គម្រូបច្ចេកវិទ្យាថ្មី “Internet of Cow” ពីប្រទេសកាណាដា ជួយកសិករចិញ្ចឹមគោចំណេញលុយទ្វេដង

0
3981

បច្ចេកវិទ្យា AI សព្វថ្ងៃនេះត្រូវបានប្រើប្រាស់យ៉ាងសកម្មដើម្បីជួយកសិករបង្កើនទិន្នផល សន្សំថ្លៃដើម និងកាត់បន្ថយការបំផ្លាញបរិយាកាស ជាជាងដែលប្រើជីដាក់ពេញដីចម្ការ ឬ ប្រើថ្នាំសម្លាប់ស្មៅជាដើម ខណៈដែល AI ត្រូវបានកែច្នៃជាឧបករណ៍បច្ចេកវិទ្យាផ្សេងៗតាមប្រភេទកសិកម្ម ហើយក្នុងនោះក្រុមហ៊ុននៅប្រទេសកាណាដាទើបតែបង្កើតបច្ចេកវិទ្យាថ្មី “Internet of Cow” ជួយកសិករចិញ្ចឹមគោចំណេញលុយទ្វេដង ។

ក្រុមហ៊ុន SomaDetect Inc ដែលមានទីតាំងនៅទីក្រុងហ្វ្រីឌ្រីនតុន ប្រទេសកាណាដា បានរៀបចំប្រព័ន្ធគ្រប់គ្រងមួយដែលអាចធ្វើតេស្តទឹកដោះគោ និងប្រើប្រាស់ AI ផ្តល់ទិន្នន័យផ្សេងៗ ដើម្បីបង្កើតផលចំណេញកម្រិតខ្ពស់ដល់កសិករ ក្នុងនោះដែរកសិករចិញ្ចឹមគោយកទឹកដោះក៏អាចគ្រប់គ្រងហ្វូងសត្វតាមរយៈ “Internet of Cow” ។

The Epoch Times ឲ្យដឹងថា បច្ចេកវិទ្យានេះផ្តោតលើការបំពាក់សេនស័រ តាមទ្រុងគោនីមួយៗដើម្បីកំណត់អត្តសញ្ញាណគោ ធ្វើតេស្តទឹកដោះគោ វាស់ពីបរិមាណប្រូតេអ៊ីន និង កម្រិតជាតិស្ករ វិភាគពីជម្ងឺ និងអរម៉ូនបន្តពូជ ព្រមទាំងផលិតអង់ទីប៊ីយ៉ូទិចកាពារជម្ងឺផងដែរ ។


សហស្ថាបនិក Internet of Cow លោក Bethany Deshpande លើកឡើងថា យើងដើរដល់បដិវត្តន៍ជំនាន់ទី ៤ ក្នុងវិស័យកសិកម្ម ហើយ AI ពិតជាសំខាន់ខ្លាំងណាស់ ។

ប៉ុន្តែសហស្ថាបនិករូបនេះលើកឡើងថា ការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះគឺជារឿងដែរថ្មី ខណៈកសិករទើបតែចាប់ផ្តើមស្វែងយល់ពីឥទ្ធិពល និង សក្តានុពលរបស់វាទៅការងារ​ ។

លោកបន្ថែមថា កសិករជាច្រើនទាមទារចង់បានបច្ចេកវិទ្យាល្អ ទាមទារផលិតកម្មរយៈពេលវែង​ ដូចច្នោះ AI ជាផ្នែកធំមួយជួយឲ្យពួកគេទទួលបានលទ្ធផលទាំងនេះ ។

ឃើញថាការសិក្សាស្រាវជ្រាវទាក់ទងនឹង AI ត្រូវបានផ្តោតលើអាជីវកម្ម និងក្រុមហ៊ុនបច្ចេកវិទ្យា ប៉ុន្តែវាត្រូវបានយកមកប្រើប្រាស់ក្នុងវិស័យកសិកម្មដើម្បីទាញផលប្រយោជន៍សកល ដើម្បីផ្គត់ផ្គង់ចំនួនមនុស្សដែលកើនឡើងឥតឈប់ឈរនៅលើសកលលោក ស្របពេលកង្វះខាតទឹកកាន់តែកើនឡើង ព្រមទាំងការផ្លាស់ប្តូរអាកាសធាតុផងដែរ ។

ក្នងនោះគេរំពឹងថាកាណាដាជាប្រទេសមួយដែលមានទីតាំងដីចម្ការល្អជាងគេ ព្រោះប្រទេសនេះ សិក្សាស៊ីជម្រៅលើបច្ចេកវិទ្យា AI ព្រមទាំងមានការគាំទ្រពីរដ្ឋាភិបាលផងដែរ ។

គួរបញ្ជាក់ថា ខណៈការប្រើប្រាស់ AI និង Robot ក្លាយជារឿងពេញនិយមនៅថ្ងៃអនាគត ការងារមួយចំនួននៅក្នុងវិស័យកសិកម្ម និងវិស័យផ្សេងៗទៀតអាចនឹងត្រូវបាត់បង់ផងដែរ ។

អត្ថបទដោយ​៖ ហ៊ួត សុធារ៉ា

 

LEAVE A REPLY

Please enter your comment!
Please enter your name here