ស្វែងយល់ ៦ ចំណុចមុនទិញឡានកូនកាត់ Toyota Yaris Hybrid 2018

0
1852

៦ ចំណុចសម្រាប់អ្នកដែលចង់ទិញរថយន្ដ ប្រភេទ Hybrid ដែលត្រូវដឹងពីរថយន្ដ Toyota Yaris Hybrid 2018 ព្រោះវា ជារថយន្ដថ្មីមួយដែលមានគេនិយមជិះច្រើន មិនថាក្នុងស្រុកយើង ឬ ក្រៅស្រុកនោះទេ ។

១.ទំហំរថយន្ដ ៖ បើប្រៀបធៀបទៅរថយន្ដមួយចំនួនដែលមានប្រវែង (៤,៤៤០mm) រថយន្ត Yaris គឺមានប្រវែងត្រឹមតែ ៤,៤២៥mm វាខ្លីជាងគ្នាបន្ដិចបន្ទួចដែលជួយសម្រួលក្នុងការចត នឹង ងាយបើកបរ ។

២.កម្លាំងម៉ាស៊ីន ៖ ម៉ូឌែល Toyota Hybrid មានបំពាក់នៅកម្លាំងម៉ាស៊ីន ១០៨០ សេស មានទំហំសាំង ១.៥ លីត ជាមួយមាឌស៊ីឡាំង ៤ គ្រាប់ នឹងប្រអប់លេខ ៦ រួមជាមួយ ការបញ្ជាដោយប្រព័ន្ធស្វ័យប្រវត្តិ ៧ ដំណាក់កាលទៀតដែរ ។


៣.ប្រព័ន្ធសុវត្ថិភាពរថយន្ដ ៖ រថយន្ដ Yaris Hybrid នេះទទួលបានហ្វ្រាំងឌីវីឌីសម្រាប់កង់ទាំងសងខាង ជាមួយ ពោងសុវត្ថិភាព នឹងមានពោងការពារជង្គង់អ្នកបើកបរមកជាមួយថែមទៀត ជាពិសេសវាក៏មាន Hill-Start Assist (ជួយអ្នកពេលឡើងចំណោត ឬ ចុះ ដែលវាជួយទប់ការបើកបររបស់រថយន្ដឲ្យទៅមុខបានស្រួល ) ។

៤.ចំណុចពិសេស ៖ តូយ៉ូតាក៏បានផ្តល់នូវលក្ខណៈពិសេសជាច្រើនដល់ Yaris ដើម្បីប្រកួតប្រជែងជាមួយគូប្រជែងរបស់ខ្លួនដែរ ហើយគេក៏ឃើញលក្ខណៈពិសេសរបស់វាច្រើនពី Yaris ដូចជាការបញ្ជាព័ត៌មានតាមអេឡិចត្រូនិក (touchscreen) ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់ ជួយឲ្យការបត់បែនបានស្រួលនៅក្រោមដំបូលរថយន្ដវិញមានភ្លើងបំភ្លឺព័ទ្ធជុំវិញ និងឧបករណ៍សម្រាប់ចាប់សញ្ញាមានកន្លែងចំណតចតរថយន្តដែរ ។

៥.តម្លៃ ៖ ម៉ូឌែល Yaris នេះត្រូវផលិតនៅឥណ្ឌា នៅរោងចក្រតូយ៉ូតានៅកាណាតាកា រោងចក្រនេះប្រើប្រាស់គ្រឿងបន្លាស់ដែលមានសុវត្ថិភាពខ្ពស់ ដែលបញ្ជាក់ថារថយន្តនេះនឹងមានតម្លៃអាចប្រកួតប្រជែងជាមួយដៃគូខ្លួនបាន ហើយវាមានតម្លៃចន្លោះពី ១៣០០០ ដុល្លារ ទៅ ២១០០០ ដុល្លារ។

៦. សម្រាប់ម៉ូឌែលនេះ វាក៏មានច្រើនពណ៌សម្រាប់ឲ្យយើងជ្រើសរើសផងដែរ ដូចជាពណ៍ទឹកប៊ិចចាស់ ,ពណ៍ឈាមជ្រូក នឹង ពណ៍ ស ជាដើម ។

គួរបញ្ចាក់ផងដែរថា សម្រាប់ម៉ូឌែលរថយន្ដ Etios, Corolla, Yaris នឹងត្រូវប្រគួតប្រជែងជាមួយនឹង Honda City រួមទាំង ក្រុមហ៊ុន Hyundai Verna, Maruti Ciaz នឹងបណ្ដាក្រុមហ៊ុនមួយចំនួនទៀត។

អត្ថបទដោយ ៖ ឆាំ មករា

LEAVE A REPLY

Please enter your comment!
Please enter your name here