OCIC នឹងបោះលុយជាង៣៥លានដុល្លារសង់ស្ពានមានខ្សែកាបដូចស្ពានអ្នកលឿងនៅជ្រោយចង្វារ

0
3094

ដើម្បីឲ្យសាកសមជាទីក្រុងរណបជ្រោយចង្វារ និងទីក្រុង Smart City ក្រុមហ៊ុន OCIC នឹង ចំ ណាយ លុយប្រមាណ៣៥ ​លាន​ដុល្លារ​សង់ស្ពានមានខ្សែកាបដូចស្ពានអ្នកលឿង។នេះបើយោង តាមការចុះផ្សាយរបស់ភ្នំពេញប៉ុស្តិ៍ ។

លោក​ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC បានលើកឡើងថា ​ចរាចរណ៍​គឺ​ពិតជា​មាន​សារៈសំខាន់ដូចនេះក្រុមហ៊ុន ​ដោយសារ​ស្ពាន​ជ្រោយចង្វារ​ទី​ ១ ត្រូវការ​ជួសជុល​រយៈពេល​វែង ទើប​ក្រុមហ៊ុន​សម្រេច​សង់ស្ពាន​ដែក​បេឡេត៍ ហើយ​នៅពេល​ខាង​មុខ​ក្រុមហ៊ុន​នឹង​ស្ថាបនា​ស្ពាន​ខ្សែកាប ដែល​ស្រដៀង​នឹង​ស្ពាន​អ្នក​លឿង​ដោយ​នឹង​ចំណាយ​ប្រាក់​ប្រហែល​ ៣៥ ​លាន​ដុល្លារ​។

លោក​បញ្ជាក់​ថា ស្ពាន​នេះ​នឹង​សាងសង់​ឡើង​នៅពេល​ឆាប់ៗ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​​។ យ៉ាងណាមិញ លោកបានបញ្ជាក់ផងដែរថា ដោយសារ​ជាទី​ក្រុង​ដ៏ធំ​ដែល​នឹង​មាន​អគារ​ខ្ពស់ៗ​ជាច្រើន​នោះ លោក​គិត​ថា​ការអភិវឌ្ឍ​ទីក្រុង​នេះ​ត្រូវ​ចំណាយពេល​ចន្លោះ​ពី​ ១០ ​ទៅ​ ២០ ​ឆ្នាំ​ទើប​ចប់​។


គួរជម្រាបផងដែរថា ក្រុង​រណប​ជ្រោយចង្វារ​ស្ថិត​ក្នុង​សង្កាត់​ចំនួន​ ៣ គឺ​សង្កាត់​ជ្រោយចង្វារ ព្រែកលៀប និង​សង្កាត់​ព្រែក​តាសេក​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

LEAVE A REPLY

Please enter your comment!
Please enter your name here