BMW គ្រោងផលិតរថយន្ដអគ្គសនី សាកថ្ម៣០ នាទីជិះបាន ៤០០ គីឡូម៉ែត្រ

0
1727

ក្រុមហ៊ុនផលិតរថយន្ដ BMW គ្រោងផលិតឡានស៊េរីថ្មី ប្រើប្រាស់ដោយថាមពលថ្ម ដែលអាចជិះបាន ៤០០ គីឡូម៉ែត្រ ដោយមិនបាច់ប្រើប្រាស់សាំង ។

មកដល់បច្ចុប្បន្ន ក្រុមហ៊ុនផលិតរថយន្ដមួយនេះមានអាយុកាលជាង ១០២ ឆ្នាំមកហើយ ដែលវាត្រូវបានបង្កើតឡើងនៅថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ១៩១៦ មានទីស្នាក់ការកណ្ដាលនៅប្រទេស អាល្លឺម៉ង់ នឹង មានស្ថាបនិកឈ្មោះលោក Karl Rapp ។

យោងតាម វេបផ្សាយ carbuzz បាននិយាយថា ក្រុមហ៊ុន BMW នឹងផលិតរថយន្ដម៉ូឌែលថ្មី ​ប្រើដោយថាមពលអគ្គសនី នៅឆ្នាំ ២០២០ នាពេលខាងមុខនេះ ។


បើតាមការលើកឡើងរបស់ BMW បាននិយាយថា នៅឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២០  ខ្លួននឹងផលិតរថយន្ដ អគ្គសនីថ្មីៗ ចំនួន ១២ ម៉ូឌែល ហើយគិតទាំង ម៉ូឌែល អគ្គសនីប្រភេទ i ដែលមាននៅលើទីផ្សារនេះផងដែរ ។

ជាងនេះ BMW នឹងផលិត រថយន្ដស៊េរី ix 3 នៅឆ្នាំ ២០២០ ដោយម៉ូឌែលនេះ មានកម្លាំង ២៧០ សេស ប្រើប្រាស់ថាមពលថ្ម ៧០ គីឡូវ៉ាត់ម៉ោង នឹងសាកថ្មម្ដងប្រើពេលត្រឹម ៣០ នានីជាមួយការសាក​ថ្ម​ល្បឿន​លឿន (Fast-Charging Station) ហើយអាចបើកបរលើផ្លូវបានចម្ងាយរហូតដល់ ៤០០ គីឡូម៉ែត្រ ដែលជួយឲ្យអ្នកសន្សំសំចៃការចាក់សាំងបានច្រើនលីត្រ ផងដែរ បើគិតចម្ងាយត្រឹម ៤០០ គីឡូម៉ែត្រ ប្រភេទរថយន្ដមួយចំនួន ស៊ីសាំងចន្លោះពី ១០ ទៅ ១៣ លីត្រ ។

បើតាមការបញ្ជាក់ ក្រុមហ៊ុនម៉ាក់ល្បីមួយនេះ ខ្លួនគ្រោងនឹងផលិតវាយលុកទីផ្សារទ្រុងទ្រាយធំផងដែរ ដែលត្រៀមប្រគួតប្រជែងជាមួយ ម៉ាក់រថយន្ដ  Jaguar I-Pace, Mercedes EQC នឹងបណ្ដាប្រភេទផ្សេងៗមួយចំនួនទៀត ។

គួរបញ្ជាក់ថា BMW នឹងផលិតម៉ូឌែលថ្មីៗ ដែលអាចបើកបរបានរហូតដល់ ៦០០ គីឡូម៉ែត្រឡើទៅដែរ ដូចជា i4 ជាដើម ជាពិសេស វាក៏ជារថយន្ដមួយដែលគ្រោងផលិត ក្នុងឆ្នាំ ២០២០ ដល់ ២០២៥ ។

អត្ថបទដោយ ៖ ឆាំ មករា

LEAVE A REPLY

Please enter your comment!
Please enter your name here