លោក លី តារា៖ អាថ៌កំបាំងនៅពីក្រោយភាពជោគជ័យ របស់អ្នកនិពន្ធវ័យក្មេង លី តារា

0
738

ការអប់រំកាន់តែទូលំទូលាយ និងរីកចម្រើន ដែលធ្វើឲ្យយុវជនកាន់តែមានឱកាសក្នុងពង្រឹងនូវសមត្ថភាព និងការទទួលយកនូវចំនេះដឹងផ្សេងៗ។ ជាមួយសមត្ថភាពដ៏អស្ចារ្យ ​ធ្វើឲ្យយុវជនមា្នក់ បានក្លាយជាអ្នកនិពន្ធសៀវភៅវ័យក្មេងដ៏ឆ្នើមម្នាក់ ដែលកំពុងទទួលបានការពេញចិត្ត​ និងគាំទ្រយ៉ាងខ្លាំងយុវជន ទូទាំងប្រទេស។

អ្នកនិពន្ធវ័យក្មេងរូបសង្ហា លោក លី តារា ជាអ្នកនិពន្ធសៀភៅជាភាសាអង់គ្លេសដ៏ឆ្នើមម្នាក់ ​ដោយសៀវភៅរបស់លោក ត្រូវបានបោះពុម្ពផ្សាយប្រកបដោយភាពជោគជ័យ គួរជាទីមោទនៈ។

« តាមពិតទៅ កិច្ចការតែងនិពន្ធវាក៏មិនខុសពីការធ្វើការងារ ឬការធ្វើអាជីកម្មដែរ វាមានផលវិបាក និងត្រូវការការជម្រុញលើកទឹកចិត្ត​ ​កម្លាំងចិត្ត កម្លាំងកាយ និងកម្លាំងធនធាន ហើយពេលខ្លះក៏ត្រូវជួបប្រទះនឹងការបរាជ័យដែរ»។ លោក តារា មានប្រសាសន៍។


កម្លាំងដែលជម្រុញឲ្យ តារា ចាប់ផ្តើមសសរតែងនិពន្ធ ដោយសារលោកគិតឃើញថា អ្នកដែលបានបង្កើតស្នាដៃនិពន្ធជោគជ័យ សុទ្ធត្រូវការប្តេជ្ញាចិត្ត អត់ធ្មត់គ្រប់បែបយ៉ាង មិនថាពួកគេមានធុរៈយ៉ាងណា អ្នកខ្លះជាស្រ្តីដែលត្រូវមានបន្ទុកជាប់ខ្លួនផង ​ព្រោះពួកគេតស៊ូវាដើម្បីជាការផ្តល់នូវចំណេះដឹង និងផ្តល់តម្លៃដល់សង្គម។

លោក តារា បានបន្ថែមថា៖ «គោលបំណងក្នុងការនិពន្ធគឺ ដើម្បីបង្កើនវប្បធម៌នៃការអាន សម្រាប់ផ្នែកអប់រំទាំងក្នុង​និងក្រៅប្រព័ន្ធ ព្រោះការអានវាជាផ្នែកមួយដ៏សំខាន់ដើម្បីអភិវឌ្ឍនូវធនធានមនុស្សឲ្យកាន់តែមានប្រសិទ្ធភាព ដែលវាក៏ជាទិសដៅដែលក្រសួងអប់រំកំពុងតែយកចិត្តទុកដាក់ផងដែរ»។

ការអានសៀវភៅវាពិតជាធ្វើឲ្យយុវជនទទួលបានចំណេះដឹងកាន់តែទូលំទូលាយ ជាពិសេសសៀវភៅវាអាចធ្វើអ្នកអាន ទទួលបានការអប់រំដោយពុំចាំបាច់ចូលរៀនដោយផ្ទាល់នៅតាមសាលាផងដែរ។

មកទល់ពេលនេះ អ្នកនិពន្ធវ័យក្មេងរូបសង្ហាម្នាក់នេះ បានចេញផ្សាយសៀវភៅជាភាសាអង់គ្លេសចំនួន ៦ក្បាលរួចមកហើយដែលមានដូចជា៖

១. សៀវភៅ Dara Ly Reading Standard

២. សៀភៅ Book and Crush

៣.​សៀភៅ Because I was selfish volume 1

៤.សៀភៅ Because I was lazy to learn

៥.សៀភៅ Who is She?

៦.សៀភៅ Because I was Selfish volume 3

អត្ថបទៈ វ៉ាត​ វឌ្ឍនា

LEAVE A REPLY

Please enter your comment!
Please enter your name here