មហាសេដ្ឋី២រូបនេះ ចំណាយប្រាក់ផ្ទាល់ខ្លួន១ឆ្នាំៗរាប់ពាន់លាន$ ស្រាវជ្រាវរកភពថ្មីអាចឲ្យមនុស្សរស់នៅបាន

0
2033

គម្រោងស្រាវជ្រាវស្វែងរកភពដែលនៅក្នុងគន្លងព្រះអាទិត្យ ក្រៅពីភពផែនដី ត្រូវបានរដ្ឋាភិបាលប្រទេសជាច្រើននៅលើសកលលោក ដូចជា អាមេរិក ចិន រុស្សី ជាដើមកំពុងប្រណាំងប្រជែងគ្នា ដើម្បីធ្វើការរុករក ក្នុងគោលបំណងឲ្យដឹងថា តើមានភពណាខ្លះក្រៅពីផែនដីដែលអាចឲ្យមនុស្សទៅរស់នៅបាន។

ស្របពេលគ្នានេះផងដែរ បច្ចុប្បន្នគេសង្កេតឃើញមានមហាសេដ្ឋីមានបំផុតរបស់ពិភពលោក ចំនួនពីររូបគឺលោក Elon Musk ស្ថាបនិកក្រុមហ៊ុន Tesla ជាក្រុមហ៊ុនផលិតរថយន្តឆ្លាតវ័យធំជាងគេរបស់អាមេរិក និងលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុនលក់ទំនិញអនឡាញធំបំផុត Amazon បានកំពុងចំណាយលុយផ្ទាល់ខ្លួនរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីធ្វើការស្រាវជ្រាវស្វែងរកភពថ្មីណាដែលអាចឲ្យមនុស្សនៅលើផែនដីយើង អាចទៅរស់នៅទីនោះបាន។

លោក Elon Musk ចាប់ផ្តើមវក់នឹងបច្ចេកវិទ្យាតាំងពីអាយុ១០ឆ្នាំ គាត់រត់តាមក្តីស្រមៃរហូតក្លាយជាមហាសេដ្ឋីបច្ចេកវិទ្យាទី១លើលោក។ សហគ្រិនវ័យក្មេង និងជាមហាសេដ្ឋីបច្ចេកវិទ្យារូបនេះ ក៏ជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយានអវកាស SpaceX ផងដែរ។ លោកបង្កើតក្រុមហ៊ុន SpaceX នេះឡើងក្នុងគោលបំណងស្រាវជ្រាវពីអាវកាស និងស្វែងរកភពថ្មីក្រៅពីផែនដី ឲ្យមនុស្សទៅរកនៅទីនោះបាន។


ចំណែកមហាសេដ្ឋីមានបំផុតលេខពិភពលោក លោក Jeff Bezos ជាស្ថាបនិកនិងនាយកប្រតិបត្តិក្រុមហ៊ុនលក់ទំនិញអនឡាញធំបំផុតរបស់ពិភពលោក Amazon.com បច្ចុប្បន្នមហាសេដ្ឋីរូបនេះ មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនចំនួន ១៤៤ពាន់លានដុល្លារអាមេរិក។

មហាសេដ្ឋីសញ្ជាតិអាមេរិករូបនេះ តែងតែចំណាយប្រាក់ផ្ទាល់ខ្លួនរបស់លោកប្រមាណជាង ១,០០០លានដុល្លារ ដើម្បីធ្វើការស្រាវជ្រាវពីពិភពអាវកាស និងការសិក្សាពីលំហផ្សេងៗ។ ដោយសារតែការចាប់អារម្មណ៍ទៅលើពិភពខាងក្រៅនេះហើយ ទើបមហាសេដ្ឋីមានបំផុតរបស់ពិភពលោក Jeff Bezos បានបង្កើតក្រុមហ៊ុនមួយមានឈ្មោះថា Blue Origin Space Company ក្នុងគោលបំណងធ្វើការសិក្សាស្រាវជ្រាវពីលំហអាកាស។

ហើយនាពេលថ្មីៗនេះ លោក Jeff Bezos បានបញ្ជាក់បន្ថែមថា លោកនឹងចំណាយប្រាក់ទាំងអស់របស់លោក ដើម្បីស្រាវជ្រាវរកភពថ្មីមួយផ្សេងទៀតក្រៅពីភពផែនដី ហើយបញ្ចូនមនុស្សឲ្យទៅរស់នៅលើភពថ្មីនោះ។

គួរបញ្ជាក់ថា មហាសេដ្ឋីទាំងពីររូបខាងលើនេះ សុទ្ធសឹងជាមនុស្សស្រលាញ់ចូលចិត្ត និងចាប់អារម្មណ៍ពីអាវកាសនិងលំហអាកាសតាំងពីកុមារភាពមកម៉្លេះ។ ហើយអ្នកទាំងពីរតែងតែស្រមៃនិងជឿជាក់ថា ថ្ងៃណាមួយពួកគេនឹងអាចស្វែងរកអាថ៍កំបាំងពីលំហអាកាសកាន់តែច្បាស់លាស់។

អត្ថបទដោយ៖ វុទ្ធា សេរីនរៈវុឌ្ឍិ

LEAVE A REPLY

Please enter your comment!
Please enter your name here