ធនាគារពិភពលោក ផ្តល់លុយប្រមាណ ៦០លានដុល្លារ ដើម្បីស្ថាបនាផ្លូវ២៥ខ្សែនៅកម្ពុជា

0
3715

ភ្នំពេញ៖ ធនាគារពិភពលោក(WB) នឹងផ្តល់ហិរញ្ញប្បទាន​សហប្រតិបត្តិការប្រមាណ ៦០លានដុល្លារអាមេរិក ដើម្បីស្ថាបនាផ្លូវតាមជនបទចំនួន ២៥ខ្សែ ជាប្រភេទកម្រាលកៅស៊ូ២ជាន់(DBST) និងបេតុង ដោយមានប្រវែងសរុបចំនួន ២៧៩,៧៨ គីឡូម៉ែត្រ។

ការឱ្យដឹងនេះ ធ្វើឡើងក្នុងឱកាស លោក​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃបេសកកម្មតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្ត គម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍កាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ ​នៅទីស្តីការក្រសួង។

សូមបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវនេះ នឹងអនុវត្តក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៧ ដល់២០២២ នៅតាមភូមិសាស្ត្រងាយរងគ្រោះដោយសារទឹកជំនន់ ក្នុងខេត្តចំនួន០៦ រួមមាន៖ ខេត្តសៀមរាប មានផ្លូវ ០៦ ខ្សែ ប្រវែងសរុប ៦០ គីឡូម៉ែត្រ។ ខេត្តកំណ្តាល មានផ្លូវ ០៧ ខ្សែ ប្រវែងសរុប ៥១,២០ គីឡូម៉ែត្រ។ ខេត្តត្បូងឃ្មុំ មានផ្លូវ ០៤ ខ្សែផ្លូវ ប្រវែងសរុប ២៨,៨ គីឡូម៉ែត្រ។ ខេត្តកំពង់ចាម មានផ្លូវ ០៣ ខ្សែ ប្រវែងសរុប ៦៥,៧៧ គីឡូម៉ែត្រ។ ខេត្តក្រចេះ មានផ្លូវ ០៣ ខ្សែ ប្រវែងសរុប ៤៥,០១ គីឡូម៉ែត្រ។ ខេត្តស្ទឹងត្រែង មានផ្លូវ ០២ ខ្សែ ប្រវែងសរុប ២៩ គីឡូម៉ែត្រ ៕


អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here