តោះ! មកមើលKey Players របស់ក្រុមកូរ៉េខាងត្បូង និងស៊ុយអែត ដែលនឹងជួបគ្នានៅយប់នេះ

កីឡាករ Heung-Min Son

នៅម៉ោង៧ យប់នេះ ក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែត និងកូរ៉េខាងត្បូង នឹងប្រកួតគ្នាដណើ្តមយក៣ពិន្ទុនៅក្នុងពូលF។ ការប្រកួតចុងក្រោយរបស់ក្រុមទាំងពីរនេះ គឺធ្វើឡើងនៅក្នុងឆ្នាំ១៩៩៦ និងនៅក្នុងឆ្នាំ២០០៥​។ នៅក្នុងឆ្នាំ១៩៩៦ ក្រុមស៊ុយអែត បានបំបាក់កូរ៉េខាងត្បូង២ទល់នឹង០ រីឯក្នុងឆ្នាំ២០០៥វិញ ក្រុមទាំងពីរនេះបានបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា។

មុនការប្រកួតចាប់ផ្តើមនៅយប់នេះ Business-Cambodia សូមនាំលោកអ្នកនាងមកចាប់អារម្មណ៍លើកីឡាករសំខាន់ៗ(Key Players)របស់ក្រុមកូរ៉េខាងត្បូង និងស៊ុយអែតដូចតទៅ៖

*ក្រុមកូរ៉េខាងត្បូង៖ និយាយដល់ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉ខាងត្បូង គេនឹងនឹកឃើញភ្លាមពីកីឡាករឆ្នើម Heung-Min Son ដែលកំពុងប្រកបអាជីពនៅក្រុម Tottenham Hotspur F.C ហើយក៏ជាកីឡាករសំខាន់មិនអាចខ្វះបានរបស់ក្រុមនេះផងដែរ។ មកដល់ពេលនេះ Heung-Min Son  បង្ហាញខ្លួននៅក្នុងក្រុមជម្រើសជាតិកូរ៉េខាងត្បូងចំនួន៦៧ដង និងរកគ្រាប់បាល់បាន២១គ្រាប់


*ក្រុមស៊ុយអែត៖ សម្រាប់ក្រុមស៊ុយអែតនេះ អ្នកនិយមបាល់ទាត់បានចាប់អារម្មណ៍ទៅលើកីឡាករវ័យ២៦ឆ្នាំ Emil Forsberg។ កីឡាកររូបនេះកំពុងលេងឲ្យក្រុម RB Leipzig នៅក្នុងលីគកំពូលអាល្លឺម៉ង់  Bundesliga ។ Emil Forsberg បង្ហាញខ្លួននៅក្នុងក្រុមជម្រើសជាតិស៊ុយអែត៣៤ដង និងរកគ្រាប់បាល់បាន៦គ្រាប់។ កីឡាកររូបនេះ ត្រូវបានគេរំពឹងថា នឹងដើរតួនាទីសំខាន់នៅក្នុងការប្រកួតជាមួយកូរ៉េខាងត្បូងនៅយប់នេះ។

*ជម្រើស១១នាក់ដំបូងរបស់ក្រុមទាំងពីរនេះ៖

-ជម្រើស១១នាក់ដំបូងរបស់សម្រាប់ស៊ុយអែត អាចមាន៖ Olsen, Lustig, Lindelof, Granqvist, Augustinsson, Claesson, Larsson, Ekdal, Forsberg, Toivonen, Berg ។

-ចំណែក្រុមកូរ៉េខាងត្បូងវិញអាចមាន៖ Seung-Gyu, Hyun-Soo, Kyung-Won, Young-Gwon, Joo-Ho, Sung-Yeung, Ja-Cheol, Chul, Jae-Sung, Son, Hee-Chan ៕

ដោយ៖ វណ្ណ ច័ន្ទវីន

LEAVE A REPLY

Please enter your comment!
Please enter your name here