បងប្អូនត្រកូល Vivo ត្រៀមចេញ ២ ម៉ូឌែល Nex A នឹង Nex S កំឡុងពេល World Cup 2018

0
1800

ស្មាតហ្វូនត្រកូល Vivo ត្រៀមចេញ ២ ម៉ូឌែល Nex A នឹង Nex S នៅថ្ងៃទី ២៣ ខែ មិថុនា ខែនេះ ជាមួយ Pop-Up កាមេរ៉ា ។

gsmarena.com បានប្រកាសប្រាប់ពីថ្ងៃដាក់បង្ហាញស្មាតហ្វូនកំពូល របស់ Vivo Nex A, Nex S ជាដៃគួរគ្នា ដែលត្រៀមចេញថ្ងៃជាមួយគ្នាតែម្ដង ។

យោងតាមប្រភពដដែលបានប្រាប់ពីរូបរាងនឹងលក្ខណៈសម្បត្តិជាច្រើនពីវាដូចជា ៖


ស្មាតហ្វូន Vivo Nex A

១. ផ្នែកខាងមុខ

ស្មាតហ្វូន Vivo Nex A មានរូបរាងមិនខុសគ្នាឆ្ងាយពី Nex S ប៉ុន្មានទេ ។ សម្រាប់ ម៉ូឌែលទី ១ នេះប្រើប្រាស់នៅអេក្រង់ Super AMOLED មាន 16M colors ទំហំ ៦.៥៩ អ៊ីញ ជាមួយកម្រិតបង្ហាញ ១០៨០x២៣១៦ ភីកស៊ែល ជាមួយអេក្រង់លាតពេញគេម ៨៦.០ ភាគរយ ។

កាមេរ៉ាមុខរបស់ស្មាតហ្វូនកំពូលនេះពិតជាធ្វើឲ្យអ្នកដែលជាហ្វេនខ្លួនមិនខកបំណងទេ ហើយកាមេរ៉ាខាងមុខនេះប្រហែលជា គន្លឹះមាសសម្រាប់ការលក់របស់ Vivo ហើយ ។ ដែលលើកនេះយើងមិនឃើញមានកាមេរ៉ានៅលើអេក្រង់ទៀតទេ ដោយ Vivo បានបំពាក់នៅផ្នែកក្បាលខាងលើរបស់ស្មាតហ្វូនវិញ ប្រសិនបើអ្នកចង់ថតស្វែលហ្វីនោះ វានឹងលៀនចេញមកពីខាងលើតែម្ដង ដែលវាមានទំហំ ៨ មេហ្គាភីកសែល ជាមួយការថតរូបច្បាស់ល្អ ។

២. ផ្នែកគ្រឿងម៉ាស៊ីន

គ្រឿងម៉ាស៊ីនរបស់ Vivo Nex A វាដំណើរការដោយ Android 8.1 (Oreo) កំពុងល្បីប្រចាំឆ្នាំនេះ រត់ដោយរ៉េម ៦ ជីហ្គាបៃ មានអង្គចងចាំក្នុងម៉ាស៊ីន ១២៨ ជីហ្គាបៃ ហើយមិនអាចថែម ខាងក្រៅបានទេ តែទំហំប៉ុននេះសម្រាប់អ្នកដែលចូលចិត្តថតរូប ផ្ទុកឯកសារមួយចំនួនធំនោះ ប្រើប្រាស់វាមិនអស់ទេ ។

Vivo Nex A មានកម្លាំងថ្មទំហំធំ ៤០០០ មីលីអំពែ ដែលឲ្យអាចអ្នកមើលវីដេអូ ចាក់ចម្រៀង លេងហ្គេម ឬ មើលបណ្ដាញសង្គមផ្សេងៗទៀត ដោយឥតព្រួយបារម្មណ៍ ។

Nex A ប្រើប្រាស់នៅ ឈីប Qualcomm SDM710 Snapdragon 710 , CPU Octa-core, GPU Adreno 616 ជាពិសេសវាក៏បានបំពាក់បន្ទះស្គែនម្រាមដៃនៅខាងក្រោយ ជាមួយល្បឿនខ្ទង់ ០.២ វិនាទីប៉ុណ្ណោះសម្រាប់ការស្គេន ។

៣. ផ្នែកខាងក្រោយ

ផ្ទៃខាងក្រោយរបស់វា ហាក់មានភាពសាមញ្ញតែថ្លៃថ្នូជាមួយការច្នៃរូបរាងបែបប្រណិត ដែលមានកាមេរ៉ាឈរពី ២ គ្រាប់ មួយទំហំ ១២ មេហ្គាភីកសែល នឹងមួយគ្រាប់ទៀត មានទំហំ ៥ មេហ្គាភីកសែលជាមួយភ្លើង ផ្លាស់ជំនួយការថតពេលងងឹតបានល្អផងដែរ ។

កាមេរ៉ារបស់ Vivo Nex A នេះបានបំពាក់មកនៅ OIS ជួយទប់លំនឹងសម្រាប់ការថត touch focus, face detection, HDR, panorama (សម្រាប់ថតរូបខ្នាតវែង) ជាពិសេសវាក៏អាចបង្ហាញសាច់ វីដេអូដល់ [email protected], [email protected] ផងដែរ ។

ស្មាតហ្វូន Vivo Nex S

យើងសូមកាត់វាមកឲ្យខ្លីផងដែរ ព្រោះលក្ខណៈរបស់ Nex S មិនខុសគ្នាឆ្ងាយពី Nex A ប៉ុន្មាននោះទេ សម្រាប់ចំណុចដែលខុសគ្នានោះរួមមាន ៖ Vivo Nex S មានឈីប Qualcomm SDM845 Snapdragon 845, មានរ៉េម ៨ ជីហ្គាបៃ ទំហំផ្ទុកទិន្នន័យ ១២៨ ជីហ្គាបៃ នឹង ២៥៦ ជីហ្គាបៃ នឹងមានបន្ទះស្គែនម្រាមដៃនៅលើអេក្រង់ខាងមុខវិញម្ដង ចំណែកឯផ្នែកផ្សេងៗទៀត មិនខុសគ្នាឆ្ងាយពី Nex A នោះទេ តែ Vivo Nex វាមានកម្លាំងខ្លាំងជាងប៉ុន្មានចំណុចនេះប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យ ស្មាតហ្វូន Nex S ឈរលើលំដាប់កំពូល Nex A បន្ដិច ហើយវាប្រហែលមានតម្លៃថ្លៃជាងបន្ដិចផងដែរ ។

គួរបញ្ចាក់ដែរថា សម្រាប់ស្មាតហ្វូននេះផ្ទាល់នឹងប្រកាសចេញនៅថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៨ ប៉ុន្មានថ្ងៃទៀតនេះ ស្របពេលដែលរដូវកាល World Cup 2018 ដែលរុស្សី ជាម្ចាស់ផ្ទះក៏ឈានចូលមកដល់ដែរ ជាពិសេសក្រុមហ៊ុន Vivo ក៏ជាអ្នកសហការណ៍ផ្ដាច់មុខក្នុងរដូវកាលបាល់ទាត់ពិភពលោក ៤ ឆ្នាំ​ម្ដងនេះដែរ ។

អត្ថបទដោយ ៖ ឆាំ មករា

 

LEAVE A REPLY

Please enter your comment!
Please enter your name here