វៀតណាមបោះទុនជាង ៧.៨​ ពាន់លានលើទីផ្សារ Fintech ដើម្បីយកឈ្នះលើប្រទេសជិតខាង

0
1252

ប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ីកំពុងងាកទៅប្រកួតប្រជែងទីផ្សារ Fintech ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាជន ឲ្យកាន់តែរីកចម្រើន ។

វៀតណាមគ្រោងបោះទុនជាង ៧.៨ ពាន់លានដុល្លារ ទៅលើវិស័យអេឡិចត្រូនិច Fintech ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង ដែលកំពុងអភិវឌ្ឍន៍វិស័យនេះ ដូចជាកម្ពុជាជាដើម ។

តាមការលើកឡើងរបស់ រដ្ឋាភិបាលវៀតណាម បាននិយាយថា ខ្លួននឹងព្យាយាមអភិវឌ្ឍន៍វិស័យមួយនេះឲ្យកាន់តែខ្លាំងជាងមុន ហើយយើងសង្ឃឹមថា វានឹងកើនឡើង ១០% លើសពីតួលេខចាស់ ជាពិសេស បង្កើនគណនេយ្យធនាគារឲ្យបាន ៧០% នៅឆ្នាំ ២០២០ ដែលជំនួសឲ្យការប្រើប្រាស់សាច់ប្រាក់ក្នុងដៃច្រើនដូចមុនទៀត ។


បើតាមការបញ្ជាក់ វិស័យ Fintech នៅវៀតណាមគិតជាទឹកប្រាក់ប្រមាណ ៤.៤ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៧ ហើយវាអាចកើនឡើងដល់ ៧.៨ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០ ផងដែរ ដោយសារតែមានកំណើននៃធនាគារកាន់តែច្រើន ។

ជាមួយគ្នានេះ វៀតណាមក៏បានលើកឡើងដែរថា ទោះជាវិស័យធនាគារកំពុងកើនឡើងបន្ដបន្ទាប់ក្ដី ក៏អត្រាប្រជាជនអាចទទួលបានប្រាក់កម្ចីរបស់វៀតណាមត្រឹម ៥៩ ភាគរយ ប៉ុណ្ណោះនៅក្នុងឆ្នាំ ២០១៧ បើធៀបទៅប្រទេស ថៃ នឹង ម៉ាឡេស៊ី មានជាង ៨៦ ភាគរយ ហើយកើនដល់ ៩២ ភាគរយនៅក្នុងឆ្នាំ ២០១៧ នេះដែរ ។

គួរបញ្ជាក់ផងដែរ ប្រទេសវៀតណាមកំពុងរីកចម្រើនលើវិស័យនេះខ្លាំងណាស់ ដោយខ្លួនគ្រោងនឹងអភិវឌ្ឍន៍ទៅចាយលុយឌីជីថលទៀតផង ជាពិសេសបច្ចុប្បន្នមានអ្នកទិញទំនិញ អនឡាញ ដែលប្រើប្រាស់តាម Fintech មានជាង ៣៥,៤ លាននាក់ ហើយត្រូវបានគេរំពឹងថា នឹងកើនដល់ ៤២ លាននាក់ ដែលស្មើនឹង ៤២.៥% នៃប្រជាជនដែលបានប្រើប្រាស់គិតត្រឹមឆ្នាំ ២០២១ ។

ហើយបើគិតជាមធ្យមអ្នកដែលចំណាយលុយទិញទំនិញលើអនឡាញ ចាប់ពី ៦២ ដុល្លារ អាចកើនដល់ ៩៦ ដុល្លារ ក្នុងឆ្នាំ ២០២១ ហើយការទូទាត់ពេលទំនិញមកដល់ នឹងត្រូវជំនួសដោយ ប្រព័ន្ធឌីជីថលទំនើបៗវិញ ហើយវាក៏ជាឳកាសសម្រាប់ក្រុមហ៊ុនហិរញ្ញវត្ថុដែលអាចចាប់យកឳកាសនេះ ដើម្បីទីផ្សារខ្លួនផងដែរ ។

លើសពីនេះ វៀតណាមក៏កំពុងពន្លឿនលើវិស័យអ៊ីនធើណែតដែរ ដើម្បីជួយសម្រួលដល់ការប្រើប្រាស់ អនឡាញ កាន់តែរហ័ស នឹងទាន់ពេលវេលា ជាមួយការទូរទាត់ចំណាយផ្សេងៗ ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ កម្ពុជាកំពុងបន្ថែមល្បឿនលើវិស័យ Fintech នេះដែរ ព្រោះឥឡូវយើងកំពុងដើរទៅសម័យកាលដែលចាយលុយតាម អ៊ីនធើណែត ព្រោះវាងាយស្រួល មិនបាច់បារម្មណ៍ខ្លាចបាត់ ឬ ពិបាកយកតាមខ្លួនទៀតទេ ។

អត្ថបទដោយ ៖ ឆាំ មករា

LEAVE A REPLY

Please enter your comment!
Please enter your name here