ស្ថាប័ន៣ ព្រមាន សាធារណជន ពីហានិភ័យធ្ងន់ធ្ងរ នៃ កាសអេឡិចត្រូនិច ខុសច្បាប់ កំពុង ចរាចរនៅកម្ពុជា

0
3559

កាលពីថ្ងៃម្សិលមិញនេះ ធនាគារជាតិ នៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីប្រកាសរួមគ្នាមួយ  ឲ្យសាធារណជាប្រុងប្រយ័ត្ន ចំពោះការផ្សព្វផ្សាយ ចរាចរ ទិញ លក់ ជួរដូរ ទូទាត់ កាសអេឡិចត្រូនិក ដោយមិនមានអាជ្ញាប័ណ្ណ ពីអាជ្ញាធរមានសមត្ថកិច្ច គឺជាសកម្មភាពខុសច្បាប់។

នៅក្នុងសេចក្ដីប្រកាលបានឲ្យដឹងថា” នាពេលថ្មីៗកន្លងកមនេះ អាជ្ញាធរមានសមត្ថកិច្ច បានសង្កេតឃើញថា មានការផ្សេព្វផ្សាយ ចរាចរ ទិញ លក់ ជួញដូរ ទូទាត់ កាសអេឡិចត្រូនិក ដូចជា KH Coin, Suncoin, K coin, One-coin, Forex coin និងកាសអេឡិចត្រូនិកប្រហាក់ប្រហែល យ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា។

អាជ្ញាធរមានសមត្ថកិច្ចសូមបញ្ជាក់ថា ការផ្សព្វផ្សាយ ចរាចរ ទិញ លក់ ជួញដូរ ទូទាត់ កាសអេឡិចត្រូនិក ដោយមិនមានអាជ្ញាប័ណ្ណ ពីអាជ្ញាធរមានសមត្ថកិច្ច គឺជាសកម្មភាពខុសច្បាប់”។


ការផ្សេព្វផ្សាយ ចរាចរ ទិញ លក់ ជួញដូរ ទូទាត់ កាសអេឡិចត្រូនិក ដូចជា KH Coin, Suncoin, K coin, One-coin, Forex coin  និងកាសអេឡិចត្រូនិកប្រហាក់ប្រហែល ដែលមិនមានការគ្រប់គ្រងពីអាជ្ញាធរមានសមត្ថកិច្ច នឹងបង្កហា និភ័យធ្ងន់ធ្ងរណាស់ដល់សាធារណជន និងសង្គមទាំងមូលដូចជា៖

១. ចេញផ្សាយដោយពុំមានវត្ថុធានា សងត្រលប់មកវិញនោះឡើយ

២. ទទួលរងការខាតបង់លើការវិនិយោគ ដោយសារតែតម្លៃចារឹករបស់កាសអេឡិចត្រូនិក ប្រែប្រួលគ្មានមូលដ្ឋានច្បាស់លាស់

៣. ប្រឈមនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងធ្វើឲ្យបាត់បង់មូលនិធិ ដោយសារការលួចចូលទៅក្នុងប្រព័ន្ធ

៤. ពុំមានយន្តការ ការពារផលប្រ យោជន៍អតិថិជន អ្នកប្រើប្រាស់កាសអេឡេចត្រូនិក ជាជនអនាមិក ពុំមានការសម្គាល់អត្ត សញ្ញាណ ឬសាវតារបស់អ្នកប្រើប្រាស់ បានច្បាស់លាស់ គឺជាហានិភ័យក្នុងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ដូចដែលបានជម្រាបជូនខាងលើ អាជ្ញាធរមានសមត្ថកិច្ចសូមអំពាវនាវ ដល់សាធារណជនទាំងអស់ មេត្តាប្រុងប្រយ័ត្ន ចំពោះការឃោសនា ផ្សព្វផ្សាយកៀរគរប្រមូលមូលធិនិ និងធ្វើប្រតិបត្តិការ ទិញ លក់ ជួញដូរ ទូទាត់ កាសអេឡិចត្រូនិកដែល មិនមានអាជ្ញាប័ណ្ណពីអាជ្ញាធរ មានសមត្ថកិច្ច។

បុគ្គល ឬនីតិបុគ្គលណាដែលធ្វើការឃោសនា ផ្សព្វផ្សាយ កៀរគរប្រមូលមូលនិធិ ធ្វើប្រតិបត្តិការ ទិញ លក់ ជួញដូរ ទូទាត់កាសអេឡិចត្រូនិក ដោយមិនមានអាជ្ញាប័ណ្ណពីអាជ្ញាធរ មានសមត្ថកិច្ច នឹងត្រូវផ្តន្ទាទោស តាមផ្លូវច្បាប់ជាធរមាន៕

អត្ថបទដោយ៖ ហុង

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here