តំបន់ស្ងប់ស្ងាត់ខ្លះនៃខណ្ឌសែនសុខកំពុងក្លាយជាតំបន់រស់រវើកផ្នែកពាណិជ្ជកម្ម

0
1083

ផ្នែកខ្លះនៃខណ្ឌសែនសុខពីមុនធ្លាប់តែជាតំបន់ស្ងប់ស្ងាត់មិនសូវអ៊ូអរ មនុស្សធ្វើដំណើរឆ្លងកាត់មិនច្រើននោះ បានក្លាយទៅជាតំបន់ពាណិជ្ជកម្មខ្នាតតូច និងមធ្យម ដោយសារឥទ្ធិពលនៃការរីកលូតលាស់វិស័យអចលនទ្រព្យជាពិសេសផ្សារទំនើបអន្តរជាតិតែម្តង។

ឥទ្ធិពលនៃការបោះទុនវិនិយោគលើវិស័យអចលនទ្រព្យសំខាន់៖ អគារពាណិជ្ជកម្ម លំនៅឋាន ផ្សារទំនើប អគារខុនដូរជាដើមនោះ បានធ្វើឱ្យតំបន់ខ្លះនៃខណ្ឌសែនសុខ មានការផ្លាស់ប្តូរជាស្វ័យប្រវត្ថ ដើម្បីសម្របខ្លួនទៅនឹងការអភិវឌ្ឍន៍។ វត្តមានផ្សារទំនើប Makro  និង AEON 2 រឹងរឺតតែធ្វើឱ្យខណ្ឌនេះមានសន្ទុះពាណិជ្ជកម្មកាន់តែខ្លាំង មុខរបបតូច និងមធ្យមរីកដុះដាលលឿនជាលំដាប់។

លោកសន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate ធ្លាប់បានអះអាងថា«ខណ្ឌសែនសុខចាប់តាំងឆ្នាំ២០១២-២០១៧ មានសន្ទុះខ្លាំងណាស់ ព្រោះមានអគារពាណិជ្ជកម្ម ជាពិសេសវត្តមានផ្សារទំនើបអ៊ីអន២ និងគម្រោងអភិវឌ្ឍន៍សំខាន់ផ្សេងៗទៀតមកតាមក្រោយ។ ហើយដីទំនេរនៅតំបន់នេះ សុទ្ធសឹងជាកន្លែងសាងសង់លំនៅឋាន និងកន្លែងរកស៊ីល្អបំផុត ដែលញំាឲ្យខណ្ឌនេះងើបឡើងខ្លាំង»។


បន្ថែមពីលើនេះ លោកថា «ការងើបខ្លាំងបែបនេះ មានការជាប់ពាក់ព័ន្ធជាមួយខណ្ឌទួលគោក ជាតំបន់សម្រាប់ស្នាក់បន្ទាប់ពីតំបន់បឹងកេងកង១ ហើយកំពុងប្រែខ្លួនឲ្យទៅជាតំបន់ស្នាក់នៅ ពាណិជ្ជកម្ម និងតំបន់ប្រើប្រាស់ចម្រុះ ហើយខណ្ឌនេះនិងនៅតែបន្តអភិវឌ្ឍន៍ទៅមុខបន្តទៀត»។

សូមបញ្ជាក់ថា ចាប់តាំងពីគម្រោងផ្សារទំនើបអ៊ីអន២ប្រកាសជាផ្លូវការភ្លាមៗ បានជះឥទ្ធិពលយ៉ាងខ្លាំង លើតម្លៃដី ការទិញលក់ និងជួលអចលនទ្រព្យ ហើយវត្តមានមុខរបរជាច្រើន​បានសម្រុកមករកស៊ីនៅខណ្ឌសែនសែនយ៉ាងច្រើន។ ជាក់ស្តែងនៅតាមបណ្តោផ្លូវ១០០៣ ឆ្ពោះទៅកាន់ផ្សារMakro វត្តមានហាងតូច និងមធ្យមចាប់ផ្តើមមានវត្តមានជាបន្តបន្ទាប់៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

 

Real Estate Editor Tell: 0966 990 366 អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here