៨ចំណុចសំខាន់ៗ សហគ្រិនគួរយល់ដឹងដើម្បីចុះបញ្ជីក្រុមហ៊ុនប្រកបអាជីវកម្មបាន

0
17447

ដើម្បីអាចបើកក្រុមហ៊ុន ហាងប្រកបអាជីវកម្មអ្វីមួយបាននិងឲ្យបានត្រឹមត្រូវហើយស្របតាមច្បាប់ សហគ្រិនទាំងអស់ត្រូវតែ ចុះបញ្ជីក្រុមហ៊ុន អនុវត្តទៅតាមលក្ខន្តិកៈក្រុមហ៊ុន បទបញ្ជាផ្ទៃក្នុង និងលក្ខខណ្ឌផ្សេងៗជាច្រើនទៀត។

ជាទូទៅដើម្បីបង្កើតក្រុមហ៊ុនមួយបាន អ្នកត្រូវទៅឆែកឈ្មោះក្រុមហ៊ុនដែលអ្នកមានបំណងចង់ដាក់ឈ្មោះ ប្រសិនបើឈ្មោះនោះនៅទំនេរ មិនទាន់មានការប្រើប្រាស់ ត្រូវទៅតែសុំនៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម ​និងទទួលការយល់ព្រមពីនាយកដ្ឋាននេះ។

ចំណុចទី១៖ ឆែកពីភាពទំនេរនៃឈ្មោះក្រុមហ៊ុន


តាមសេចក្តីប្រកាសរបស់ក្រសូងពាណិជ្ជកម្មលេខ ២៩៩ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីអនុវត្តនីតិវិធីនៃការចុះបញ្ជីតាម ប្រព័ន្ធអនឡាញ ក្រុមហ៊ុនដែលត្រូវចុះបញ្ជីទាមទារឱ្យមាន គណនេយ្យពាណិជ្ជកម្មមួយជាមួយគេហៈទំព័ររបស់ក្រសួង។ ដូច្នេះគេអាចស្វែងរកឈ្មោះក្រុមហ៊ុន និងកត់ទុកឈ្មោះក្រុមហ៊ុនដោយ គ្រាន់តែបញ្ចូលអត្តសញ្ញាណប័ណ្ណ ឬលិខិត​ឆ្លងដែន​របស់ម្ចាស់ក្រុមហ៊ុនដែលនឹងត្រូវបង្កើតនោះជាការស្រេច។

តំណាក់កាលនេះគឺត្រូវការពេល៧ថ្ងៃ និងត្រូវចំណាយ១០ដុល្លារ ហើយការ​បង់ថ្លៃចុះឈ្មោះនេះគឺត្រូវធ្វើឡើងដោយការបង់តាមអនឡាញដូចគ្នាតាមរយៈធនាគារពាណិជ្ជកម្ម ណាមួយដូចជា ធនាគារអេស៊ីលីដារ និងធនាគារ FTB ជាដើម។

ចំណុចទី២៖ ឯកសារចាំបាច់

ក្រោមសេចក្តីប្រកាសលេខ ២៩៩ ចុះថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១៥ ស្តីពីការអនុវត្តនីតិវិធីថ្មីនៃការចុះបញ្ចីក្រុមហ៊ុន​ដែលមាន​ទីស្នាក់ការនៅ​ព្រះរាជាណាចក្រកម្ពុជាគឺត្រូវឱ្យចុះឈ្មោះតាមរយៈក្រសួងពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តិ។ ចំពោះ​ឯកសារដែលទាមទារមានដូចជា៖

ទី១៖ ឯកសារដែលបញ្ជាក់ពីអាសយដ្ឋាន ដែលមាននៅក្នុងក្រដាសបង់ទឹកឬភ្លើង ឬកិច្ចសន្យាជួលផ្ទះ អគារ និងឯកសារបញ្ជាក់របស់ធនាគារជាដើម។

ទី២៖ កិច្ចព្រមព្រៀង​នៃការបង្កើត​ក្រុមហ៊ុន ប្រសិនបើមានគ្នាច្រើន។

ទី៣៖ រូបថត៤គុណ៦ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន​របស់ម្ចាស់ក្រុម​ហ៊ុន និងអ្នកគ្រប់គ្រងក្រុមហ៊ុន។

ទី៤៖ ត្រូវមានលិខិតថ្កោលទោស និងសេចក្តីបញ្ជាក់ពីភាពត្រឹមត្រូវ

ទី៥៖ ក្នុងករណីដែលក្រុមហ៊ុននោះ​ជានីតិបុគ្គល​ឬក្រុមហ៊ុនមេ ត្រូវបង្ហាញពីពីភាពស្របច្បាប់នៃក្រុមហ៊ុមមេនោះ(ការចុះបញ្ជី)

