សេដ្ឋកិច្ចឡាវ នៅតែបន្តកើនឡើងប្រមាណ៦.៧ភាគរយ ក្នុងរយៈពេល៦ខែដំបូងឆ្នាំនេះ

0
4240

(ឡាវ)៖ ឡាវជាប្រទេសដែលមិនសូវមានអ្វីអួតនឹងគេ និងជាប្រទេសដែលកំពុងអភិវឌ្ឍន៍ដូចកម្ពុជាដែរ នាំចេញតែផលិតផលធ្វើដោយដៃមួយចំនួន និងឈើប៉ុណ្ណោះ តែអាចរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួនឲ្យបន្តកើនឡើង៦.៧ភាគរយ ក្នុងរយៈពេល៦ខែដំបូង នៅឆ្នាំ២០១៨នេះ។

នាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith បានមានប្រសាសន៍ថា៖ សេដ្ឋកិច្ចប្រទេសឡាវកំពុងតែបន្តកើនឡើង តាមការប៉ាន់សម្រាប់រយៈពេល៦ខែដំបូងនៅដើមឆ្នាំនេះ កើនឡើងប្រមាណ៦.៧ភាគរយ។

លោកបន្តថា៖ តាមរបាយការណ៍ដែលប្រមូលបានគិតត្រឹមរយៈពេល៤ខែដើមឆ្នាំនេះ វិស័យកសិកម្មមានការកើនឡើងប្រមាណ២.៧ភាគរយ ខណៈវិស័យផលិតកម្ម៧ភាគរយ ហើយតាមការរំពឹង វាអាចកើនដល់៧.៩ភាគរយនៅត្រឹមពាក់កណ្តាលឆ្នាំនេះ។


រដ្ឋាភិបាលឡាវជឿជាក់ថា ប្រាក់ចំណូលគិតជាមធ្យមប្រចាំឆ្នាំរបស់ប្រជាជនម្នាក់ៗអាចកើនឡើងដល់ ២,៦០៩ដុល្លារអាមេរិកក្នុងមួយនាក់នៅឆ្នាំនេះ ខណៈប្រទេសនេះមានប្រជាជនប្រមាណជិត៧លាននាក់។

គួរជម្រាបផងដែរថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេសឡាវ រដ្ឋាភិបាលឡាវគ្រោងនឹងចំណាយលុយប្រមាណជាង៦៣លានដុល្លារអាមេរិក អភិវឌ្ឍន៍លើកគម្រោងធំៗមួយចំនួននៅឆ្នាំនេះ៕

 

អត្ថបទដោយ៖ Jimmy

LEAVE A REPLY

Please enter your comment!
Please enter your name here