មេរៀនទឹកភ្នែកនៃប្រជាជនខ្មែរក្នុងការទិញបុរីមិនស្របច្បាប់ នៅឬស្សីកែវ

0
18703
រូបភាពតំណាងប្រជាជនធ្វើការតវ៉ានៅមុខក្រសួងយុត្តិធម៌

ជាមេរៀនថ្មីមួយទៀត ដែលប្រជាជនខ្មែរដទៃទៀត ត្រូវពិចារណា និងស្វែងយល់​នោះគឺ ការជ្រើស រើសលំនៅឋាន ដែលមានស្តង់ដារ មានសុវត្ថិភាព និងជាពិសេសជាលំនៅឋានដែលស្របច្បាប់។

ថ្មីៗនេះ មានប្រជាជនខ្មែរ ប្រមាណជា៤៩គ្រួសារ ដែលបានទិញផ្ទះក្នុងបុរី មហាសេដ្ឋី បានចេញ មុខ តវ៉ា រឿងថា ខ្លួនបានបង់ប្រាក់គ្រប់ចំនួនរយៈពេលជិត៥ឆ្នាំហើយ តែក្រុមហ៊ុន មិនចេញប្លង់ រឹងឱ្យ ពួកគាត់។

ការជួប​ប្រមូល​ផ្តុំតវ៉ា​ នេះ ​ បាន​ផ្ទុះឡើង​ជា​បន្ត​បន្ទាប់​ ជាច្រើនលើកមកហើយដោយ ​ពួក​គាត់ ​ បាន​ទិញផ្ទះ​ ពីបុ​រីនោះ ​អស់​រយះ​ពេល​ប្រមាណជា​ង៤ទៅ៥ឆ្នាំមកហើ​យ ​ និង​បាន​បង់​ប្រាក់​គ្រប់​ចំនួន​​ បែរ​ជាថៅ​កែបុរី​ ចេះតែ​សន្យា​ ខ្យល់​រហូត ​។​


ប្រជាពលរដ្ឋនិយាយថាពួកគាត់ចូលមកទិញបុរីនេះនៅដោយយល់ឃើញថាមានអាជ្ញាបណ្ណ័ត្រឹមត្រូវពីក្រសួងពាក់ពន្ធ័ហើយក្រុមហ៊ុនក៏បានធ្វើកិច្ចសន្យាថាពេលបង់ប្រាក់គ្រប់ចំនួននឹងកាត់ឈ្មោះធ្វើប្លង់រឹងជូនអតិថិជន ប៉ុន្តែ រហូត មកដល់ពេលនេះរយៈពេល៥ឆ្នាំមកហើយពោលគឺតាំងពីឆ្នាំ២០១២មកម្លេះ ក្រុមហ៊ុន កុហកបោក ប្រាសប្រជាពលរដ្ឋរហូត ។

ប្រភពបន្តថា ពួកយើងខ្ញុំធ្លាប់បានធ្វើការតវ៉ាជាច្រើនដងរួចហើយ រហូតដល់មានការ សម្របសម្រួល​ពីអាជ្ញាធរសង្កាត់ ខណ្ឌផងដែរ ពិសេសមានការសន្យាពីតំណាងក្រុមហ៊ុន ទាំងផ្ទាល់មាត់នឹង​លាយ​លក្ខអក្សរ ថាក្រុមហុ៊ននឹងធ្វើប្លង់រឹងជូនពួកគាត់ក្នុងរយៈពេល៦ខែ ប៉ុន្តែមកដល់ពេលនេះ ក្រុមហ៊ុន​នៅមិនទាន់បានធ្វើតាមការសន្យានោះទេ រហូតពួកគាត់បានដាក់​ពាក្យបណ្តឹងប្តឹងទៅតុលា​ការ​ឱ្យរក​យុត្តិធម៌។

មូលហេតុដែលពួកគាត់ធ្វើបែបនេះ គឺពួកគាត់សុទ្ធតែបានជំពាក់បំណុលគេ ព្រោះយកលុយមកទិញផ្ទះ ហើយពួកគាត់ត្រូវការប្លង់រឹង ដើម្បី យកទៅដាក់នៅធនាគារយក​ប្រាប់មកសងគេនិង​យកមករកសុី​ចិញ្ចឹមជីវិត ។

យោងតាមការលើកឡើងរបស់អ្នកជំនាញផ្នែកអចលនទ្រព្យ លោក គីម ហ៊ាង បានប្រាប់ពាណិជ្ជកម្ម​កម្ពុជាថា បើយើងមានលុយទិញផ្ទះហើយ គួរតែទិញផ្ទះ នៅបុរី ឬក្រុមហ៊ុន​ដែលមានឈ្មោះ​បោះសំ​ឡេង ច្រើនឆ្នាំ មានគេទទួលស្គាល់ត្រឹមត្រូវ ទើបមិនធ្វើឲ្យយើងទឹកភ្នែកនៅថ្ងៃក្រោយ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here