Data Center របស់ Facebook កំពុងសាងសងបន្ថែម ត្រៀមផ្គត់ផ្គង់អត្រាកើនឡើងជាង ២.២ ពាន់លាននាក់សព្វថ្ងៃ

0
1815

ក្រុមហ៊ុនបណ្ដាញសង្គម Facebook របស់មហាសេដ្ឋីវ័យ ៣៤ ឆ្នាំ Mark Zuckerberg គ្រោងសាងសងមជ្ឈមណ្ឌលសម្រាប់ផ្ទុកទិន្នន័យបន្ថែមទៀត ស្របពេលបច្ចុប្បន្នមានលេងកើនឡើងឥតឈប់ឈរ ជារៀងរាល់ថ្ងៃ ។

កាលពីថ្មីៗនេះក្រុមហ៊ុន Facebook គ្រោងសាងសងមជ្ឈមណ្ឌលផ្ទុកទិន្នន័យតម្លៃជាង ៧៥០ លានដុល្លារបន្ថែមទៀតនៅទីក្រុង Huntsville, Alabama ​ក្នុងសហរដ្ឋអាមេរិក ។

ហើយបច្ចុប្បន្ន ការសាងសងមជ្ឈមណ្ឌលផ្ទុកទិន្នន័យមួយនេះកំពុងធ្វើឡើងរៀងរាល់ថ្ងៃ ជាពិសេសគេក៏បានកត់សម្គាល់ថា សម្រាប់ឆ្នាំ ២០២០ ជាឆ្នាំដែលបញ្ចប់គម្រោងនេះ វានឹងផ្ដល់ការងារជាង ១០០ កន្លែងថ្មីៗទៀត សម្រាប់តំបន់នោះដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ Huntsville, Alabama កាន់តែរីកចម្រើន ។


តាមរយៈនេះ Facebook ក៏បាននិយាយថា សម្រាប់បច្ចុប្បន្ន អ្នកប្រើប្រាស់ Facebook កាន់តែច្រើនទៅ ដែលជាហេតុធ្វើឲ្យយើងកាន់តែមានការប្រុងប្រយ័ត្នខ្ពស់ទៅលើការគ្រប់គ្រង ជាពិសេសរាល់ព័ត៌មានទាក់ទងនឹងការផ្សព្វផ្សាយមួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់សង្គម គឺ Facebook ព្យាយាមលុបដោយចោល មិនអនុញ្ញាតឲ្យផុស នឹង ធ្វើការលុប Account Facebook ដែលមានអ្នកឈប់ប្រើប្រាស់ចេញក្នុងទំហំច្រើនផងដែរ ។

ដោយនៅឆ្នាំ ២០១៨ គិតត្រឹមខែ មីនា នេះមានតួលេខនៃអ្នកលេងកើនឡើងដល់ ២.២ ពាន់លានអ្នក ដែលនេះជាតួលេខមួយច្រើនជាងអ្នកលេងបណ្ដាញសង្គមផ្សេងដូចជា Instagram ៨០០ លានអ្នក, linkedin ៤៦៧ លានអ្នក, Snapchat ១៥០ ខណៈ Facebook ឆ្នាំ ២០១៧ ​មានអ្នកលេង ១.១៥ ពាក់លាននាក់ប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ការសាងសងមជ្ឈមណ្ឌលផ្ទុកទិន្នន័យនេះ វាជួយបន្ថែមនៅកន្លែងផ្ទុកទិន្នន័យធំទូលាយជាងមុនជាមួយនឹងការកំណែទម្រង់ថ្មីៗមួយចំនួននៅលើ Facebook បន្ថែមទៀត ៕

អត្ថបទដោយ ៖ ឆាំ មករា

LEAVE A REPLY

Please enter your comment!
Please enter your name here