Son ​មិន​អាច​ជួយ​ក្រុម​កូរ៉េខាងត្បូង​បាន​៣ពិ​ន្ទុ​ក្នុង​ការ​ប្រកួត​ដំបូង​ឡើយ​

Credit:Google

ក្រោយ​ពីបញ្ចប់​ការ​ប្រកួត​៩០នាទី​បូករួម​ទាំង​ម៉ោង​ថែម​៦នាទី​ទាំង​ពីរ​តង់​ទៀត ​ក្រុម​កូរ៉េខាងត្បូង​បាន​រង​បរាជ័​យ​ក្រោម​ថ្វីជើង​ក្រុមបាល់ទាត់​ស៊ុយអែត​ដោយ​លទ្ធផល​១ទល់​នឹង​០។​ ជ័យជំនះ​របស់​ក្រុម​ស៊ុយអែត​កើតឡើង​ដោយសារ​តែបាល់​ពិន័យ​ប៉េណាំងទី​១១​ម៉ែត្រ​។ ​លទ្ធផល​នេះ ​ធ្វើឲ្យ​កីឡាករឆ្នើម​S​on​ ក៏​ដូចកី​ឡាករ​កំពូលៗ​របស់​ពិពភលោកផ្សេង​ទៀត​ដែរ​មិន​អាច​ជួយ​ក្រុម​របស់ខ្លួន​ឲ្យ​ទទួល​ជ័យ​ជំនះ​នៅ​ក្នុងការ​ប្រកួត​លើក​ដំបូង​នេះ​។

បាល់​​​ប៉េណាំង​ទី១១​ម៉ែត្រ​នេះ​ ​កើតឡើង​ដោយសារ​តែ​ខ្សែការពារ​របស់​កូរ៉េខាងត្បូង​បាន​បង្ក​កំហុស​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​របស់​ស៊ុយអែត​នៅក្នុង​តំប​ន់គ្រោះថ្នាក់​។ ​ដំបូង​ឡើយ ​លោក​អាជ្ញា​កណ្តាលមិន​បាន​ចាប់ពិន័យ​កំហុស​នេះ​ភា្លមៗ​ទេ​ដោយ​ឲ្យ​បន្ត​លេង​តទៅ​ទៀត​។ ប៉ុន្តែ​ក្រោយមក​ លោក​អាជ្ញាកណ្តាល​ក៏​បាន​ផ្លុំកញ្ចែ​ផ្អាក​ការ​លេង ​ដោយ​រត់​ទៅ​ពិនិត្យ​មើល​វិដេអូសារ​ឡើងវិញ​នូវ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ខ្សែការពារ​កូរ៉េខាត្បូង​ និ​ងខ្សែ​ប្រយុទ្ធ​ស៊ុយអែត​។ ​ទីបំផុត​បន្ទាប់ពី​ពិនិត្យ​រួចរាល់​ លោក​អាជ្ញា​កណ្តាលក៏​បាន​សម្រេច​ផ្តល់​បាល់​ពិន័យ​១១ម៉ែត្រ​ដល់​ក្រុម​ស៊ុយអែត​។

ក្រោយ​​ស៊ុយអែតនាំមុខ​ ក្រុម​កូរ៉េខាងត្បូង​ក៏បា​នព្យាយាម​បង្កើន​ការ​វាយលុក​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​ផងដែរ ​ជាពិសេស​គឺ​នៅ​ចុង​តង់ទីពីរ​តែម្តង​ ប៉ុន្តែ​មិន​អាច​ទម្លុះ​សំណាញ់ទី​តាម​ស្មើ​ក្រុម​ស៊ុយអែត​ឡើយ​។ សូម​បញ្ជាក់​ថា ​លទ្ធផល​ជ័យជំនះ​នេះ ​ធ្វើ​ឲ្យក្រុម​ស៊ុយអែត​ឡើង​មក​ឈ​នៅ​លេខ២​ក្នុង​ពូល​F​ដែល​មានក្រុម​ម៉ិកស៊ិក​កំពុង​ឈ​កំពូល​តារាង​បន្ទាប់ពី​យក​ឈ្នះ​ក្រុម​អាល្លឺម៉ង​ក្នុង​លទ្ធផល​១-០​។ យ៉ាងណា​ក៏ដោយ​ ក្រុម​កូរ៉េខាងត្បូង​នៅ​សល់​ពីរ​ប្រកួត​ទៀត​ក្នុងដៃ ​ដើម្បី​ធ្វើការ​ដណ្តើម​យក​ពិន្ទុ​ឆ្លង​ទៅ​វគ្គ​បន្ទាប់​។ កូរ៉េខាងត្បូង​នឹង​ប៉ះ​ម៉ិកស៊ិក​នៅថ្ងៃ​ទី២៣​ មិថុនា ​និង​ត្រូវ​ប៉ះ​ក្រុមអាល្លឺម៉​ង់​នៅ​ថ្ងៃទី​២៧ ​មិថុនា​ខាង​មុខ​៕


ដោយ៖ វណ្ណ ច័ន្ទវីន

LEAVE A REPLY

Please enter your comment!
Please enter your name here