មូលហេតុធំបំផុតដែលហាងកាហ្វេ Brown មិនទាន់ចាប់អារម្មណ៍ចេញលក់ហ្រេ្វនឆាយ

0
3441

លោក ចាង ប៊ុនលាង ស្ថាបនិកមួយរូបរបស់ យីហោហាងកាហ្វេល្បីបំផុតមួយរបស់កម្ពុជា គឺ Brown បានប្រាប់ Business Cambodia ថាហាងកាហ្វេរបស់គាត់ មិនចាប់អារម្មណ៍ក្នុងការចេញលក់ហ្វ្រេនឆាយនៅទ្បើយទេ ទោះមានមនុស្សច្រើនណាស់ ចង់បើកហាងកាហ្វេ Brown ក៏ដោយ។

លោកបានពន្យល់ពីមូលហេតុធំគឺ ដោយសារតែលោកមានគោលការណ៍តឹងតែងបំផុត ក្នុងការដំណើរការបើកហាងកាហ្វេ Brown រាល់ថ្ងៃ។ ដូចលោកអ្នកបានអាន អត្ថបទថ្ងៃមុន រួចមកហើយ ស្តីពី “ស្ថាបនិក Brown ប្រាប់ពីចំណុចពិសេសដែលជាស្នូលនៃជោគជ័យរបស់ខ្លួន”  ដែលលោកពន្យល់រួចហើយថា លោកជឿលើបទពិសោធន៍ល្អបំផុតក្នុងការញុាំកាហ្វេរបស់ភ្ញៀវ ថែម មនុស្សដែលធ្វើការនៅ Brown ពេញដោយសមត្ថភាព ថាជាអ្វីដែលភ្ញៀវត្រូវការបំផុត។

ដូចនេះការបើកហាងនិមួយៗ របស់ Brown ត្រូវធ្វើទ្បើង ដោយការយកចិត្តទុកដាក់បំផុត លើចំណុចពិសេសដែលគាត់បានលើកទ្បើងខាងលើ។ លោកស្ថាបនិក វ័យក្មេងរូបនេះ បានបន្តទៀតថា គាត់នៅតែបន្តស្វាគមន៍ដៃគូរកសុី ក្នុងការបើកហាងកាហ្វេជាមួយ Brown តែមិនមែនលក្ខណៈហ្វ្រេនឆាយនោះទេ។ Brown នឹងនៅតែបន្តក្នុងការគ្រប់គ្រងលើការបង្រៀន ហ្វឹកហ្វឺន ដៃគូទាំងនោះ ហើយស្វាគមន៍ដៃគូណាដែលមានចិត្តគំនិត ទស្សនៈវិស័យដូច Brown ក្នុងការបើកហាង ដែលជាសាខាហាងបន្ទាប់ៗ។


លោក ចាង ប៊ុនលាង បានបញ្ចាក់ទៀតថា ក្រុមហ៊ុនលោក ឲ្យតម្លៃខ្លាំងបំផុតលើ បុគ្គលិកនិង អតិថិជន ដូចនេះទៅ រាល់ការទទួលភ្ញៀវរាល់ថ្ងៃគឺត្រូវបានធ្វើទ្បើងដោយមានស្តង់ដា តឹងតែងបំផុត សម្រាប់ហាងកាហ្វេ Brown។ ស្តង់ដាតឹងតែងនេះហើយ បានធ្វើឲ្យយីហោមួយនេះ នៅតែរក្សា បានប្រជាប្រិយភាព ជាហាងកាហ្វេដែលប្រជាជនកម្ពុជាចូលចិត្តបំផុតមួយ។

គួរបញ្ជាក់ថា រហូតដល់ឆ្នាំ ២០១៨ នេះ ហាងកាហ្វេ Brown បានបង្កើតសាខារបស់ខ្លួនបាន ១៥ហាងហើយ ហើយហាងបន្ទាប់សាខាទី១៦​ទើបបានបើកនៅ ព្រលានយន្តហោះភ្នំពេញកាលពីខែ មិនា ឆ្នាំ ២០១៨កន្លងទៅ នេះ៕

អត្ថបទដោយ៖ សំ កុសល

អ្នកនិពន្ធសៀវភៅ ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ

ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក Sam Kosal

LEAVE A REPLY

Please enter your comment!
Please enter your name here