ទី៦៖ ក្រុមហ៊ុនដែលនឹងត្រូវចុះបញ្ជីថ្មី ឬក្រុមហ៊ុនដែលនឹងត្រូវបង្កើតសាខា​ថ្មីត្រូវថតចម្លង​លក្ខន្តិកៈក្រុមហ៊ុនចំនួន២ច្បាប់។

ចំណុចទី៣៖ ត្រាក្រុមហ៊ុន

ក្រសួងពាណិជ្ជកម្មចុះឈ្មោះ និងទទួលស្គាល់ត្រារបស់ក្រុមហ៊ុន ដោយក្រុមហ៊ុនខ្លួនឯងផ្ទាល់ត្រូវធ្វើត្រាមួយ​រួចហើយ​ស្នើទៅ​ក្រសួងពាណិជ្ជកម្មដើម្បីទទួលស្គាល់ត្រានោះ ដោយតម្រូវឱ្យគោរពតាមស្តង់ដារដែល​ណែនាំដោយក្រសួង​ពាណិជ្ជកម្

ចំណុចទី៤៖ គណនីធនាគារ

អ្នកចុះបញ្ជីត្រូវតែបើកគណនេយ្យមួយក្នុងនាមជាក្រុមហ៊ុន ហើយជាទូទៅត្រូវតម្កល់ថវិកាចំនួន៤លានរៀល ក្នុងរយៈ​ពេល៣០​ថ្ងៃក្រោយពីបានទទួលវិញ្ញាបនបត្រ័អំពីការចុះបញ្ជីនៅធនាគារណាមួយដែលក្រសួងតម្រូវរួចហើយ។

ចំណុចទី៥៖ អគ្គនាយកដ្ឋានពន្ធដារ

ឯកសារដែលត្រូវការគឺអនុស្សារណៈនៃការយោគយល់គ្នារវាងភាគហ៊ុននិក និងវិញ្ញាបនប័ត្រនៃការចុះបញ្ជីក្រុមហ៊ុន។ បាត៉ង់នៃការចុះបញ្ជីនេះគឺអាចធ្វើបាននៅការិយាល័យពន្ធដារ នៅតាមខណ្ឌនានានៃរាជធានីភ្នំពេញ ក្នុងរយៈពេល៣០ថ្ងៃ នឹងត្រូវចំណាយអស់ ១០០ដុល្លារ។

ចំណុចទី៦៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

បន្ទាប់ពីទទួលបានប៉ាតង់រួចហើយ ប្រសិនបើចាប់ផ្តើមដំណើរការអាជីវកម្មត្រូវជូនដំណឹងទៅក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ គ្រប់ពាណិជ្ជកម្មត្រូវតែដាក់ជាលិខិត​ប្រកាស់ទៅក្រសួងការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈមុន​ពេលចាប់ផ្តើមការងាររបស់ខ្លួន។

ចំណុចទី៧៖ នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម

ក្រុមហ៊ុនត្រូវផ្តល់លក្ខន្តិកៈក្រុមហ៊ុនជាច្បាប់ដើមចំនួន២ច្បាប់ និងលិខិតធនាគារអំពីប្រាក់​តម្កល់ដើមទុនទៅ​នាយកដ្ឋាន​ចុះបញ្ជីជាថ្មី បន្ទាប់ពីកាលបរិច្ឆេទនៃការចេញការចុះបញ្ជីពាណិជ្ជកម្ម។  ប្រិនបើមិនបានទទួលក្នុងពេល៣០ថ្ងៃទេ នាយកដ្ឋាន​នឹងរក្សាសិទ្ធទាត់ចោលសំណើរសុំចុះបញ្ជី។ ជាទូទៅមិនមានបង់ថ្លៃសេវាទេ ហើយយ៉ាងយូរ១ថ្ងៃតែប៉ុណ្ណោះ។

ចំណុចទី៨៖ អធិការកិច្ចពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬមន្ទីរការងារ

គ្រប់សហគ្រាសទាំងអស់ត្រូវតែទទួលការធ្វើអធិការកិច្ចពីក្រសួងការងារ ឬមន្ទីរការងារជាចាំបាច់ ដើម្បីពិនិត្យអំពី​កិច្ចសន្យា​ការងារ តារាងប្រាក់ខែ និងផ្សេងៗទៀត។

ចំណុចទី៩៖ របបសន្តិសុខសង្គម ឬប.ស.ស.

គ្រប់សហគ្រិនដែលចាប់ផ្តើមធ្វើអាជីវកម្មត្រូវតែចុះបញ្ជីធានារ៉ាប់រងសង្គម ឬរបបសន្តិសុខសង្គមដែលជាការទាម​ទាររបស់​ច្បាប់នេះ ហើយលិខិតស្នាមនឹងត្រូវផ្តល់ជូនដោយ បសសនៃក្រសួងការងារ៕

អត្ថបទដោយ៖ វុទ្ធា សេរីនរៈវុឌ្ឍិ

LEAVE A REPLY

Please enter your comment!
Please enter your name here