ថៃតវ៉ានឹងឥណ្ឌូណេស៊ី រឿងហាមឃាត់បិទមិនឲ្យនាំចូលផ្លែឈើរបស់ខ្លួន នៅរដូវប្រមូលផល

0
9183

(ថៃ)៖ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលថៃកំពុងធ្វើប្រឆាំងតវ៉ានឹងឥណ្ឌូណេស៊ីដែលបានហាមឃាត់ ការនាំចូលផ្លែឈើពីរបស់ប្រទេសរបស់ខ្លួន ពិសេសផ្លែមៀន និងទុរេន នៅរដូវប្រមូលផលឆ្នាំនេះ។

បញ្ហាហាមឃាត់ការនាំចូលផ្លែឈើពីប្រទេសថៃទៅឥណ្ឌូណេស៊ីនេះ បានអូសបន្លាយពេលមកតាំងពីចុងឆ្នាំ២០១៧មកម្លេះ ដោយការស្នើសុំជួបចរចារ ដើម្បីរកដំណោះស្រាយពីភាគីថៃ គ្មានការទទួលបានចម្លើយឆ្លើយតបពីភាគីឥណ្ឌូណេស៊ីវិញទាល់តែសោះ ទើបរហូតមកដល់ពេលនេះ បញ្ហាការប្រមូលផលផ្លែមៀន និងទុរេនបានមកដល់ ហើយភាគីឥណ្ឌូណេស៊ីនៅតែមិនទាន់ផ្តល់ដំណោះស្រាយណាមួយដល់ភាគីថៃនៅឡើយ ដែលនេះជារំលោភលើកិច្ចព្រមព្រៀងសហការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។

បច្ចុប្បន្ន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ កំពុងស្នើសុំការជួយពីក្រសួងការបរទេសឥណ្ឌូណេស៊ី ដើម្បីដោះស្រាយបញ្ហាប្រឈមនេះឲ្យបានកាន់តែឆាប់ ខណៈប្រទេសឥណ្ឌូណេស៊ី គឺជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេលេខ៤រ​បស់ថៃ បន្ទាប់ម៉ាឡេស៊ី វៀតណាម និងសិង្ហបុរី។


គួរជម្រាបផងដែរថា កាលពីឆ្នាំ២០១៧ ប្រទេសថៃបាននាំចេញផ្លែមៀនប្រមាណ៩៧,០០០តោន ស្មើនឹង៨៣.៧លានដុល្លារអាមេរិក និងផ្លែទុរេនប្រមាណ៧៦០តោន ដែលស្មើនឹង១.២លានដុល្លារអាមេរិក ទៅកាន់ប្រទេសឥណ្ឌូណេស៊ី៕

 

អត្ថបទដោយ៖ Jimmy

 

LEAVE A REPLY

Please enter your comment!
Please enter your name here