មានមូលហេតុមួយដែលលោកBill Gates, Buffet និងលោក ឈិន ឡុង មិនចែកប្រាក់ឱ្យកូន

0
2373

ប្រហែលជាមហាជនមានការភ្ញាក់ផ្អែលខ្លាំងហើយចំពោះការសម្រេចចិត្តរបស់អ្នកទាំង៣។ ឪពុកម្តាយ ត្រូវចិញ្ចិមបីបាច់ថែររក្សា និងចែកកេរិ៍មរតកដល់កូនសម្រាប់អនាគត។ ចឹងហើយ យើងមើលឃើញថា ឪពុកម្តាយគ្រប់ខំប្រឹងតាំងពីចាប់ដៃគ្នា រហូតដល់ថ្ងៃស្លាប់ព្រោះតែខ្លាចកូនលំបាក គេមើលងាយកូន។

ផ្ទុយទៅវិញ បុគ្គលទាំង៣រូបខាងក្រោម បែរជាមិនចែកប្រាក់ឱ្យកូនៗទេ។ តើអ្វីជាមូលហេតុ ?តាមពិត លោក Bill Gates, លោក Buffet និងលោក ​ឈិនឡុង​ មិន​ចែក​​ទ្រព្យ​ឲ្យ​កូន​ទេ ពីព្រោះទ្រព្យដែលពួកគេខំរកមកគឺទុកសម្រាប់ធ្វើសកម្មភាពមនុស្សធម៌ ជួយក្មេងក្រីក្រកម្សត់ ដល់ប្រទេសនានាលើពិភពលោក។

១. មហាសេដ្ឋី Bill Gates


សម្រាប់មហាសេដ្ឋី Microsoft លោក Bill Gates បាន​ប្រកាស​ជា​សាធារណៈ​ថា៖«ខ្ញុំ​នឹង​ផ្ដល់​ទ្រព្យសម្បត្តិ​ទៅ​មូលនិធិ​សប្បុរសធម៌ តែ​មិន​មែនឱ្យ​​កូនៗ​របស់​ខ្ញុំទេ។ គេធំហើយ គេអាចរកប្រាក់ដោយខ្លួនឯងបាន ពីព្រោះខ្ញុំបានផ្តល់ការអប់រំឱ្យគេ​ គឺដូចឱ្យការងារ ឱ្យសមត្ថភាពគេដែរ៕»

២. មហាសេដ្ឋី Warren Buffet

មហា​សេដ្ឋី​​​ Berkshire Hathaway លោក Warren Buffet ក៏ដូចគ្នាបាន​ប្រកាស​ថា៖«ខ្ញុំ​នឹង​យក​ប្រាក់​ច្រើន​សន្ធឹក​សន្ធាប់​របស់​ខ្លួន ៨៣% ​ឱ្យទៅ​​មូលនិធិ​មនុស្សធម៌ Gates Foundation។» ហើយលោកបានសង្កត់ធ្ងន់ទៀតថា៖«​ខ្ញុំនឹងបរិច្ចាគ ​​៩៩% នៃ​ទ្រព្យសម្បត្តិ​ធ្វើ​អ្វី​ផ្សេង ជា​ជាង​ឱ្យ​ទៅ​​កូនៗ ទោះបី​លោក​នៅ​មាន​ជីវិត ឬ​ស្លាប់​ក៏​ដោយ។»

៣. កំពូល​​តារា​សម្ដែង​ក្បាច់​គុណ​​ Jackie Chan

តារារូបនេះហើយ ដែលយើងតែហៅគាត់ក្នុងរឿងថា ឈិន ឡុង។ គាត់ជាតារាមួយរូបលេចធ្លោជាងគេ ដោយសាររឿងនិមួយរបស់គាត់គឺយកជីវិតទៅប្រថុយនិងគ្រោះថ្នាក់ជាទីបំផុត ដែលតារាផ្សេងៗទៀត មិនអាចធ្វើបាន។

ហើយ​លោក Jackie Chan ហៅ ឈិន ឡុង ក៏​បាន​ប្រកាស​ថា« ខ្ញុំ​នឹង​បរិច្ចាគ​ទ្រព្យសម្បត្តិ​ពាក់​កណ្ដាល​ដែល​បាន​មក​ពី​ ថតខ្សែភាពយន្ត ទៅ​ឱ្យ​មូលនិធិសម្បុរសធម៌។ ចំណែក​កូនប្រុសសំ​ណព្វ​ ​​Jaycee នឹង​​មិនទទួល​បាន​ទ្រព្យសម្បត្តិពីខ្ញុំ​ឡើយ។»

លោកក៏បានសង្កត់ធ្ងន់ទៀតថា៖« បើ​សិន​គាត់​មាន​សមត្ថភាព គាត់​ពិត​អាច​រក​លុយ​ដោយ​ខ្លួន​ឯង​បាន។ បើ​គ្មាន​សម្ថភាព​ទេ​នោះ គាត់​នឹង​ចាយ​លុយ​ខ្ញុំ​ខ្ជះខ្ជាយ”៕

មិនដឹងថាតើ អ្នកផ្សេងៗយល់យ៉ាងណាទេសម្រាប់បុគ្គល់ទាំង៣រូបនេះ។ តែហេតុផលត្រង់ថា ពួកគាត់បានឱ្យទ្រព្យសម្បត្តិយដល់កូនរួចហើយ។ គឺឱ្យចំណេះដឹង ឱ្យកូនរៀនជំនាញ ឱ្យកូនហ្វឹកហ្វឺន ក្នុងការងារ។ ដូច្នេះក៏ដូចជាឱ្យការងារ ឱ្យលុយកាក់ ទ្រព្យសម្បត្តិ និងសមត្ថភាព វាអត់ចាំបាច់ត្រូវមកយកពីយើងតទៀតទេ៕

អត្ថបទ៖ មាំ វិបុល, Leadership Team, Business Cambodia

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here