដែលទាមទារសេវាកម្មបន្ថែមលើសសេវាកម្ម

អ្នកអាចនិងខាតបង់ច្រើនប្រសិនបើអ្នកជួបអតិថិជនបែបនេះ ព្រោះការទាមទារសេវាលើសពីដែនកំណត់នៃសេវាកម្ម ធ្វើអោយរាំងស្ទះដល់ការផ្តល់សេវាកម្មអោយអតិថិជនផ្សេងទៀត។ តួយ៉ាងដូចជាអតិថិជនមួយចំនួនពេលដែចូលមកដល់ហាងរបស់អ្នកពឹងអោយអ្នកបម្រើរ ជួយលើកឥវាន់ខ្លួន ជួយដឹកផលិតផលដល់ផ្ទះ ជាដើម ដែលជាបន្ទុកមួយដែលលើសពីអ្វីដែលជាសេវាកម្មអ្នកបានផ្តល់ជូន។ អតិថិជនប្រភេទនេះក៏អាចបង្ករគ្រោះថ្នាក់ដល់អាជីវកម្មអ្នកដែរ។

៤.អតិថិជនដែលមើលងាយអាជីវកម្មរបស់អ្នក

អតិថិជនប្រភេទចុងក្រោយនេះ ធ្វើអោយប៉ះពាល់ធ្ងន់ធ្ងដល់កិត្តិយស​អាជីវកម្មរបស់អ្នក ។ ជាការពិតអតិថិជនមួយចំនួន មិនសូវអោយតម្លៃលើអាជីវកម្មរបស់អ្នកឡើយ ជាពិសេសអាជីវកម្មតូចតាចនេះតែម្តង។ តួយ៉ាងអតិថិជនខ្លះមិនសូវគោរព និងអោយតម្លៃអ្នកបម្រើរតូចតាចប្រើពាក្សសម្តី អសុរស អាងខ្លួនជាអតិថិជនមានលុយទិញ ប្រើអកប្បករិយាមិនគប្បីលើភ្ញៀវដទៃជាដើម សុទ្ធតែជាដើមចមធ្វើអោយភាពថ្លៃថ្នូរក្នុងអាជីវកម្មរបស់អ្នកធ្លាក់ចុះដុនដាបបន្តិចម្តងៗ៕

អ្នកលក់ត្រូវការអតិថិជន តែបើអ្នកចេះលក់​វិញគឺជាអ្នកជ្រើសរើសអតិថិជនដើម្បីលក់ផលិតផលអោយ

អត្ថបទដោយ៖ Nen Sothy

LEAVE A REPLY

Please enter your comment!
Please enter your name here