ហេតុផល ៥ យ៉ាងដែលធ្វើអោយអតិថិជនសម្រុកទិញកាហ្វេ Amazon

0
3859

បើនិយាយដល់ហាងកាហ្វេមួយដែលមានរូបសេកមួយធំពណ៏លឿង រចនាជាមួយដើមឈើធំៗ អ្នកប្រាកដជាស្គាល់ម៉ាកកាហ្វេដ៏ល្បីឈ្មោះ Amazon ដែលមានអតិថិជនភាគច្រើនជាយុវវ័យ និង មនុស្សចំណាស់ត្រូវឈរតម្រង់ជួរចាំទិញកាហ្វេទើបបានញុាំ។ មានចម្ងល់ជាច្រើនជុំវិញប្រជាប្រិយភាពក្នុងការលក់របស់កាហ្វេរ Amazon ។

ពេលនេះ Business Cambodia សូមលើកយកចំនុចពិសេស ៥ យ៉ាងដែលធ្វើអោយកាហ្វេ Amazon មានអតិថិជនច្រើន។

១.ដាក់ឈ្មោះឲ្យទ្បូយនិងមានចំណុចពិសេស៖ នៅពេលដែលយើងនិយាយពីឈ្មោះ Amazon គឺជាឈ្មោះមួយដែលខ្លីងាយចាំសម្រាប់ប្រជាជនទូទៅ ដែលជាឈ្មោះរបស់ព្រៃមួយដែលធំជាងគេក្នុងលោក។ បើនិយាយពីសោភ័ណភាពវិញ កាហ្វេ Amazon បានរៀបចំរចនាហាងរបស់ខ្លួនដូចជាហាងមួយដែលហ៊ុំព័ទ្ធ ដោយព្រៃដុះជុំជិត ។ វាជាបទពិសោធន៏នៃគំនិតរចនាថ្មីប្លែកនិងទាក់ទាញបំផុតរបស់កាហ្វេ Amazon ដែលធ្វើអោយ Amazon នៅតែរក្សាបានប្រជាប្រិយភាពពីសំណាក់អតិថិជន។


២.ស្គាល់រសជាតិនិងអារម្មណ៏ដែលភ្ញៀវត្រូវការ៖ បើនិយាយពីរសជាតិរបស់កាហ្វេ Amazon គឺជារសជាតិបែបអាស៊ី ហើយសមស្របជាមួយ និងប្រជាជនកម្ពុជាមួយភាគធំគឺអាចទទួលយកបាន ទាំងក្លិន រសជាតិ និង ការរៀបចំធ្វើគឺល្អ បើប្រៀបធៀបជាមួយ និងកាហ្វេដែលជាដៃគូប្រកួតប្រជែង។ ចំនែកបរិយាកាសក្នុងហាងវិញ Amazonបានបង្កើតអោយភ្ញៀវរបស់ខ្លួនមានអារម្មណ៏ថាស្រស់ស្រាយ ស្រស់ថ្លា ដែលជាចំនុចទាក់ទាញដ៏ខ្លាងក្លា​បន្ថែមពីលើរសជាតិនៃកាហ្វេ Amazon។

៣.ងាយស្រួលរក៖​ ក៏ដោយសារតែកាហ្វេ Amazon  ជាម៉ាកដែលល្បីខ្លាំង និងកំពុងពង្រីកទីផ្សាររបស់ខ្លួនទៅបណ្តារខេត្តអោយកាន់តែច្រើនឡើងៗ ដើម្បីផ្តល់សេវាទៅកាន់អតិថិជណបានកាន់តែងាយស្រួល និងពង្រីកការលក់របស់ខ្លួន។ សព្វថ្ងៃនេះ Amazon មានប្រហែលជា ៣៣ សាខា និងគ្រោងពង្រីកអោយបាន ១២០ សាខានៅត្រឹមឆ្នាំ ២០២១។

