ប្រញាប់ឡើង ជីប ម៉ុង លែន បើកលក់ដំណាក់កាលបន្ទាប់ពីរទីតាំងផ្សេងគ្នាក្នុងពេលតែមួយ

0
4860

ភ្នំពេញ៖ នៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៨ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានឈានមុខគេនៅក្នុងប្រទេសកម្ពុជា ចាប់បើកលក់ដំណាក់កាលបន្ទាប់ នៅគម្រោងពីរផ្សេងគ្នាក្នុងពេលតែមួយគឺ គម្រោង ដឹ​ ផាក លែន​ 598 ស្ថិតនៅតាមបណ្តោយផ្លូវ ជាសុផារ៉ា 4​ គីឡូម៉ែត្រពីរង្វង់មូលកាំកូ និង គម្រោង ដឹ លែន រីច ចំការដូង ស្ថិតនៅតាមបណ្តោយ​ផ្លូវ ទួលពង្រ។​

បន្ទាប់ពីលំនៅដ្ឋាននៅក្នុងដំណាក់់កាលមុនត្រូវបានលក់ជូនអតិថិជនអស់ គម្រោង ដឹ ផាក លែន 598 ចាប់ផ្តើមការបើកលក់ដំណាក់កាលបន្ទាប់ ដែលសាងសង់ជាពិសេសសម្រាប់តែប្រភេទ វីឡាឃ្វីន និង វីឡាភ្លោះ ជាប្រភេទវីឡាលក់ដាច់បំផុត ដែលមានបន្ទប់គេងធំទូលាយប្រកបដោយប្រណីតភាព បន្ទប់ទទួលភ្ញៀវទាន់សម័យ បន្ទប់ទឹកផាសុកភាព ផ្ទះបាយទំនើប កន្លែងចតឡានធំទូលាយ​ មានទីធ្លាសួនច្បារមុខ​ ក្រោយ និងចំហៀងផ្ទះ​ ពិដានមានកំពស់ខ្ពស់ ធ្វើអោយបរិយាកាសក្នុងផ្ទះមានភាពស្រស់ស្រាយ និង មិនស្អុះស្អាប់ បន្ទប់មានកញ្ចក់បើកស្រូបយកខ្យល់អាកាសល្អបរិសុទ្ធ មានពន្លឺចេញចូលគ្រប់គ្រាន់ និងសន្សំសំចៃអគិ្គសនីបានច្រើន លើសពីនេះទៅទៀតមានបន្ទប់សម្រាប់ មនុស្សចាស់ អាចអោយសមាជិកក្នុងគ្រួសារដែលចូលស្នាក់នៅជាន់ផ្ទាល់ដីបាន និង មានបន្ទប់សម្រាប់អ្នកស្នាក់នៅជាមួយដោយមានទ្វាចេញចូលដាច់ដោយឡែក​ និងមានវេរ៉ង់ដាអង្គុយលេង។ ជាមួយគ្នានោះដែរ គម្រោង ដឹ លែន រីច ចំការដូង ក៏បើកលក់ដំណាក់កាលបន្ទាប់ ជាប្រភេទផ្ទះ ហ្សប ហោស៍ ដែលមានរចនាបថទំនើបប្លែក ស័ក្តិសមជាមួយនឹងការរស់នៅរបស់មនុស្សសម័យថ្មី ព្រមទាំងអាចប្រកបរបរអាជីវកម្មផ្សេងៗ។ ដូចនេះសម្រាប់អតិថិជនដែលកំពុងតែស្វែងរកផ្ទះក្នុងក្តីស្រមៃ សូមរួសរាន់អញ្ជើញទំនាក់ទំនងមកកាន់ការិយាល័យលក់របស់ ជីប ម៉ុង លែន អោយបានមុនគេដើម្បីជ្រើសរើសបានទីតាំងដែលខ្លួនពេញចិត្ត។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់លេខទូរស័ព្ទៈ 061/0718/081 997 888 ឬ​ចូលទៅ​កាន់ទំព័រ Facebook: Chip Mong Land ឬអាចអញ្ជើញមកកាន់ការិយាល័យលក់ដោយផ្ទាល់ ដែលមានអាសយដ្ឋានដូចខាងក្រោម៖

ការិយាល័យកណ្តាល៖ អគារលេខ 137B មហាវិថីម៉ៅសេងទុង ខណ្ឌចំការមន។​


ការិយាល័យលក់ ដឹ ផាក លែន 598៖ ផ្លូវ ជា សុផារ៉ា ចម្ងាយ 4 គីឡូម៉ែត្រពីរង្វង់មូលកាំកូ ស្ថិតនៅខាងស្តាំដៃ។

ការិយាល័យលក់ ដឹ លែនម៉ាក 271៖ ផ្លូវ 271 កែង 371។

ជីប​ ម៉ុង លែន ជឿជាក់ក្នុងការរស់នៅ

Queen Villa at The Park Land 598

Twin Villa at The Park Land 598

Shop House at Land Riche Chamkar Dong

LEAVE A REPLY

Please enter your comment!
Please enter your name here