Adidas និង Nike កំពុងប្រកួតគ្នាផ្សព្វផ្សាយផលិតផលលើវាលស្មៅ World Cup 2018

0
1205

FIFA World Cup ព្រឹត្តការណ៏កីឡាបាល់ទាត់លំដាប់ពិភពលោកដែលមានការចូលរួមពីក្រុមខ្លាំងមកពីប្រទេសជាង ៣២ ចូលរួមប្រកួត និង មានអ្នកទស្សនាប្រហែល ៣.៤ ពាន់លាននាក់ និង រកចំនូលបានប្រហែល ៦ ពាន់លានដុល្លារពីព្រឹត្តិការណ៏កីឡានេះ ។​

ដោយសារព្រឹត្តិការណ៏កីឡាដ៏ធំមួយនេះស្ថិតក្រោមខ្សែចក្ខុមហាជន បែបនេះទើបមានក្រុមហ៊ុនផលិតសម្ភារះកីឡាដ៏ល្បីឈ្មោះ ២ គឺ Adidas និង Nike កំពុងតែប្រកួតគ្នាយ៉ាងក្តៅគគុកក្នុងការផ្សព្វផ្សាយផលិតផលកីឡារបស់ខ្លួននៅក្នុងព្រឹត្តការណ៏ដ៏ធំរបស់ពិភពលោកមួយនេះ។

ក្នុងឆ្នាំ២០១៨នេះ Adidas នឹងប្រារព្ធកម្មវិធីអបអរសាទរខួបទី ២០ ឆ្នាំនៃការចូលរួមជាសមាជិកផ្លូវការរបស់ FIFA World Cup ដែលប្រព្រឹត្តទៅនៅក្នុងប្រទេសរុស្សី។ ក្រុមហ៊ុនផលិតផលកីឡា Adidas គ្រោងចំណាយខ្ទង់លានដុល្លារដើម្បីផ្សព្វផ្សាយផលិតផលកីឡារបស់ខ្លួនដែលមានក្រុមបាល់ទាត់ ១២ ក្រុមដែលនិងប្រើប្រាស់ផលិតផល Adidas ក្នុងការប្រកួតកីឡាព្រឹត្តិការណ៏  FIFA World Cup ២០១៨ នេះ ហើយគេរំពឹងថាផលិតផល Adidas និងមានការគាំទ្ររច្រើនស៊ីដាច់ផលិតផល Nike នៅក្នុងព្រឺត្តការណ៏​ខណៈពេលដែល Nike កំពុងតែជួយជ្រោមជ្រែងកីឡាបាល់បោះនៅលើទឺកដីរបស់ខ្លួននៅសហរដ្ឋអាមេរិក។
កាលពីឆ្នាំ ២០០៤ ក្រុមបាល់អាឡឺម៉ង់ដែលេជាក្រុមដែលជួយជ្រោមជ្រែងដោយ Adidas បានយកឈ្នះ អាស្សង់ទីន ជាហេតុធ្វើអោយផលិតផល  Adidas មានកាទទួលស្គាល់ខ្លាំងពីមហាជន និងធ្វើអោយ Adidas មានមោទៈភាពជាខ្លាំង ។ ប៉ុន្តែអ្វីដែលខុសពីការរំពឹងទុកក្រុមហ៊ុន Nike បានបញ្ជេញតារាងការលក់របស់ខ្លួនក្នុងរយះពេល ៣ ខែបន្ទាប់ពី FIFA World Cup ២០១៤ គឺមានការកើនឡើងខ្ពស់ជាងការលក់របស់ Adidas ៣០ ភាគរយ។


គេរំពឹងថាទោះបីជាក្រុមហ៊ុនផលិតសម្ភារះកីឡា​ Adidas ជះលុយទៅអោយ FIFA ខ្ទង់លានដុល្លារក៏ដោយក៏ផលិតផលកីឡា Nike នៅតែរំពឹងថានិងលក់ដាច់ដដែល ហើយ Nike អាចនិងល្បីឈ្មោះតាមរយះបណ្តាញសង្គមដោយហេតុថា Cristiano Ronaldo ល្បីក្នុងបណ្តាញសង្គមគ្រាន់តែអ្នកគាំទ្រក្នុង Facebook ប្រហែល ៥០ ម៉ឺននាក់ និងបណ្តាញសង្គមផ្សេងទៀតសរុបប្រហែល ៣៥០ លាននាក់ ច្រើនជាង Lionel Messi ដែលជាតារាអនឡាញឆ្នើមបំផុតរបស់ Adidas ដោយហេតុថា Messi មិនមានគណនេយ្យ Twitter ។ ម្យ៉ាងទៀតក្នុងយុត្តិសាស្រ្តទីផ្សាររបស់ Nike បានក្តាប់យកកីឡាករដែលមានតម្លៃថ្លៃច្រើនជាង Adidas ដែលមានកីឡាករតម្លៃថ្លៃប្រហែល ២០០ នាក់ ខណៈពេលដែល Adidas មានកីឡាករដែលមានតម្លៃថ្លៃត្រឹមតែ ៥៩ នាក់ប៉ុណ្ណោះ។

 

មតិភាគច្រើនលើកឡើងថា ក្រុមហ៊ុនទាំងពីមិនអាចស្វែងរកថាក្រុមហ៊ុនណាឈ្នះ ឬចាញ់បានឡើយ ពោលគឺអាស្រ័យលើយុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុននីមួយៗ ក្នុងការស្វែងរកទីផ្សារគោលដៅរបស់ខ្លួនតែប៉ុណ្ណោះ៕

 

អត្ថបទដោយ ៖ Nen Sothy

LEAVE A REPLY

Please enter your comment!
Please enter your name here