អនាគតប្រជាជនខ្មែរនឹងគ្មានដីធំនៅ ដោយសារចលនាលក់ដីឡូតិ៍ធំៗ​ទៅទិញដីឡូតិ៍១០ម៉ែត្រ

0
2127

ជាក់ស្តែងបើយើងក្រឡេកមើលតំបន់ជំវិញទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន​ អ្នកប្រាកដ ជាឃើញនូវផ្ទាំងឃោសនាមានដីពុះឡូតិ៍លក់ជាហូរហែរ មើលសឹងដាច់កន្ទុយភ្នែក។

Business Cambodia បានជួបសំភាសន៍ផ្ទាល់ជាមួយបង សាវុធ ជាអ្នករស់នៅតំបន់នោះ ថា ដីនៅតំបន់នោះឡើងថ្លៃខ្លាំងបើប្រៀបធៀបនឹងប៉ុន្មានឆ្នាំមុន។

បងស្រីបន្តទៀតថា គាត់បានសម្រេចចិត្តលក់ដីជាកេរ្តិ៍ឪពុកម្តាយគាត់ ព្រោះដោយសារជីវភាពក្រខ្សត់ ។ គាត់បង្ខំចិត្តលក់ដីធំ រួចទៅទិញដីពុះឡូតិ៍ទំហំ បណ្តោយ២០ម៉ែត្រ ទទឹង១០ម៉ែត្រ សម្រាប់សាងសង់ផ្ទះរស់នៅ ព្រោះជំពាក់ធនាគារច្រើន។


ជាមួយគ្នានេះដែរ អុំផល្លាជាប្រជាពលរដ្ឋនៅតំបន់នោះបានប្រាប់ Business Cambodia ផងដែរថា គាត់ពិតជាទើសចិត្តខ្លាំងណាស់ ចំពោះសកម្មភាពពុះឡូតិ៍លក់យ៉ាងអនាធិបតេយ្យ ឈរដាក់ធុងបាស់រាំ និងចែកក្រដាសដីឡូតិ៍ពេញផ្លូវ ។

អុំប្រុសបន្តថា ធម្មតាអ្នកធ្វើដំណើរតាមផ្លូវពេលគេយកទៅមើលហើយគេបោះចោលពេញផ្លូវ ធ្វើឲ្យនៅតាមដងផ្លូវសំបូរសម្រាមជាដើម។

យោងតាមអុំ ចន្ថាវិញ បានលើកឡើងថា ការពុះដីឡូតិ៍នេះក៏ល្អម្យ៉ាងដែរសម្រាប់ប្រជាពលរដ្ឋ មួយចំនួនដែលគ្មានដីគ្មានផ្ទះ និងមិនសូវមានលុយ ព្រោះវាមានតម្លៃថោកជាងដីឡូតិ៍តែម្តង ។ តែបើសម្រាប់អ្នកលោភលន់មួយចំនួនបានទិញដីទុករួចដំឡើងថ្លៃ១ទ្វេជា២ក៏មានដែរ នេះជាអ្វីដែលអុំព្រួយបារម្ភ។

សរុបសេចក្តីទៅគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ពិតជាបានរួមចំណែកដល់ភាពរីកម្រើននៃវិស័យអចលទ្រព្យ ប៉ុន្តែគ្រាន់តែមាននៅចំណុចអសកម្មខ្លះរបស់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍មួយចំនួនពាក់ព័ន្ធនឹងដំណើរការទិញលក់ វិជ្ជាជីវៈ ផ្លូវច្បាប់ និងទស្សនវិស័យទៅថ្ងៃអនាគតរបស់គម្រោង។

ដូច្នេះដើម្បីធានាថាអ្នកនឹងមិនខាតបង់ប្រាក់​ និងពេលវេលាជាមួយគម្រោងដែលមិនច្បាស់លាស់ណា​មួយអ្នកត្រូវធ្វើការស្វែងយល់អំពីទីផ្សារ ឬធ្វើការជាមួយអ្នកជំនាញ និងស្វែងរកជំនួយ​ពីភ្នាក់ងារ​អចលន​ទ្រព្យ ឬជំនួយផ្នែកច្បាប់មុននឹងសម្រេចចិត្តទិញដីឡូតិ៍ពីគម្រោងណាមួយ។

LEAVE A REPLY

Please enter your comment!
Please enter your name here