ការនាំចេញផលិតផលកសិកម្មមីយ៉ាន់ម៉ា​ កើនឡើង៣ដងក្នុងរយៈពេល៦ឆ្នាំ

0
1633

(មីយ៉ាន់ម៉ា)៖ ការនាំចេញផលិតផលកសិកម្មក្នុងស្រុកដែលរួមមានបន្លែ និងផ្លែឈើរបស់ប្រទេសមីយ៉ាន់ម៉ា បានបន្តកើនឡើងឥតឈប់រហូតដល់ទៅជិត៣ដង ក្នុងរយៈពេល៦ឆ្នាំ ដែលរាប់ចាប់តាំងពីឆ្នាំ២០១០ រហូតដល់ឆ្នាំ ២០១៦។

អនុរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងធារាសាស្រ្ត លោក U Hla Kyaw បានឲ្យដឹងថា ចំណូលពីការនាំចេញផលិតផលកសិកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៦ មានចំនួនប្រមាណ១៤០លានដុល្លារអាមេរិក ខណៈចំណូលនៅឆ្នាំ២០១០ មានចំនួនប្រមាណតែជាង៥៥លានដុល្លារអាមេរិកប៉ុណ្ណោះ។

លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ផលិតផលផ្លែឈើមួយចំនួនដូចជា ផ្លែឪឡឹក ផ្លែត្រសក់ផ្អែម ស្វាយ និងផលិតផលកសិកម្មផ្សេងទៀតដូចជា ម្ទេសក្រៀម ខ្ញី និងគ្រាប់ក្រវាញ ភាគច្រើននាំចេញទៅកាន់ប្រទេសចិន ហើយល្ងរខ្មៅ ស ត្រូវបាននាំចេញទៅកូរ៉េ និងចិន ខណៈសណ្តែកបាយ និងគ្រាប់ធុញ្ញជាតិផ្សេងទៀត ត្រូវបាននាំចេញទៅកាន់ប្រទេសឥណ្ឌា និងសហគមន៍អឺរ៉ុប។


ក្នុងរវាងឆ្នាំ២០១៧ និង២០១៨ កំណើតសេដ្ឋកិច្ចពីវិស័យកសិកម្មបានកើនឡើងប្រមាណ៣.៥ភាគរយ ធ្វើឲ្យ GPD ប្រទេសមីយ៉ាន់ម៉ាហក់ឡើងថែមមួយកម្រិតទៀតផងដែរ៕

 

អត្ថបទដោយ៖ Jimmy

LEAVE A REPLY

Please enter your comment!
Please enter your name here