លោកHoward Schultz៖ ព្រោះតែមេមិនទទួលយកគំនិតខ្លួន បែកគំនិតមកបង្កើតក្រុមហ៊ុនខ្លួនឯង

0
2295
The Create Jobs for USA program was launched last October, soon after Starbucks Chief Executive Howard Schultz publicly scolded politicians on both sides of the aisle for not doing more to deal with the country’s fiscal woes.

Howard Schultz កើត​នៅ​ថ្ងៃ​ទី១៩ កក្កដា ឆ្នាំ​១៩៥៣ ក្នុង​ទីក្រុង Brooklyn រដ្ឋ New York សហរដ្ឋ​អាមេរិក។ ម្ដាយ​ឪពុក​របស់ Howardគឺ​ជា​ជនជាតិ​ជ្វីស ដែល​មាន​ឪពុក​ឈ្មោះ Fred Schultz និង​ម្ដាយ​ឈ្មោះ Elaine។ ឪពុក​របស់ Howardបាន​ធ្វើ​ជា​អ្នក​បើក​ត្រាក់ទ័រ ដើម្បី​ចិញ្ចឹម​កូន​បី​នាក់​នៅ​ក្នុង​បន្ទុក។ Howardគឺ​ជា​កូន​ទី២ និង​ជា​មនុស្ស​ម្នាក់​គត់​នៅ​ក្នុង​គ្រួសារ ដែល​បាន​រៀន​ដល់​សាកលវិទ្យាល័យ ហើយ​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ទំនាក់ទំនង។

ពេលអាយុ៦ឆ្នាំ ក្រោយពីលោកឪពុកបាត់បង់ការងារ គ្រួសារកុមារ Schultz បានផ្លាស់មករស់នៅផ្ទះសម្រាប់អ្នកមានប្រាក់ចំណូលទាបនៅ Brooklyn។ លុះពេលពេញវ័យ លោក រៀនបណ្តើរ ធ្វើការងារជាអ្នកក្រឡុកស្រាបណ្តើរ ដើម្បីទូទាត់កម្ចីសិក្សា។

រៀនចប់ភ្លាម ចេញលក់កាហ្វេ ពេលនោះហើយលោក Schultz ចាប់ផ្តើមស្គាល់ Starbuck និងឃើញពីកង្វះខាតអ្នកផ្គត់ផ្គង់ក្នុងតំបន់ ដោយមានហាងតែ៣កន្លែងទេនៅពេលនោះ ជាពិសេសទៅទៀត លោកចាប់អារម្មណ៍និងផ្តោតខ្លាំងលើការឆុងកាហ្វេបង្ហូរដោយម៉ាស៊ីនឆុង។


លោកបានខ្នះខ្នែងរហូតបានជួបម្ចាស់ក្រុមហ៊ុនលោក Gerald Baldwin ព្រមទាំងបង្ហាញពីភាពពេញចិត្តក្នុងអាជីវកម្មហាងកាហ្វេ ហើយលោកថែមទាំងសុំម្ចាស់ក្រុមហ៊ុនឱ្យជ្រើសរើសខ្លួនធ្វើការជានាយកប្រតិបត្តិការ និងទីផ្សារទៀតផង។ បន្ទាប់ពីបានតំណែងស្នើមកនេះ លោកបានលើកគំនិតចង់យកផលិតផល​កាហ្វេអាមេរិកនេះទៅឱ្យពលរដ្ឋនៅប្រទេសអ៊ីតាលីបានស្គាល់ និងបានទទួលអារម្មណ៍ថាបានមកញាំក្នុងហាងពិតៗតែម្តង ប៉ុន្តែគំនិតនេះបែរជាបរាជ័យទៅវិញ ដោយសារតែស្ថាបនិក លោក Gerald Baldwin បានទាត់ចោល។

មានគំនិតល្អតែត្រូវគេទាត់ចោល គាត់ងាកមកបង្កើតក្រុមហ៊ុនខ្លួនឯងវិញម្តងដោយដាក់ឈ្មោះ Il Giornale ដែលប្រើរចនាបទបែបអ៊ីតាលី និងសាងផ្លូវជោគជ័យនាពេល២ឆ្នាំបន្ទាប់។ ក្រោយទទួលបាននូវភាពជោគជ័យដ៏គួរឱ្យកោតសរសើរ លោក Schultz បានប្រមូលលុយមកទិញយក Stabucks ក្នុងទំហំសាច់ប្រាក់ ៣.៨លានដុល្លារ។ លោក Schultz ក្តាប់តំណែងជានាយកប្រតិបត្តិចាប់ពីពេលនោះមក ព្រមទាំងកសាងក្រុមហ៊ុនកាហ្វេយកបុគ្គលិកជាដៃគូមួយនេះ លូតលាស់រហូតដល់មានហាងជាង២៣,០០០សាខាកាលពីឆ្នាំ២០១៦៕

អត្ថបទ៖ មាំ វិបុល, Leadership Editor, Business Cambodia

LEAVE A REPLY

Please enter your comment!
Please enter your name here