អ្នកលក់អនឡាញអាចនឹងធ្លាក់ក្នុងគ្រោះថ្នាក់ ខណៈអតិថិជនមានសិទ្ធប្តឹង Facebook ឲ្យបិទគណនីរកស៊ី

0
2487

មុខរបរលក់អនឡាញលើ Facebook អាចនឹងជួបគ្រោះថ្នាក់ ខណៈ Facebook បញ្ចេញគោលការណ៍ថ្មី ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការរិះគន់ទៅកាន់ការការផ្សព្វផ្សាយណាមួយ (ads) ដែលមានបញ្ហា ប្រសិនបើមានមនុស្សច្រើនបានរិះគន់អាជីវកម្មរបស់អ្នក ច្បាស់ណាស់ Facebook នឹងបិទគណនីរបស់អ្នកលែងឲ្យរកស៊ីបន្តទៀត ។

គោលការណ៍ថ្មីនេះត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការទូទាំងពិភពលោក គិតចាប់ពីថ្ងៃទី ១២​ ខែមិថុនា ប៉ុន្មានថ្ងៃមុននេះ មានន័យថា Facebook កំពុងទប់ស្កាត់ការផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទនៅក្រោម Platform របស់ខ្លួន ។

Facebook ប្រកាសថា ក្រុមហ៊ុនកំពុងព្យាយាមលុបបំបាត់បទពិសោធន៍ទិញទំនិញដែលមិនល្អ ដែលធ្វើឲ្យអតិថិជនអស់លុយហើយ បែរជាខកចិត្តនឹង Facebook ទៀត ។


ក្នុងនោះ Facebook បានកំណត់យកចំណុចវាយតម្លៃមួយចំនួនដូចជា រយៈពេលទិញ គុណភាពផលិតផល និងសេវាអតិថិជន ។ លើសពីការផ្សព្វផ្សាយមិនល្អ ប្រសិនបើហាងលក់ទំនិញណាមួយផ្តល់សេវាកម្មអន់ ផលិតផលមិនដូចអ្វីដែលអតិថិជនចង់បាន ឬធ្វើឲ្យអតិថិជនខកចិត្ត ម្ចាស់ហាងអនឡាញត្រូវត្រៀមខ្លួនទទួលយកហានិភ័យចំពោះមុខ ។

ធ្វើម៉េចទើបអតិថិជនអាចប្តឹង Facebook បាន?

អតិថិជនអាចប្តឹងបាននៅពេលដែល Facebook បានផ្ញើ notification មកឲ្យពួកគេ ដើម្បីសួរមតិពីការទិញទំនិញ បន្ទាប់ពីពួកគេបានចុចលើ Ads ណាមួយ ឬមួយអតិថិជនអាចចុចលើ  the Ads Activity page បន្ទាប់មកពួកគេអាចបញ្ចេញមតិនៅត្រង់កន្លែង Leave Feedback ។

Facebook ឲ្យដឹងថា ក្រុមហ៊ុននឹងធ្វើការដាស់តឿនអ្នកលក់ពីចំណុចខ្វះខាតរបស់ពួកគេ និងគូសបង្ហាញបញ្ហាធំបំផុតដែលអតិថិជនជួបប្រទះ ប្រសិនបើសំណើររបស់អតិថិជនត្រូវបាន Facebook ច្រាន់ចោល Facebook នឹងធ្វើការកំណត់ ថាតើចំនួនពាណិជ្ជកម្មប៉ុន្មានដែលអ្នកអាចផ្សាយបាន ប៉ុន្តែ បើការរិះគន់ដល់កម្រិត Page លក់ទំនិញអាចនឹងត្រូវបិទចោល ។

ប្រសិនបើអតិថិជនចូលចិត្ត Leave Feedback នៅពេលជួយបញ្ហាណាមួយញឹកញ៉យពេក Facebook នឹងធ្វើការយ៉ាងប្រុងប្រយ័ត្ន មិនមែនចេះតែបិទ Page ចោលដោយសម្តីប៉ុន្មានម៉ាត់នេះទេ តែ Facebook វិភាគទៅលើការរិះគន់ណាមួយដែលមានឥទ្ធិពល ។

គួរបញ្ជាក់ថា នេះគឺជាការរឹតបន្តឹងគោលការណ៍មួយចំណុចទៀត ពីលើគោលការណ៍ផ្សាព្វផ្សាយ និងការគ្រប់គ្រង Page ដែលធ្លាប់អនុវត្តន៍កន្លងមក ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here