ព្រះសីហនុនឹងប​ង្កើតតំបន់អភិវឌ្ឍន៍ទេសចរណ៍នាគរាជ ទំហំជាង២ពាន់ហិកតា ឆាប់ៗនេះ

0
5873

កាលពីខែមេសា ឆ្នាំ២០១៨ នេះ ក្រសួងទេចរណ៍ និងរដ្ឋបាលខេត្តប្រជុំពិភាក្សាអំពីការងាររៀបចំគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍នាគរាជ នៅខេត្តព្រះសីហនុ ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរពីជុំវិញពិភពលោកចូលមកកម្សាន្តឱ្យបានកាន់តែច្រើនថែមទៀតនៅថ្ងៃអនាគត។

យោងតាមរយៈការប្រជុំនេះ បានឱ្យដឹងថា ទីតាំងដែលរដ្ឋាភិបាលគ្រោងបង្កើតឱ្យទៅជាតំបន់អភិវឌ្ឍន៍ទេសចរណ៍នាគរាជនេះមានទំហំ២២១១ហិកតា មានទីតាំងនៅ ភូមិសាស្ត្របឹងកង្កែប(ក្នុងភូមិអុងឃុំរាម) និងតំបន់ពយម៉ាចូវ(ក្នុងភូមិគគីរឃុំបិតត្រាំង)នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តំណាងក្រសួងទេសចរណ៍មានប្រសាសន៍ថា គោលបំណងសំខាន់នៃការបង្កើតតំបន់ទេសចរណ៍នាគរាជនេះ គឺដើម្បីបង្កើនឱ្យមានការទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោកចូលមកកម្សាន្តនៅកម្ពុជាជាពិសេសខេត្តព្រះសីហនុ។ ក្រសួងមានសុទិដ្ឋិនិយមថា ខេត្តព្រះសីហនុ អនាគតនឹងមានភ្ញៀវមកច្រើន និងមានការអភិវឌ្ឍលឿនជាងគេ ដោយហេតុថាខេត្តព្រះសីហនុ មានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្មផ្សេងៗជាដើម។


សម្រាប់ដំណាក់កាលនេះ ក្រុមការងារពិសេសេថ្នាក់ក្រសួង និងថ្នាក់ខេត្តព្រះសីហនុ នឹងចុះកំណត់
ទីតាំងជាក់ស្តែងនៃទីតាំងគ្រោងអភិវឌ្ឍជាតំបន់ទេសចរណ៍នាគរាជ ការរស់នៅ កាន់កាប់ដីធ្លីក្នុងតំបន់នោះរបស់ប្រជាជន សិក្សាផលប៉ះពាល់បរិស្ថាន និងសង្គម ដើម្បីរកដំណោះស្រាយជូនពួកគាត់ឱ្យទទួលបានផលប្រយោជន៍ដោយសមធម៌។

សូមបញ្ជាក់ថា ក្នុងកំឡុងពេលនេះដែល ចំពោះអ្នកកាន់កាប់ដីនៅចំណុចទាំងនេះ ហាមលក់ផ្ទេរ និងចូលទៅទន្ទ្រានថ្មី ចំពោះបុគ្គលណាដែលល្មើសលួចទៅទន្ទ្រានកាន់កាប់ថ្មីនៅទីតាំងគោលដៅនេះ អាចប្រឈមនឹងការចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕

រូបតំណាង

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

 

Real Estate Editor Tell: 0966 990 366 អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here