
និយាយពី លោក Steve Jobs មនុស្សភាគច្រើនបានស្គាល់គាត់ បើទោះជាគាត់បានស្លាប់ជាច្រើនឆ្នាំក៏ដោយក៏ គាត់បាន សន្សល់ទុកស្នាដៃជាច្រើន ដល់មនុស្សជំនាន់ក្រោយ។ ជាក់ស្ដែង ទូរស័ព្ទ iPhone ដែលលោកអ្នកប្រើប្រាស់សព្វថ្ងៃគឺកើតចេញពីស្នាដៃរបស់លោកផ្ទាល់។
ពេលលោកមានវ័យ ២៤ឆ្នាំ លោក មានទ្រព្យ១លានដុល្លារ វ័យ២៤ មានជាង ១០លានដុល្លារ ហើយនៅវ័យ ២៥ឆ្នាំមានជាង ១០០លានដុល្លារអាមេរិក តែលោកមិនដែលសប្បាយចិត្តដោយសារការរកលុយបានច្រើននោះទេ។
ក្នុងឆ្នាំ ១៩៧៦ ពេលលោកមានវ័យ ២១ឆ្នាំ លោកបានសហការបង្កើតក្រុមហ៊ុន Apple តែលោកមិនដែលគិតថាធ្វើវាដើម្បីលុយនោះទេ។ ផ្ទុយទៅវិញ លោកថាលោកបង្កើតក្រុមហ៊ុន បច្ចេកវិទ្យាយក្សនេះឡើងដោយសារចង់នាំយកនូវបច្ចេកវិទ្យាថ្មីៗដែលកាន់តែផ្ដល់ភាពងាយស្រួលសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស។
ជាក់ស្ដែងក្នុងទសវត្សឆ្នាំ ២០០០លោក លោកបានដុតដៃដុតជើង ក្នុងការកែប្រែបច្ចេកវិទ្យាទូរស័ព្ទ ដែលមនុស្សធ្លាប់ប្រើប្រាស់តាមរយៈការចុចបញ្ជាដោយប្រើប៊ុយតុង ប្រលប់មកប្រើប្រាស់ការចុចបញ្ជានៅលើអេក្រង់ផ្ទាល់តែម្ដង។ ការខិតខំរបស់លោក បានធ្វើឲ្យ Apple ក្លាយជាក្រុមហ៊ុនមួយទទួលបានការជឿទុកចិត្តពីសំណាក់ប្រជាជនទូទាំងពិភពលោក ជាមួយនឹងផលិតផល ប្រកបដោយគុណភាព ហើយក្លាយជាក្រុមហ៊ុនមួយមានតម្លៃថ្លៃជាងគេលើភពលោកផងដែរ។
សេដ្ឋីបច្ចេកវិទ្យារូបនេះ បើទោះបីជាមានលុយច្រើនរាប់ពាន់លានដុល្លារ ក៏មិនដែលលុយមកចាយវាយដើម្បីជីវិតហ៊ឺហារឡើយ។ កាលនៅរស់ លោកមានផ្ទះដ៏សាមញ្ញមួយលើផ្លូវតូចមួយក្នុងទីក្រុង Palo Alto សហរដ្ឋអាមេរិក គ្មានជញ្ជាំងការពារសុវត្ថិភាព មនុស្សម្នាអាចដើរទៅក្នុងសួន ចូលទៅខាងក្រោយផ្ទះឬក្នុងផ្ទះបាយក៏បានពោលគឺ ផ្ទះរបស់លោកពិតជាសាមញ្ញ។
សេដ្ឋីរូបនេះ ក៏បានផ្ដែផ្ដាំទៅអ្នកដែលទើបចាប់ផ្ដើមការងារថ្មីថ្មោងថា” អ្នកត្រូវស្វែងរកនូវអ្វីមួយដែលអ្នកស្រលាញ់”។ លោកក៏បានបង្ហើបផងដែរ កាងារពិតជាជៈឥទ្ធពលខ្លាំងដល់ជិវិតអ្នក ដូច្នេះ មានរឿងមួយគិតដែលធ្វើឲ្យអ្នកពេញចិត្តគឺ ធ្វើនូវអ្វីដែលអ្នកគិតថាជាការងារដ៏អស្ចារ្យ ហើយកាងារដ៏អស្ចារ្យគឺ ស្រលាញ់អ្វីដែលអ្នកធ្វើ៕
អត្ថបទដោយ៖ ហុង