យុទ្ធសាស្ត្រទាក់ទាញ និងបន្តនិរន្តរភាពវិនិយោគិនបរទេសធំៗនៅកម្ពុជា

0
1862

កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍មួយក្នុងតំបន់អាស៊ាន និងទាមទារឱ្យមានវិនិយោគិនបរទេសជាច្រើន សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការីកចម្រើនជានិរន្តភាព។ សព្វថ្ងៃនេះប្រទេសកម្ពុជា មានវិនិយោគិនបរទេសជាច្រើន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក៏ព្រោះតែកម្ពុជាយើងបានបង្កលក្ខណៈងាយស្រួល និងភូមិសាស្ត្រដ៏ល្អសម្រាប់វិនិយោគអភិវឌ្ឍន៍។ ថ្ងៃនេះ Business Cambodia និងលើកយកចំណុច ៣សំខាន់ៗ ក្នុងការទាក់ទាញវិនិយោគិនបរទេស មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ស្ថេរភាពនយោបាយ

ស្ថេរភាពនយោបាយក្នុងប្រទេសជាកត្តាសំខាន់ចម្បងបំផុត ក្នុងការបង្កលក្ខណៈងាយស្រួល ឈានដល់ការធ្វើទំនាក់ទំនងរវាងប្រទេសនានលើសាកលលោក ជាពិសេសទំនាក់ពាណិជ្ជកម្មនាំចេញ នាំចូល។ ព្រោះគ្មានវិនិយោគិនណាម្នាក់ ហ៊ានប្រថុយមកបណ្តាក់ទុននៅប្រទេសដែលមានវិបត្តិនយោបាយ ឬបញ្ហាអសន្តិសុខក្នុងផ្ទៃប្រទេសនោះទេ។ ជាទូទៅស្ថានភាពនយោបាយនេះហើយ ដែលសហគ្រិនបរទេសតែងចាប់អារម្មណ៍ជាង ផ្នែកផ្សេងទៀត ព្រោះជាចំណុចស្នូលធំបំផុតក្នុងការជំរុញឱ្យមានការអភិវឌ្ឍន៍ជាតិ។


គោលនយោបាយសាធារណៈ និងប្រព័ន្ធច្បាប់

បន្ទាប់ពីស្វែងយល់ច្បាស់អំពីស្ថានភាពនយោបាយជាក់ស្តែងហើយ ការដាក់ចេញនូវគោលនយោបាយសាធារណៈរបស់រដ្ឋាភិបាលជាចំណុចសំខាន់ណាស់ដ៏អ្នកវិនិយោគ ព្រោះគ្រប់ការវិនិយោគទាំងអស់ មិនថាសហគ្រិនជាតិ ឬអន្តរជាតិនោះទេ ត្រូវដើរស្របទន្ទឹមគ្នារវាងគោលនយោបាយជាតិ។ ជាក់ស្តែងរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយនាំអង្ករចេញឱ្យបាន១លានតោន ដូច្នេះយើងត្រូវសិក្សាថាតើមានក្រុមហ៊ុនប៉ុន្មានហើយកំពុងប្រតិបត្តិការ ហើយក្រុមហ៊ុនទាំងនោះផ្គត់ផ្គង់គ្រប់តម្រូវការដែរទេ? បើនៅខ្វះខាតច្រើន យើងអាចបោះទុនវិនិយោគបាន។ ចង់វិនិយោគកសិកម្ម ត្រូវដឹងគោលនយោបាយកសិកម្ម ចង់វិនិយោគអចលនទ្រព្យ ត្រូវស្វែងយល់អំពីគោលនយោបាយវិស័យអចលនទ្រព្យ។

កត្តាច្បាប់ ជាផ្នែកសំខាន់ក្នុងការកសាងទំនុកចិត្តដល់វិនិយោគិនទាំងអស់មិនថា ក្នុងស្រុក ឬក្រៅស្រុក ព្រោះវិនិយោគិនភាគច្រើន តែងពឹងផ្អែកលើច្បាប់ក្នុងប្រកួតប្រជែងរកស៊ីជាមួយដៃគូ ហើយបើប្រព័ន្ធច្បាប់ តឹងរឹងល្អ នោះពួកគេមិនព្រួបារម្ភនោទេ ដោយសារចង់រកស៊ីនៅប្រទេសណា គោរពច្បាប់ប្រទេសនោះ។ ព្រោះពួកគេមិនចង់យកលុយរបស់គេ ទៅប្រថុយចោលនោទេ ម្យ៉ាងវិញទៀត គ្រប់ការរស៊ីទាំងអស់ ត្រូវតែឈរលើភាពស្មោះត្រង់ ទើបមានការរីកចម្រើនខ្លាំង។

ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ចូន

ការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័នដឹកជញ្ចូន គេផ្តោតសំខាន់លើផ្លូវទាំង៣ មានផ្លូវទឹក ផ្លូវអាកាស និងផ្លូវថ្នល់។ បើគ្មានការអភិវឌ្ឍន៍ផ្លូវទាំង៣ នេះឱ្យល្អប្រសើរទេ ហាក់ពិបាកក្នុងការទាក់ទាញវិនិយោគិនបន្តិច ព្រោះតែកត្តាហេដ្ឋារចនាសម្ព័នដឹកជញ្ចូននេះ វាប៉ះពាល់ដល់តម្លៃទំនិញ ឬផលិតផលដែលផលិតបាន បើផ្លូវល្អ ចំណាយពេលដឹកជញ្ចូនលឿន នោះតម្លៃទំនិញនិងមានការធូរថ្លៃជាង ការដឹកជញ្ចូនប្រើរយៈពេលឆ្ងាយ ពិបាកដឹកជញ្ចូន។

ម្យ៉ាងវិញទៀត ការបង្កើតទំនាក់ទំនង ការហោះហើរត្រង់រវាងបណ្តាប្រទេសអភិវឌ្ឍន៍ធំៗលើពិភពលោក ជាសញ្ញាល្អបង្កើនការទាក់ទាញវិនិយោគកាន់តែច្រើនថែមទៀត។

ការបង្កើតឱ្យមានប្រព័ន្ធដឹកជញ្ចូនផ្លូវទឹកផ្សារភ្ជាប់ជាមួយប្រទេសក្បែរខាង ធ្វើឱ្យកាន់តែងាយស្រួលដល់ការដឹកនជញ្ចូន។ ចំណែកផ្លូវគោក យើងអាចអភិវឌ្ឍន៍ឱ្យមានផ្លូវល្បឿនលឿន ផ្លូវរទេះភ្លើងល្បឿនលឿនកាន់តែច្រើន បង្កលក្ខណៈងាយស្រួលដល់ការដឹកទំនិញទៅកំពង់ផែជាដើម៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

LEAVE A REPLY

Please enter your comment!
Please enter your name here