តោះ! មកស្គាល់ប្រវត្តិខ្លះៗរបស់កីឡាករឆ្នើមរបស់ពិភពលោក Neymar

0
1774

បើនិយាយពីអ្នកគាំទ្រកីឡាបាល់ទាត់ គ្មានអ្នកណាមួយដែលថាមិនស្គាល់កីឡាករខ្សែប្រយុទ្ធដ៏ឆ្នើមសញ្ជាតិប្រេស៊ីលលោក Neymar da Silva Santos Júnior ដែលត្រូវបានគេហៅជាទូទៅថា Neymar Jr ឬ Neymar ។

Neymar ជាកីឡាករសញ្ជាតិប្រេស៊ីលដែលដើរតួរជាខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុមបារាំង Paris Saint-Germain និងក្រុមជម្រើសជាតិប្រេស៊ីល។

Neymar កើតនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៩២ នៅក្នុងរដ្ឋ​ Mogi das Cruzes នៃប្រទេសប្រេស៊ីល។ លោក បានក្លាយជាកីឡាករវដ៏លេចធ្លោតាំងពីនៅវ័យក្មេងនៅក្នុងក្លឹប Santos ជាកន្លែងដែលលោកបានចាប់ផ្តើមអាជីវជាលើកដំបូងនៅអាយុ១៧ឆ្នាំ។


គាត់បានជួយក្លឹបឲ្យឈ្នះពាន Campeonato Paulista ចំនួនពីរដោយជោគជ័យគឺ Copa do Brasil និង Copa Libertadores ដែលជាប្រវត្តិសាស្រ្តដំបូងរបស់ Santos។

Neymar បានក្លាយជាកីឡាករខ្សែប្រយុទ្ធដ៏ឆ្នើម ហើយលោកបានចេញពី Santos ទៅកាន់ទ្វីអឺរ៉ុបដើម្បីចូលរួមជាមួយក្លឹប Barcelona ។

ជាមួយនឹងកំពូលខ្សែប្រយុទ្ធជើងឆ្វេង រូបសង្ហាដ៏ឆ្នើមរូបនេះ បានជួយក្លឹប Barcelona ឲ្យឈ្នះពានរង្វាន់ La Liga, Copa del Rey និង UEFA Champions League ក្នុងរដូវកាលឆ្នាំ ២០១៤ និង ២០១៥។ គាត់បានជាប់ចំណាត់ថ្នាក់ទី៣ សម្រាប់ FIFA Ballon d’Or នៅឆ្នាំ ២០១៥។

នៅខែសីហាឆ្នាំ ២០១៧ លោកបានផ្ទេរពីក្លឹប Barcelona ទៅកាន់ក្លឹប Paris Saint-Germain ក្នុងតម្លៃប្រមាណ ២២២ លានអឺរ៉ូ ដែលធ្វើឲ្យគាត់ក្លាយជាកីឡាដែលមានតម្លៃខ្លួនខ្ពស់នៅលើពិភពលោក។

ចាប់តាំងអាយុ ១៨ឆ្នាំ លោកគឺជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេលំដាប់ទី៣ របស់ក្រុមជម្រើសជាតិប្រស៊ីល ជាមួយនគ្រា់បាល់ ៥៥គ្រាប់ក្នុងចំនោម៨៥ប្រកួត។

Neymar បានដើរតួរជាខ្សែប្រយុទ្ធដ៏សំខាន់របស់ក្រុមជម្រើសជាតិប្រស៊ីលក្នុងការដណ្តើមជ័យជំនម្នះនៃការប្រកួតយុវជនអាមរិកខាងត្បូង ដែលបានរកគ្រាប់បាល់បានច្រើនជាងគេ។ សម្រាប់ការប្រកួតរដូវកាល FIFA Confederations Cup ឆ្នាំ២០១៣ លោកបានឈ្នះពានរង្វាន់ Golden Ball ជាក៏ឡាករឆ្នើម។

Neymar ធ្លាប់បានទទួលរងរបួសក្នុងកំឡុងរដូវកាល World Cup 2014 និងពានរង្វាន់ឆ្នាំ 2015 Copa América ដែលត្រូវបង្ខំឲ្យលោកផ្អាកលេងមួយរយៈ តែមួយឆ្នាំក្រោយមក លោកបានដឹកនាំក្រុមប្រេស៊ីលក្នុងមេដាយមាសអូឡាំពេកលើកទីមួយ នៃការប្រកួតអូឡាំពិករដូវក្តៅឆ្នាំ២០១៦។

លោកត្រូវបានគេចាត់ទុកជាកីឡាករដ៏ឆ្នើមរបស់ក្រុមជម្រើសជាតិប្រេស៊ីល និងរបស់ពិភពលោក ដែលបានទទួលការប្រៀបធៀបទៅនឹងកីឡាករអតីតខ្សែប្រយុទ្ធដ៏អស្ចារ្យរបស់ប្រេស៊ីលគឺលោក Pelé ។

Neymar កំពុងតែដើរតួរជាខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុមជម្រើសជាតិប្រេស៊ីលនៅក្នុងការប្រកួត FIFA World Cup 2018 នេះ៕

អត្ថបទ៖ វ៉ាត​ វឌ្ឍនា

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here