KFCសិង្ហបុរី លែងឲ្យទុយោ និងគំរប់កែវជ័រដល់អតិថិជនទៀតហើយ ជួយបរិសា្ថន ចំណេញលុយ

0
2102

(សិង្ហបុរី)៖ ហាងលក់សាច់មាន់បំពងម៉ាកល្បីលំដាប់ពិភពលោករបស់អាមេរិកដែលមានអាយុកាលជិត១០០ឆ្នាំ KFC នៅក្នុងប្រទេសសិង្ហបុរីបានប្រកាសលែងផ្តល់ទុយោជ័រ និងគំរប់កែវជ័រដល់អតិថិជនទៀតហើយ ដើម្បីចូលរួមជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិចនៅក្នុងប្រទេស។

លោកស្រី Lynette Lee នាយកគ្រប់គ្រងទូទៅ KFC ប្រចាំនៅក្នុងប្រទេសសិង្ហបុរីនេះឲ្យបានដឹងថា៖ហាងលក់មាន់បំពង KFC ចំនួន៨៤កន្លែងនៅក្នុងប្រទេសសិង្ហបុរី នឹងលែងផ្តល់ជូនទុយោជ័រ និងគំរប់កែវជ័រដល់អតិថិជនទៀតហើយ លើកលែងតែគំរប់កែវជ័រដែលប្រើប្រាស់សម្រាប់អតិថិជនដែលទិញដោយខ្ចប់យកទៅញ៉ាំ មិនញ៉ាំនៅក្នុងហាងប៉ុណ្ណោះ។

ការកាត់បន្ថយការប្រើប្រាស់ជ័រប្លាស្ទិចមួយផ្នែកនេះ នឹងជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិចបានប្រមាណជិត២០តោនក្នុងមួយឆ្នាំ។


គួរជម្រាបផងដែរថា ហាងលក់មាន់បំពង KFC មានវត្តមាននៅលើទឹកដីសិង្ហបុរីជាលើកដំបូងនៅក្នុងឆ្នាំ១៩៧៧ ដែលរហូតមកដល់ពេលនេះ KFC ពង្រីកសាខាបាន៨៤កន្លែងហើយ និងបម្រើអតិថិជនរបស់ខ្លួនប្រមាណជាង១លាននាក់ជារៀងរាល់ខែ៕

 

អត្ថបទដោយ៖ Jimmy

LEAVE A REPLY

Please enter your comment!
Please enter your name here