៤.​ភាពសម្បូរបែប៖ Amazon មិនត្រឹមតែជាហាងកាហ្វេរនោះទេ វាក៏ជាកន្លែងដែលអំណោយផលល្អក្នុងការជួបជុំដ៏ថ្លៃថ្នូរ ឬជួបប្រជុំជាមួយក្រុមកាងារ មិត្តភ័ក្ក ជាកន្លែងប្រើប្រាស់ Internet និងជាទីកន្លែងប្រជុំជនគួអោយទាក់ទាញ ។ ម្យ៉ាងវិញទៀតហាងកាហ្វេរ Amazon មានលក់ភេសជ្ជៈជាច្រើនមុខ និងមានលក់ចំនីអាហារផងដែរ ។ ភាពសម្បូរបែបបានបង្កើតជាពហុជម្រើសទៅកានន់អតិថិជនអោយចង់ដឹង ចង់សាកនៅអ្វីដែលមានថ្មីនៅក្នុងហាង។

៥.មានទំនោរយុវវ័យ៖ អតិថិជនភាគច្រើនរបស់ហាងកាហ្វេរ Amazon ភាគច្រើនជាយុវវ័យដែលមានទំនោរ ទៅតាមភាពស៊ីវិល័លនៃសង្គម ដូចជា​ចង់ញ៉ាំកាហ្វេរប្រេន ថតរូបសែលហ្វីខ្យូតៗ បង្អួតគ្នាដែលកម្លាំងទាក់ទាញដ៏សំខាន់ទៅកាន់យុវវ័យដ៏ទៃទៀតដែលមិនធ្លាប់ចូល Amazon  សោះអោយចង់ដឹង ចង់ស្គាល់ ចង់សាករសជាតិ នៃប្រេនកាហ្វេដែលកំពុងល្បីមួយនេះ។ទំនោរទៅកាន់យុវវ័យនេះ​សំខាន់ណាស់​ដោយសារតែ​សព្វថ្ងៃនៅកម្ពុជា​យុវវ័យមានចំនួនច្រើនជាងវ័យផ្សេងៗទៀតទាំងអស់។

យីហោហាងមួយនេះ​ត្រូវបានកសាងអស់រាប់ឆ្នាំទម្រាំមានដល់ថ្ងៃនេះ​​ សូម​បងប្អូនទាំងអស់ដែលកំពុងខិតខំកសាងយីហោ​របស់ខ្លួនឯងដែរ​ សូមកុំទាន់អស់សង្ឃឹម​បើយីហោ​យើងមិនទាន់ខ្លាំង​ មិនទាន់ចេញហ្រេ្វនឆាយដែរ។​ សូមខិតខំបន្ថែមទៀតអត់ធ្មត់ឲ្យបាន ​​ព្យាយាម​កសាងអារម្មណ៍សម្រាប់យីហោខ្លួនឯងឲ្យបាន ​នោះលទ្ធផលមិនចាញ់ហាងកាហ្វេ Amazon ​នោះទេ៕​

អត្ថបទដោយ ៖ Nen Sothy

ចង់ស្វែងយល់ពីចំណុចទាក់ទាញនិងការ​លក់អារម្មណ៍​សម្រាប់ផលិតផល​ឬសេវាកម្មរបស់លោកអ្នក​ សូម​រង់ចាំអានសៀវភៅ​ “លក់អារម្មណ៍​” ដែលនឹងចេញផ្សាយនៅ 11/11/2018៕

“លក់អារម្មណ៍”
តម្លៃលក់ធម្មតា​ 15$
កក់មុនតម្លៃ 7$
ដើម្បីកក់មុន​សូមចុះឈ្មោះនិងបង់លុយមុនតាមមធ្យោបាយដូចខាងក្រោម
1. Wing Acc: 00562945
2. Acleda Acc: Som kosal 2900 2023987710
3. ABA Bank Acc: som kosal 000327513
4. វេលុយតាមទូរស័ព្ទ​: 092850854
ដឹកជញ្ជូនដល់កន្លែងចាប់ពីថ្ងៃទី​11 ខែ11 2018

 

LEAVE A REPLY

Please enter your comment!
Please enter your name here