តោះ! មកមើលជីវិតរបស់ខ្សែប្រយុទ្ធអាហ្សង់ទីនដ៏ឆ្នើម Lionel Messi

0
3494

កីឡាករខ្សែប្រយុទ្ធដ៏ឆ្នើមរបស់អាហ្សង់ទីន​ ដែលត្រូវបានគេស្គាល់ថាជាកីឡាករដែលចូលចិត្តដាក់ខ្លួន មិនចូលចិត្តមានអំនួតជាមួយកីឡាករល្បីៗដទៃទៀតនោះគឺកីឡាករបាល់ទាត់ Lionel Andrés Messi Cuccittini ដែលគេតែហៅថា Messi ។

Messi កើតនៅថ្ងៃទី២៤​ ខែមិថុនា ឆ្នាំ១៩៨៧ ស្ថិតនៅក្នុងទីក្រុង Rosario នៃប្រទេសអាហ្សង់ទីន។ លោកបានដើរតួជាខ្សែប្រយុទ្ធដ៏ឆ្នើម របស់ក្លឹបអេស្បាញ និងក្រុមជម្រើសជាតិអាហ្សង់ទីន។

គាត់បានចំណាយពេលយ៉ាងពេញទំហឹងលើអាជីពបាល់ទាត់របស់គាត់ជាមួយនឹងក្លឹប Barcelona ដោយគាត់បានឈ្នះពានរង្វាន់ជាច្រើនដូចជា La Liga ពានរង្វាន់ UEFA Champions League និង Copas del Rey។


ជាមួយនឹងការធំធាត់នៅកណ្តាល​ប្រទេសអាហ្សង់ទីន នៅអាយុ១៣ឆ្នំា លោកត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា​ លោកមានជម្ងឺកង្វះអ័រម៉ូនលូតលាស់ ដែលជាមូលហេតុធ្វើឲ្យលោក ត្រូវសម្រេចចិត្តផ្លាស់លំនៅដ្ឋានទៅកាន់ប្រទេសអេស្បាញ ដើម្បីចូលរួមជាមួយក្លឹប Barcelona ព្រោះក្លឹបនឹងធានាលើថ្លៃព្យាបាលទាំងអស់។

កាលពីគាត់នៅវ័យជំទន់ គ្រួសាររបស់គាត់មានជីវភាពក្រក្រលំបាកខ្លាំងណាស់ ព្រោះត្រូវមើលថែឪពុកដែលមានជម្ងឺប្រចាំកាយ​ ហើយណាមួយគ្រូពេទ្យក៏បាននិយាយថា Messi មានជម្ងឺដែលមិនអាចលូតលាស់បាន ដែលធ្វើឲ្យលោក អាចនឹងត្រូវបោះបង់ចោលអាជីពជាកីឡាករបាល់ទាត់។ តែទោះបីជាយ៉ាណាក៏ដោយ ក៏លោកមិនធ្វើវាដែរ ព្រោះបាល់គឺជាជីវិតរបស់គាត់។

ដោយសារតែសមត្ថភាព និងទេពកោសល្យរបស់លោកមានការរីកចម្រើនយ៉ាងឆាប់រហ័ស តាមរយៈសាលាយុវជនរបស់ក្លឹប Barcelona កីឡាករ Messi បានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់នៅអាយុ១៧ឆ្នាំ ក្នុងខែតុលា ឆ្នាំ២០០៤។

ទោះបីជាគាត់បញ្ហារបួស ក្នុងកំឡុងពេលអាជីពដំបូងរបស់គាត់បែបណាក៏ដោយ គាត់នៅតែតស៊ូនៅក្នុងការប្រកួតរបស់គាត់ជាមួយនឹងទឹកចិត្តស្រឡាញ់ ដោយមិនបោះបង់អាជីពនេះជាដាច់ខា ហើយលោកក៏ជាកីឡាករដ៏សំខាន់របស់ក្លឹបមួយនេះ។ អស់រយៈ៣ឆ្នាំជាមួយនឹងភាពប៉ិនប្រសប់ ក៏ក្លាយជាម្ចាស់ពានរង្វាន់កីឡាករឆ្នើម Ballon d’Or និងពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA។ ក្នុងរដូវកាលឆ្នាំ ២០០៨-០៩ លោកបានជួយឲ្យក្រុម Barcelona ឈរនៅកំពូលក្នុងបាល់ទាត់អេស្បាញ។

រដូវកាលដែលទទួលជោគជ័យចំនួន៣ បានកើតឡើងបន្ទាប់ពី Messi ឈ្នះពានរង្វាន់ FIFA Ballons d’Or ចំនួនបីជាប់ៗគ្នាដែលក្នុងនោះរួមមានកីឡាករលំដាប់ទី៤ ដែលមិនធ្លាប់មានពីមុនមក។

យុទ្ធនាការដ៏ល្អបំផុតរបស់គាត់រហូតមកដល់បច្ចុប្បន្នគឺរដូវកាលឆ្នាំ ២០១១-១២ ដែលគាត់បានជាប់កំណត់ត្រា La Liga និងអឺរ៉ុបដែលគាត់បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Barcelona ក្នុងការប្រកួតជាផ្លូវការកាលពីខែមីនាឆ្នាំ ២០១២។

ក្នុងរដូវកាលឆ្នាំ២០១៤-១៥ គាត់បានបំបែកកំណត់ត្រាស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងក្របខ័ណ្ឌ La Liga និង Champions League នៅក្នុងខែវិច្ឆិកា។

Messi ជាកីឡាករដែលរកគ្រប់បាល់នាំមុខគេ​របស់អាហ្សង់ទីន គាត់ឈ្នះរង្វាន់ជើងឯកយុវជនពិភពលោកនៅឆ្នាំ ២០០៥ របស់ FIFA ជាមួយនឹងបាល់មាស និងស្បែកជើងមាស និងមេដាយមាសអូឡាំពិកនៅរដូវក្តៅ។

Messi បានក្លាយជាកីឡាករអាហ្សង់ទីនវ័យក្មេងបំផុតក្នុងការលេងនិងរកគ្រាប់បាល់នៅក្នុងការប្រកួតបាល់ទាត់ពិភពលោករបស់ FIFA ក្នុងកំឡុងឆ្នាំ ២០០៦ និងឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Copa America ឆ្នាំ២០០៧។

គាត់បានដឹកនាំក្រុមអាហ្សង់ទីនក្នុងវគ្គផ្តាច់ព្រ័ត្រចំនួនបីគឺការប្រកួត World Cup ២០១៤ ដែលគាត់បានឈ្នះពានរង្វាន់បាល់មាសនិង Copas América ឆ្នាំ ២០១៥ និងឆ្នាំ ២០១៦។

នៅក្នុងឆ្នាំនេះដែរ លោកបានប្រកាសចូលនិវត្តន៍ជាអន្តរជាតិ ក៏លោកបានផ្លាស់ប្តូរការសម្រេចិត្តនេះ និងនាំប្រទេសរបស់លោកចូលរួមប្រកួត World Cup ២០១៨នេះ៕

អត្ថបទ៖ វ៉ាត វឌ្ឍនា

LEAVE A REPLY

Please enter your comment!
Please enter your name here