វដ្ដរដូវរបស់អចលនទ្រព្យ​ គឺនៅពេលវាឡើងថ្លៃដល់កំពូល វាតែងធ្លាក់ចុះមកវិញ

0
4608
រូបភាពនៃបុរី ប៉េងហួត (រូបភាពដំណាង)

មនុស្ស សត្វ រុក្ខជាតិ តែងមានវដ្តទាំងអស់ ហើយវិស័យស័យអចលនទ្រព្យ ក៏មានវដ្តរដូវរបស់វាដែរ គឺកាលណាតម្លៃនៃអចលនទ្រព្យ កើនឡើងដល់ចំណុចកំពូល វាគង់តែធ្លាក់តម្លៃមកវិញដូចគ្នា។

អ្នកជំនាញមួយរូបបានលើកឡើងថា ការឡើងចុះនៃអចលនទ្រព្យគឺជាវដ្តរដូវធម្មតា មួយប៉ុណ្ណោះរបស់ វិស័យមួយនេះ ហើយប្រទេសណា ក៏ដូចជាប្រទេសណាដែរ តែងប្រឈមបទ​ពិសោធន៍បែប​នេះទាំង​អស់។

ដោយឡែកនៅកម្ពុជាយើង បច្ចុប្បន្ន វិស័យនេះនៅតែបង្ហាញ​សញ្ញាល្អគួរសមដោយសារ​ការលក់​លំនៅ​ដ្ឋាន​បានកើនឡើង និងតំលៃដីធ្លីនៅតំបន់់មួយចំនួនបានបន្តកើនឡើង ហើយ​ហាក់​មិន​បារម្ភ​ពី​ស្ថានភាព​ទាំង​មុន និង​ក្រោយ​ការបោះឆ្នោត​ដែល​ចម្រូងចម្រាស ។


អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់ Business Cambodia ថា សញ្ញានៃការវិនិយោគឆ្នាំនេះ មិនសូវល្អប្រសើរ ព្រោះប៉ុន្មានឆ្នាំមកនេះ​មានគម្រោង​វិនិយោគ​ច្រើន ដែលបាននិងកំពុងចាប់ផ្តើមដាក់ចូលទីផ្សារ។ ហេតុនេះវាត្រូវការពេលវេលា ដើម្បីឲ្យ​គម្រោង​ទាំង​នោះស្រូបយកតម្រូវការសិន ទើបអ្នកវិនយោគថ្មីៗអាចចាប់ផ្តើម​គំរោងរបស់ពួក​គេបន្ត​ទៀត។

យ៉ាងណាមិញ លោក គីម ហ៊ាង បានបញ្ជាក់ អំពីស្ថានភាពនៅមុនពេលបោះឆ្នោតនេះផងដែរថា ពី​មុន​មក​ឲ្យ​តែ​ជិត​ដល់​បោះឆ្នោត​ការទិញ-លក់​ដីធ្លី​ត្រូវ​ជាប់គាំង​ទាំងស្រុង ហើយ​តម្លៃ​ត្រូវ​ធ្លាក់​ចុះ​ទៀត​ផង​តែ​ពេល​នេះ​អ្វីៗ​មិន​ដូច​ពេល​មុន​ទៀត​ទេ​។ សព្វ​ថ្ងៃនេះ​មាន​តម្លៃ​ដី​បាន​កើនឡើង​ជា​បន្តបន្ទាប់ ហើយ​ខ្ញុំ​មិន​អាច​រក​ដី​សម្រាប់​លក់​ឲ្យ​អតិថិជន​ទៀត​ផង​។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

LEAVE A REPLY

Please enter your comment!
Please enter your name here