ក្រុមហ៊ុនជួញដូរលុយឌីជីឌលធំជាងគេលេខ២កូរ៉េខាងត្បូងជាប់គាំង ក្រោយគេលួចជាង៣០លាន$

0
1122

(កូរ៉េខាងត្បូង)៖ ក្រុមហ៊ុនជួញដូរលុយឌីជីឌល (Crytocurrency) ដ៏ធំជាងគេលំដាប់លេខ២របស់កូរ៉េខាងត្បូង Bithumb បានសម្រេចផ្កាក់ប្រតិបត្តិការទិញលក់ និងដកដាក់លុយរបស់ខ្លួនបណ្តោះអាសន្ន ក្រោយពេលដែលលុយឌីជីឌលរបស់ខ្លួនត្រូវបានគេលួចកាលពីយប់ម្សិលមិញនេះ។

ទំហំទឹកប្រាក់ដែលត្រូវបានគេលួចតាំងពីយប់ម្សិលមិញ រហូតដល់ព្រឹកថ្ងៃនេះ មានចំនួនសរុបប្រមាណ ៣៥ពាន់ពាន់លានវ៉ុន ឫស្នើនឹង៣១.៦លានដុល្លារអាមេរិក។

ក្រុមហ៊ុន Bithumb ក៏បានប្រកាសសុំពេលវេលា ធ្វើការផ្ទាល់ប្តូរ និងកែសម្រួលប្រព័ន្ធគ្រប់គ្រងលុយឌីជីឌល (Crytocurrency) របស់ខ្លួនឲ្យបានកាន់តែឆាប់ ចៀសវាងមានការខាតបង់កាន់តែច្រើន។


បញ្ហាលួចលុយឌីជីឌលនេះ ក៏ទើបតែកើតមានឡើងកាលពីសប្តាហ៍មុន ចំពោះក្រុមហ៊ុនជួញដូរលុយឌីជីឌលរបស់កូរ៉េខាងត្បូងមួយដែរ ដែលមានឈ្មោះថា Coinrail គិតជាទឹកប្រាក់ខាតបង់ជាង៤០ពាន់ពាន់លានវ៉ុនផងដែរ។

គួរជម្រាបផងដែរថា ក្រុមហ៊ុន Bithumb គឺជាក្រុមហ៊ុនជួញដូរលុយឌីជីឌល (Crytocurrency) ដ៏ធំជាងគេលំដាប់លេខ២របស់កូរ៉េខាងត្បូង និងធំជាងគេលំដាប់ថ្នាក់លេខ៦ នៅលើលោក៕

 

អត្ថបទដោយ៖ Jimmy

 

LEAVE A REPLY

Please enter your comment!
Please enter your name here