ពូទីន ចំណាយពេល ៦ឆ្នាំ ចាយលុយជាង ១១ពាន់លាន$ រៀបចំ រុស្ស៊ីធ្វើម្ចាស់ផ្ទះ World Cup 2018

0
4289

កាលពីយប់មិញ ព្រឹត្តិការណ៍ ការប្រកួត World Cup 2018 បានចាប់ផ្ដើមហើយ ដោយរុស្ស៊ីធ្វើម្ចាស់ផ្ទះ។ ក្នុងការបើកឆាកដំបូង ក្រុមកីឡាករជម្រើសជាតិរុស្ស៊ី បានស្វាគមន៍ក្រុមជម្រើសជាតិ អារ៉ាប៊ីស៊ូឌីតហើយ បានបំប៉ោងសំណាញក្រុមអារ៉ាប៊ីស៊ូឌីត យកឈ្នះ ៥ទាល់នឹង០។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg បានឲ្យដឹងថា ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍​ភ្ញៀវមកទស្សនា ព្រឹត្តិការណ៍ ​World Cup  2018នេះ លោក Putin ប្រធានាធិបតី និងត្រូវបានគេប្រសិទ្ធិមានថា បុរសខ្លាំងរបស់រុស្ស៊ី បានចំណាយពេល​ ៦ឆ្នាំ ចាយលុយអស់ជាង ១១ពាន់លានដុល្លារ ដើម្បី រៀបំចំទីក្រុងសំខាន់ៗ ប្រមាណជា១០ទីក្រុងទទួលស្វាគមន៍អ្នកគាំទ្រ ក៏ដូចក្រុមកីឡាករជម្រើសជាតិមកពីប្រទេសផ្សេងលើពិភពលោក។

តាមការព្យាករណ៍របស់អ្នកសេដ្ឋកិច្ច រុស្ស៊ីបានឲ្យដឹងថា ទោះជាតម្លៃសំបុត្រចូលទស្សនា ដាក់លក់តម្លៃថ្លៃជាង World Cup នាពេលកន្លងមកក៏ដោយក៏ចំណូលដែលបានត្រលប់មកវិញមិនអាចធ្វើកាផ្គត់ផ្គង់ទំហំសេដ្ឋកិច្ចរុស្ស៊ីបានឡើយ។


ប្រធានាធិបតី រូបនេះធ្លាប់បានប្រាប់អ្នកសារព័ត៌មានថាក្រុមជម្រើសជាតិ រុស្ស៊ី ប្រហែលគ្មានវាសនាបានកាន់ពាន World Cup 2018ឡើយ ខណៈមានក្រុមជម្រើសជាតិជាច្រើនសុទ្ធតែជាខ្លាកំណាចសំញ៉ាញធ្មេញក្នុងការដណ្ដើមពាន ដូចជា ក្រុមជម្រើសជាតិ អាល្លឺម៉ង់ អេស្ប៉ាញ ប្រេស៊ីល និង អាហ្សង់ទីនជាដើម ដែលក្រុមទាំងនេះ សុទ្ធតែក្រុមខ្លាំងនិងមានឱកាសច្រើនក្នុងការដណ្ដើមពាន។

ព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី នឹងជួយឲ្យរុស្ស៊ីកាន់ខិតជិតនិងស្និទិស្នាលជាមួយប្រទេស អឺរ៉ុប ខណៈ​នាពេលលកន្លងមក រុស្ស៊ីហាក់ដូចជាមិនសូវមានទំនាក់ទំនងជិតស្និទ្ធិជាមួយបណ្ដាប្រទេសប៉ែកអឺរ៉ុបឡើយ៕

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here