អ្នកជំនាញ៖ ផ្លូវជាតិលេខ៣ និងខេត្តកំពត នឹងក្លាយជាតំបន់អភិវឌ្ឍន៍អចលនទ្រព្យថ្មីឬ?

0
3612

ប្រទេសកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានគេសង្កេតឃើញថា កំពុងមានសន្ទុះលើការអភិវឌ្ឍ៍វិស័យអចលនទ្រព្យ ជាពិសេសតំបន់សក្តានុពលសំខាន់ៗ នៅតាមបណ្តាខេត្ត ទីក្រុងភ្នំពេញ និងជាយក្រុងជាដើម។ ចំណែកផ្លូវជាតិតភ្ជាប់ពីទីក្រុងភ្នំពេញទៅខេត្ត ត្រូវជាទិសដៅ ឬមុខព្រួញ សម្រាប់ក្រសែភ្នែកអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រ។ សម្រាប់ផ្លូវជាតិលេខ ៣ ត្រូវបានអ្នកជំនាញអចលនទ្រព្យ បញ្ចេញទស្សនៈផ្សេងគ្នាលើដំណើរនៃការអភិវឌ្ឍន៍អចលនទ្រព្យ។

បណ្ឌិតគីម ហ៊ាង ប្រធានក្រុមហ៊ុន Khmer Real Estate និងជាប្រធានសមាគមន៍CVEA ធ្លាប់មានប្រសាសន៍ថា «ផ្លូវជាតិលេខ៣ សម្រាប់ឆ្នាំ២០១៨ មិនទាន់ជាទិសដៅអភិវឌ្ឍន៍វិស័យអចលនទ្រព្យនោះទេ» ព្រោះតំបន់នេះតាំងពីដើមកដល់បច្ចុប្បន្ន វាគ្រាន់តែតំបន់អភិវឌ្ឍន៍ឧស្សហកម្មរោងចក្រកាត់ដេរតែប៉ុណ្ណោះ។

«តើតំបន់តំបន់ផ្លូវជាតិ៣ មានអ្វីខ្លះទាក់ទងចរន្តសេដ្ឋកិច្ច មានគម្រោងបុរីហើយឬនៅ មានក្រសួងមន្ទីររដ្ឋាភិបាល មានមន្ទីរពេទ្យសាលារៀន សុទ្ធតែអត់ទាន់ នៅសល់ដីទំនេរជាច្រើន និងប្រជាជនម្ចាស់ស្រុក។ ហើយបើមាន គឺជារោងចក្រ បន្ទប់ជួល និងកម្មករច្រើន ដូច្នេះមិនមែនជាទិសដៅអ្នកអភិវឌ្ឍនអចលនទ្រព្យត្រូវទៅនោះទេ» លោកគីម ហ៊ាង បញ្ជាក់បន្ថែម។


ផ្ទុយពីខាងលើ លោកស្រីគ្រេស រចនី ហ្វុង នាយិការក្រុមហ៊ុន Century 21 យល់ថា «តំបន់ផ្លូវជាតិលេខ៣ ជាតំបន់អភិវឌ្ឍន៍ថ្មី​ បន្ទាប់ពីផ្លូវជាតិលេខ៤ ព្រោះទិសដៅនេះខ្សែចរន្តតភ្ជាប់ទៅខេត្តកែប និងកំពត ដែលជាការហៀចេញពីការអភិវឌ្ឍន៍នៅខេត្តព្រះសីហនុបច្ចុប្បន្ន»។

លោកស្រីបានបន្តថា ទាក់ទិននិងការអភិវឌ្ឍន៍នៅលើផ្លូវជាតិនេះ អាចជាតំបន់រមណីយដ្ឋាន ឬផ្ទះសម្រាប់លំហែកាយ ដោយសារតែបរិយាកាសផ្លូវជាតិលេខ ៣មានផាកសុខភាពល្អ អំណោយផលល្អ បន្ទាប់ពីពួកគាត់ ដើរលែងកម្សាន្តនៅតំបន់ខេត្តកំពត និងខេត្តកែបរួចមក។ ជាពិសេសភ្ញៀវទេសអន្តរជាតិ អាចនិងមកស្នាក់នៅច្រើន ក្រោយពីពួកគេទេសចរនៅតំបន់ឆ្នេររួចមក ដូចបុណ្យសមុទ្រជាតិប្រចាំឆ្នាំជាដើម។

ចំណែកលោកស្រីតាំង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service, Co.Ltd  មានប្រសាសន៍ថា ខេត្តកំពតនៅថ្ងៃអនាគតនឹងមានការអភិវឌ្ឍន៍ដូចខេត្តព្រះសីហនុបច្ចុប្បន្នចឹង គ្រាន់តែត្រូវការពេលវេលាមួយសម្រាប់ធ្វើការអភិវឌ្ឍន៍តែប៉ុណ្ណោះ។ ខេត្តកំពតជាតំបន់មានសក្តានុពលខ្លាំង លើការអភិវឌ្ឍន៍ផ្នែកអលចនទ្រព្យ។ អចលនទ្រព្យសាកសមគួរវិនិយោគ មានរមណីដ្ឋានបែបកម្សាន្ត កំពង់ផែទឹកទំនិញ សំណង់អគារ ហើយក៏អាចវិនិយោគលើវិស័យកសិកម្មផងដែរ។

«សម្រាប់តម្លៃដីធ្លីវិញ អាចឡើងថ្លៃទៅតាមតំបន់អភិវឌ្ឍន៍សំខាន់ៗ ជាប់ទៅនិងរោងចក្រ និងឃ្លាំងផ្ទុកទំនិញ ជាពិសេសក្បែរតំបន់ទេសចរណ៍ជាតិ» បើតាមការបញ្ជាក់បន្ថែមរបស់លោកស្រីហ្វុង។

សូមបញ្ជាក់ថាផ្លូវជាតិលេខ៣ បានបើកការដ្ឋានការពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣នេះ គ្រោងចំណាយថវិកាជាង ២០០លានដុល្លារ។ ហើយជាផ្លូវដ៏សំខាន់មួយរបស់កម្ពុជាក្នុងការដឹកជញ្ចូនទំនិញទៅកំពង់ផែទឹកជ្រៅនៅពេលអនាគតដ៏ខ្លីខាងមុននេះ ស្របពេលខេត្តកំពតគ្រោងសាងសង់កំពង់ផែទឹកជ្រៅដែលមានសមត្ថិភាពអនុញ្ញាឲ្យនាវាសមុទ្រធុនធំផ្ទុកទំនិញពី១ម៉ឺនតោន ដល់៣ម៉ឺនតោន អាចចូលចត​ផ្ទេរ និងផ្ទុកទំនិញបាន៕

រូបតំណាង

អត្ថបទដោយ៖ ម៉ន វុទ្ធា    

[email protected]

 

Real Estate Editor Tell: 0966 990 366 អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here