កម្ពុជា ជាប្រទេសទី៤០ក្នុងការនាំយកនាឡិការម៉ាក Nautica មកកាន់ទីផ្សារក្នុងស្រុក

0
2466

រាជធានីភ្នំពេញ៖ កាលពីថ្មីៗកន្លងទៅនេះ នាឡិការម៉ាក Nautica ដែលជាផលិតផលនៃសហរដ្ឋអាមេរិក​ ត្រូវបានក្រុមហ៊ុន Watch Empire Co.ltd នាំចូលមកកាន់ទីផ្សារកម្ពុជា ដើម្បីឲ្យអ្នកនិយមប្រើប្រាស់នាឡិការម៉ាកNautica មិនពិបាករកទិញនៅឯក្រៅប្រទេសទៀតឡើយ និងដើម្បីឆ្លើយតបទៅនឹងទីផ្សាសហសម័យស៊ីវីល័យ​ ក៏ដូចជាបំពេញតម្រូវការជូនអតិថិជនរបស់ខ្លួន។

លោក មុត បញ្ញា បានប្រាប់អោយដឹងថា៖​ “មូលហេតុដែលក្រុមហ៊ុននាំយកនាឡិការម៉ាក Nautica​ នេះមកដោយសារ​ នាឡិការនេះមានភាពល្អឥតខ្ចោះ ទាំងការឌីហ្សាញ​ ការចនាម៉ូត​ ភាពធន់​ ​ គុណភាព​ និង​ភាពល្បីល្បាញ ដែលមានការទទួលស្គាល់ជាលក្ខណះអន្តរជាតិ​។


លោក​បានបន្ថែមទៀតថា”​ នាឡិការ Nautica​ នេះគឺផ្តោតលើម៉ូតបុរស​ ហើយនេះក៏ជាម៉ូតដែលមើលទៅរឹងមាំ​ និងមានភាពជឿរជាក់ផងដែរ​។ ​

គួរបញ្ជាក់ផងដែរថា Watch Empire​ នាំចូលផលិតផលនេះមក មិនមានតំឡើងតម្លៃហួសហេតុ​នោះទេ តម្លៃសាកសមនៅលើទីផ្សារកម្ពុជា​ បើយើងហោះហើរទៅទិញនៅស្រុកគេក៏មិនខុសគ្នាប៉ុន្មានដែរ។

សូមរំលឹកថា​ នេះជាប្រទេសទី៤០​ ហើយសម្រាប់ផលិតផលនាឡិការម៉ាក​ Nautica​ ដែលក្រុមហ៊ុន Watch Empire នាំយកមកលក់លើទីផ្សារកម្ពុជាបច្ចុប្បន្ន។

LEAVE A REPLY

Please enter your comment!
Please enter your name here