អឺរ៉ុបគ្រោងផលិតយន្ដហោះដឹកអ្នកដំណើរខ្នាតតូចដំបូងគេបង្អស់ ជំនួសឲ្យការជិះ Taxi បច្ចុប្បន្ន

0
348

សហភាពអឺរ៉ុបគ្រោងផលិតយន្ដហោះដឹកអ្នកដំណើរខ្នាតតូចដំបូងគេបង្អស់នៅលើពិភពលោក ដើម្បីជួយសម្រួលដល់ចរចារ នឹងការជិះ Taxi នាពេលបច្ចុប្បន្ន ។

តាមរយៈបណ្ដាញព័ត៌មានឌីជីថលក្រៅប្រទេសបានឲ្យដឹងថា Norway ដែលជាទីក្រុងមួយរបស់សហភាពអឺរ៉ុបនឹងផលិតយន្ដហោះស៊េរីថ្មីមួយ ដើម្បីដឹកអ្នកដំណើរ ដឹកទំនិញ ឬ ដឹកអ្នកលំហែរកំសាន្ដជាដើម ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ នឹង មិនមានការកក់ស្ទះឡើយ ជាពិសេសគេក៏អាចធ្វើដំណើរបានលឿនក្នុងករណីចាំបាច់ផងដែរ ។

លោក Solvik Olsen បាននិយាយថា ការផលិតយន្ដហោះ ដែលដើរដោយថាពលអគ្គសនីនេះ វានឹងកើតឡើងក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំទៀតប៉ុណ្ណោះ ។


លោកក៏បានបន្ថែម Norway គឺជាកន្លែងមួយដ៏ល្អសម្រាប់សេវាកម្មហោះហើររបស់យើង ព្រោះវាមានភាពធំទូលាយ ជាមួយបរិយាកាសល្អទៀតផង ។

ជាមួយគ្នាផងដែរ យន្ដហោះប្រភេទថ្មីនេះមានកៅអីចំនួន ២ ជាមួយថាមពលត្រឹម ៥០ គីឡូវ៉ាត់ នឹង ថាមពលថ្មប្រមាណ ២១ គីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ ដែលអាចទ្រាំទ្របានខ្ទង់ ២ ម៉ោងជាង ជាពិសេសវាក៏អាចផ្ទុកទម្ងន់បាន ៥៥០ គីឡូក្រាមផងដែរ ជាមួយកាហោះមានកម្ពស់ប្រមាណ ១៣០ ម៉ែត្រ ហើយវាអាចចុះចតបានស្រួលទៀតផង មិនត្រូវការកន្លែងធំទេ ។

សម្រាប់បញ្ហារប្រឈមរបស់វាវិញ គឺវានៅមានថាពលអាចផ្ទុកថ្មបានត្រឹមរយៈពេលខ្លី ហើយអាចទ្រទម្ងន់បានស្រាលជាមួយកៅអីតិចទៀតនោះ ។

ជាមួយគ្នានោះ ក្រុមហ៊ុនបានបន្ថែមថា សម្រាប់ការងារហោះហើរនេះ វាគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ ហើយវាក៏ជារបរផ្លាស់ប្ដូរជីវិតថ្មីមួយសម្រាប់អ្នកដែលមានលុយច្រើន ហើយចង់ចំណាយពេលរបស់ខ្លួនជាមួយបច្ចេកវិទ្យាថ្មីៗ ដែលទើបកើតឡើង ជាពិសេស យន្ដហោះខ្នាតតូចនេះ អាចជួយយើងបានច្រើនក្នុងការធ្វើដំណើរ ទៅថ្ងៃខាងមុខ ហើយខ្លួនក៏ត្រៀមផលិតយន្ដហោះនេះ ឲ្យមានថាមពលកាន់តែធំ នឹងអាចហោះបានយូរជាងនេះផងដែរ ។

អត្ថបទដោយ ៖ ឆាំ មករា

 

LEAVE A REPLY

Please enter your comment!
Please enter your name here