កម្មករចំណាក់ស្រុកមីយ៉ាន់ម៉ា ទទួលបានសេវាធានារ៉ាប់រងអាយុជីវិតចំណាយតែ២២$ប៉ុណ្ណោះ

0
1414

(មីយ៉ាន់ម៉ា)៖ មីយ៉ាន់ ប្រទេសដែលមានសក្តានុពលសេដ្ឋកិច្ចអន់ថយជាងកម្ពុជា កំពុងតែជំរុញផ្តល់សេវាកម្មធានារ៉ាប់រងអាយុជីវិតដល់ប្រជាជនរបស់ខ្លួន ដែលបានធ្វើការចំណាក់ស្រុកទៅធ្វើការងារក្រៅប្រទេស។​

ក្រុមហ៊ុនធានារ៉ាប់រងមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយរដ្ឋ សហការជាមួយសហព័ន្ធភ្នាក់ងារពលករចំណាក់ស្រុកមីយ៉ាន់ម៉ា ដើរការសេវាកម្មនេះបានឲ្យដឹងថា៖ សេវាកម្មធារារ៉ាប់រងអាយុជីវិតសម្រាប់ពលករចំណាក់ស្រុកទៅធ្វើការងារស្របច្បាប់នៅក្នុងប្រទេសថៃ បានបើកដំណើរការជាផ្លូវការកាលពីម្សិលមិញរួចហើយ ដោយតម្រូវឲ្យពលករចំណាក់ស្រុកទាំងអស់ចំណាយត្រឹមតែ ៣០,០០០ Kyat (២២ដុល្លារអាមេរិក) ប៉ុណ្ណោះ សម្រាប់រយៈពេលមួយឆ្នាំ។​

ពលករចំណាក់ស្រុកស្របច្បាប់មីយ៉ាន់ម៉ា ក្រៅពីទទួលបានធានារ៉ាប់រងលើអាយុជីវិត ក៏ទទួលបានការការពារពីរដ្ឋាភិបាលប្រទេសថៃផងដែរ។ ហើយក្នុងករណីមានពលកររងគ្រោះ មានស្លាប់ដោយរកឃើញថាមិនបានសម្លាប់ខ្លួនឯង នោះនឹងទទួលបានសំណងមកវិញពីក្រុមហ៊ុនចំនួន ៥,០០០,០០០ Kyat (៣,៦៦៣ដុល្លារអាមេរិក)។

បច្ចុប្បន្ន មីយ៉ាន់ម៉ាបានបញ្ចូនពលរដ្ឋរបស់ខ្លួនទៅធ្វើការងារនៅតាមបណ្តាប្រទេសចំនួន៨ ហើយពលរដ្ឋប្រមាណ១៥,០០០នាក់ បានធ្វើចំណាក់ស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសជារៀងរាល់ខែ ដោយសារតែកង្វះឱកាសការងារក្នុងស្រុក។

គួរជម្រាបផងដែរថា មីយ៉ាន់ម៉ា មានប្រជាជនសរុបប្រមាណជាង៥៣លាននាក់៕

 

អត្ថបទដោយ៖ Jimmy