បើមាន៣ចំណុចនេះនៅក្នុងជីវិត ទើបគេហៅថាជោគជ័យពិតប្រាកដ

0
17619

មានមនុស្សច្រើនាក់បានឱ្យនិយមន័យ«ជោគជ័យ»ខុសៗគ្នា។ តែសម្រាប់គោលធំៗនៃភាពជោគជ័យក្នុងជីវិត មាន៩០ភាគរយមានគំនិតដូចគ្នានៅត្រង់ចំណុច៣ខាងក្រោម៖

១.​ សុខភាព ( Healthy )

មនុស្សជោគជ័យគឺគិតរឿងសុខភាពមុនគេ។ បើសុខភាពមិនល្អហើយ គ្រប់យ៉ាងត្រូវបរាជ័យ ហើយត្រូវបាត់បង់ទាំងមនុស្សដែលខ្លួនស្រឡាញ់ ការងារ និងគោលដៅ។ ទោះជារវល់យ៉ាងណា កុំភ្លេចពិនិត្យសុខភាព។ មានអ្នករកស៊ី ច្រើនណាស់និយាយថា​ ពេលរកស៊ី ធ្វើការយូរទៅ ភ្លេចគិតសុខភាពខ្លួនឯង រឺមិនខ្វល់ដោយសារពួកគាត់គិតថា​ វាជាឱកាសរកបានទៅវិញ។ ។​ ដូចជា ស្ថាបនិក Apple លោក Steav Job លោកគឺជាមនុស្សដែលជោគជ័យមួយរូប ក៏ប៉ុន្តែសុខភាពគាត់មិនអំណោយផលនោះធ្វើអោយគាត់បាត់បង់អ្វីទាំងអស់។


២.​ គ្រួសារ ( Family )

កុំរវល់នឹងការងារពេក រហូតភ្លេចប្រពន្ធ កូន ប្តី ក្រុមគ្រូសារដែលជាអ្នកនៅរួមសុខ រួមទុក្ខ និងជាអ្នកជម្រុញ ឱ្យយើងដើរមកដល់កន្លែងនេះឱ្យសោះ។ មានគ្រូសារច្រើើនហើយធ្លាប់ត្អូញត្អែរថា ពីមុនមិនទាន់មានមានពេលនៅជុំគ្នា ដល់ពេលមានបានរកតែពេលដេក ជួបមុខកូនក៏មិនបាន។ នេះជាកំហុស និងបរាជ័យធ្ងន់បំផុត ដែលគ្រូសារកាន់តែរស់គម្លាតមនោសញ្ចេតនា ការយល់ចិត្តគ្នា។ យូរៗទៅ កូន ប្តី ប្រពន្ធដូចមនុស្សដៃ អ្នកណាកើតអីក៏មិនដឹង។ ដាច់ខាតត្រូវមានពេលសម្រាប់គ្រូសារ យ៉ាងហោចណាស់ក៏មានថ្ងៃសៅរ​ អាទិត្យដែរ។

៣. ការងា ( Jobs )

បើយើងមិនទាន់មានគ្រូសារនៅឡើយ ដាច់ខាតត្រូវរកការងារធ្វើ និងសន្សំប្រាក់រៀបចំអនាគត។ ពេលមានគ្រូសារយើងនិងដឹថា​ ការប្រើប្រាស់លុយ គឺចំណាយទ្វេដង។ ដូច្នេះ យើងត្រូវពង្រឹងសមត្ថភាព និងជំនាញដើម្បីបង្កើនចំណូ។  ព្រោះយើងត្រូវដោះស្រាយជីវភាពប្រចាំថ្ងៃដូចជាបង់ថ្លៃសាលាកូន ទឹកភ្លើង ម្ហូបអាហារ​ ការដើរលេង​ជាដើម។ មានការងារហើយត្រូវចាយត្បិតត្បៀតដើម្បីជៀសវាងតម្រូវការចំាបាច់ណាមួយសម្រាប់គ្រូសារយើង។

ទាំង៣នេះជាក្តីប្រាថ្នារបស់មនុស្សយើងគ្រប់គ្នា តែស្តាយខ្លះបានតែ២ចំណុច អត់មួយ។ ខ្លះបានមួយ អត់ពីរទៅ វាជារឿងសោកស្តាយ។ សម្រាប់ប្អូនៗជំនាន់ក្រោយ មិនត្រូវខ្ជះខ្ជាយពេលវេលាទេ បើមានគូហើយ ត្រូវនៅជាមួយគ្នា យល់អាធ្យាស្រ័យគ្នាទៅវិញទៅមក ហើយប្រឹងធ្វើការដើម្បីសុភមង្គលនាពេលអនាគត៕

អត្ថបទ៖ មាំ វិបុល, Leadership Editor

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here