កំហុស ៥ យ៉ាងដែលធ្វើអោយអ្នកលក់ភាគច្រើនលក់មិនដាច់

0
4528

មានអ្នកលក់មួយចំនួនធំដែលផលិតផលរបស់ខ្លួនមានលទ្ធភាពគ្រប់គ្រាន់សមស្របនឹងតម្រូវការទីផ្សារហើយ តែបែរជាលក់មិនដាច់ ហើយចោទជាសំនួរថា “ហេតុអ្វីគេលក់ដាច់ ហើយហេតុអ្វីយើងលក់មិនដាច់?” ចម្លើយគឺ “អ្នកលក់ទាំងនោះកំពុងមានកំហុសឆ្គងក្នុងការលក់របស់ខ្លួនហើយ”

ពេលនេះ Business Cambodia សូមលើកយកកំហុស ៥ យ៉ាងដែលធ្វើអោយអ្នកលក់លក់ផលិតផលរបស់ខ្លួនមិនដាច់៖
១.សង្កត់ធ្ងន់លើតែផលិតផល មិនបានគិតពីតម្រូវការអតិថិជន

នេះជាកំហុសឆ្គងមួយដែលអ្នកលក់គ្រប់រូបត្រូវតែបញ្ឈប់ជាបន្ទាន់បើសិនជាអ្នកចង់លក់ដាច់។ អ្នកលក់ភាគច្រើននិយាយតែពីផលិតផលខ្លួនប៉ុណ្ណោះ ដូចជា ផលិតផលនាំចូលពីបរទេស….ទិញច្រើនថែមច្រើន…..ជាដើមដោយភ្លេចគិតថាតើផលិតផលបានជួយបំពេញតម្រូវការអ្វីខ្លះដល់អតិថិជន។ លោក Steve Jobs ស្ថាបនិកក្រុមហ៊ុន Apple បានលើកឡើងថា បើចង់លក់ដាច់កុំលក់ផលិតផល ត្រូវលក់តម្រូវការវិញបានលក់ដាច់ លោកចង់មានន័យថាលក់ផលិតផលអោយមើលពីតម្រូវការអតិថិជន។


២.គ្មានទំនុកចិត្តជាមួយផលិតផល និងម៉ាករបស់ខ្លួន

ចំនុចនេះក៏ជាកំហុសឆ្គងមួយដែលមិនអាចធ្វើអោយយើងហាមាត់លក់ផលិតផលរបស់ខ្លួនបានឡើយ។  ហេតុអ្វី? បើយើងខ្លួនឯងគ្មានជំនឿចិត្តនិងផលិតផលខ្លួនឯងផង តើយើងអាចមានភាពក្លាហានក្នុងការចេញមុខអះអាងពីផលិតផលខ្លួនដែរ ឬទេ។ លោក នួន អក សហគ្រិនកម្ពុជាម្នាក់ មានប្រសាសន៍ថា​ បើយើងមិនងប់ងល់ជាមួយផលិតផលយើងទេលក់ស្អីក៏មិនដាច់ដែរ។

៣.គ្មានទេព្យកោសល្យក្នុងការបញ្ជុះបញ្ជូលភ្ញៀវ

ពេលខ្លះភ្ញៀវមកមើលផលិតផលរបស់អ្នកហើយដើរចេញទៅវិញក៏មាន ដោយសារតែអ្នកខ្វះយុទ្ធសាស្រ្តបញ្ជុះបញ្ជូលភ្ញៀវ ។ លោក សំ កុសល ស្ថាបនិក Business Cambodia មានប្រសាសន៏ថា “បើមិនចេះចាក់អារម្មណ៏ភ្ញៀវទេ កុំសង្ឃឹមថាលក់ដាច់អោយសោះ”។ ការបញ្ជុះបញ្ជូលចាក់អារម្មណ៏ភ្ញៀវគឺធ្វើយ៉ាងណាអោយផលិតផលរបស់ខ្លួនមានសំពាធមួយក្នុងការដាក់បន្ទុកភ្ញៀវអោយដកចិត្តមិនរួចពីផលិតផលរបស់យើង។ ឧទាហរណ៏ ការថែមរបស់តិចតួចជូនភ្ញៀវ , ការពោលពាក្សសរសើរ, ទំនាក់ទំនងល្អជាមួយភ្ញៀវជាដើម។

៤.មិនទាន់ស្គាល់ពីផលិតផលខ្លួនឯងច្បាស់

ការមិនស្គាល់ពីផលិតផលខ្លួនឯងក៏ជាកំហុសមួយក្នុងចំនោមកំហុសធំៗ ទាំងអស់របស់អ្នកលក់ ។ បើយើងស្កាល់ពីផលិតផលខ្លួនឯង នោះយើងនិងដឹងថាផលិតផលរបស់យើងស្ថិតក្នុងលំដាប់ណា ហើយគូប្រកួតប្រជែងយើងគឺជាអ្នកណា? គេមានអ្វីខ្លះ?ពេលនោះហើយដែលយើងអាចពង្រឹងផលិតផលអោយមានអាទិភាពក្នុងការលក់របស់ខ្លួន។

៥.មិនទទួលយក ការបណ្តុះបណ្តាលបន្ថែម

ការលក់ជាសិល្បះដែលតម្រូវអោយមានភាពបត់បែនទៅតាមបរិបទនៃសង្គមជឿនលឿន ដូច្នេះហើយតម្រូវអោយយើងស្វែងរកនូវអ្វីដែលថ្មីជានិច្ច។ អ្នកលក់ភាគច្រើនបរាជ័យពីព្រោះតែការមិនបើកគំនិតទទួលយកអ្វីដែលថ្មីៗ ពីបុគ្គលជោគជ័យ អ្នកមានបទពិសោធន៏ល្អៗក្នុងការរកស៊ី និងយោបល់របស់អតិថិជនជាដើម។

អ្នកណាមិនធ្លាប់ខុស! សំខាន់ចេះកែប្រែកំហុស។ កំហុសជាបទពិសោធន៏ដ៏ល្អក្នុងការត្រួសត្រាយផ្លូវទៅកាន់ភាពជោគជ័យក្នុងអជីវកម្ម ដែលអ្នករកស៊ីទាំងអស់គួរយកចិត្តទុកដាក់ដើម្បីភាពរីកចម្រើនក្នុងអាជីវកម្ម។

អត្ថបទដោយ៖ Nen Sothy

ចង់ស្វែងយល់ពីចំណុចទាក់ទាញនិងការ​លក់អារម្មណ៍​សម្រាប់ផលិតផល​ឬសេវាកម្មរបស់លោកអ្នក​ សូម​រង់ចាំអានសៀវភៅ​ “លក់អារម្មណ៍​” ដែលនឹងចេញផ្សាយនៅ 11/11/2018៕

“លក់អារម្មណ៍”
តម្លៃលក់ធម្មតា​ 15$
កក់មុនតម្លៃ 7$
ដើម្បីកក់មុន​សូមចុះឈ្មោះនិងបង់លុយមុនតាមមធ្យោបាយដូចខាងក្រោម
1. Wing Acc: 00562945
2. Acleda Acc: Som kosal 2900 2023987710
3. ABA Bank Acc: som kosal 000327513
4. វេលុយតាមទូរស័ព្ទ​: 092850854
ដឹកជញ្ជូនដល់កន្លែងចាប់ពីថ្ងៃទី​11 ខែ11 2018

 

LEAVE A REPLY

Please enter your comment!
Please enter your name here