Starbuck ប្រកាសបិទហាងកាហ្វេ១៥០កន្លែងនៅអាមេរិកដោយសារការកំណើនលក់ធ្លាក់ចុះ

0
2503
CHENGDU, SICHUAN PROVINCE, CHINA - 2015/09/13: Coffee cup on table in a Starbucks cafe. Starbucks is streamlining the ordering process so customers are able to get that cup of coffee faster than usual. (Photo by Zhang Peng/LightRocket via Getty Images)

អាមេរិក៖ ក្រុមហ៊ុនStarbucks Corp (SBUX.O) នៅថ្ងៃអង្គារម្សិលមិញនេះ បាននិយាយថា ខ្លួននឹងបិទហាងកាហ្វេចំនួន១៥០កន្លែងទៀតនៅក្នុងផ្សារមួយចំនួននៅអាមេរិកនៅក្នុងឆ្នាំ២០១៩ ហើយបានព្រមានថា ការលក់នៅទូទាំងពិភពលោកនៅក្នុងត្រីមាសនេះនឹងខុសពីការព្យាការណ៍របស់កាសែតThe Wall Street Journal ។

ប្រ៊េនកាហ្វេដ៏ធំរបស់ពិភពលោកមួយនេះ បានប្រឈមនឹងការកើនឡើងនៃការប្រកួតប្រជែងពីហាងកាហ្វេ និងអាហារសម្រន់ដូចជា McDonald’s Corp (MCD.N) និង Dunkin Donuts (DNKN.O) នៅក្នុងរយៈពេលប៉ុន្មា​នឆ្នាំថ្មីៗនេះ។ កត្តានេះហើយធ្វើឲ្យការលក់កាហេ្វStarbucks មានការធ្លាក់ចុះ។ ក្រុមហ៊ុនStarbucks Corp (SBUX.O) បានរំពឹងពីការទទួលបានផលចំណេញតិចតួចពីកំណើនហាងកាហ្វេថ្មីនៅក្នុងសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ២០១៩ ហើយនិយាយថា ក្រុមហ៊ុននឹងដោះស្រាយការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អតិថិជនដោយណែនាំនូវភេសជ្ជៈថ្មីៗដែលផ្តោតសំខាន់លើរីកលូតលាស់រូបរាង្គកាយនិងជួយដល់សុខភាព។

បន្ថែមលើនេះ ក្រុមហ៊ុនStarbucks Corp (SBUX.O) បាននិយាយថា ខ្លួនរំពឹងការលក់នៅទូទាំងពិភពលោកកើនឡើង១ភាគរយនៅត្រីមាសទី៣ក្នុងឆ្នាំ២០១៨នេះ គឺនៅក្រោមការព្យាករណ៍ដោយក្រុមអ្នកវិភាគដែលថា មានការកើនឡើងដល់ទៅ៣ភាគរយ។


សូមបញ្ជាក់ថា ក្រុមហ៊ុនStarbucks Corp (SBUX.O) បានជួបរឿងមិនល្អផ្ទួនគ្នាៗក្នុងរយៈពេលចុងក្រោយនេះ។ នាយកប្រតិបត្តិក្រុមហ៊ុននេះ គឺលោក Howard Schultzបានលាឈប់ពីក្រុមហ៊ុននៅក្នុងខែមិថុនានេះដែ​លធ្វើឲ្យមានការភ្ញាក់ផ្អើលដល់បណ្តាអ្នកវិនិយោគនានាស្របពេលដែលក្រុមហ៊ុនបានប្រឈមនឹងព័ត៌​មានដ៏គួរឲ្យព្រួយបារម្ភ។ ដោយឡែកកាលពីខែឧសភាកន្លងទៅ ក្រុមហ៊ុនStarbucks Corp (SBUX.O) បានធ្វើការសុំទោស និងបានបិទហាងកាហ្វេ៨០០០កន្លែង បន្ទាប់ពីមានការចាប់ខ្លួនបុរសជនជាតិស្បែកខ្មៅពីរនាក់នៅក្នុងហាងកាហ្វេរបស់ខ្លួនមួយនៅក្នុងទីក្រុងPhiladelphia ដែលបណ្តាលឲ្យមានការតវ៉ាយ៉ាងខ្លាំង។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន Starbucks បានអះអាងឲ្យដឹងដែរថា ខ្លួននឹងស្វែងរកការបើកហាងបន្ថែមទៀតនៅក្នុងទីផ្សារណាដែលអាចវាយលុកបាននិងស្វែងរកជម្រើសជាយុទ្ធសាស្រ្ត ដើម្បីផ្តល់អាជ្ញាបណ្ណដល់ហាងដែលគ្រោងបើកបន្ថែមដែលប្រតិបត្តិការដោយក្រុមហ៊ុន។ តាមក្រុមហ៊ុនStarbucks Corp (SBUX.O)  ប្រទេសចិនគឺជាទីផ្សារកំណើនដ៏ធំបំផុតរបស់ក្រុមហ៊ុនដែលមានការលក់កើនឡើងចំនួន៤ ភាគរយនៅក្នុងត្រីមាសចុងក្រោយនេះ៕

ដោយ៖ វណ្ណ ច័ន្ទវីន

LEAVE A REPLY

Please enter your comment!
Please enter your name here