ជំហានក្នុងការឈានជើងទិញផ្ទះសម្រាប់ទុកលក់ចំណេញ

0
5802

ការវិនិយោគគឺតែងចង់បានចំណេញ តែយើងនៅមិនទាន់ដឹងថា តើការវិនិយោគលើផ្ទះ ធ្វើយ៉ាង​ណា​ទើប​ចំណេញច្រើននោះទេ។

ដើម្បីជាគន្លឹះក្នុងការទិញផ្ទះសម្រាប់ទុកលក់ចំណេញ Business Cambodia សូមលើកឡើង នូវ​គំនិតមួយចំនួនដូចតទៅ៖

ហេតុអ្វីត្រូវទិញគេហដ្ឋានមុនគម្រោង?


ទិញក្នុងដំណាក់កាលរៀបចំផែនការនៃការអភិវឌ្ឍន៍បានផ្តល់ឱកាសដល់អ្នកទិញក្នុងការជ្រើសរើសទីតាំងដីបានល្អបំផុត ឬយូនីតល្អជាងគេនៅក្នុងគម្រោងទាំងមូល។ ទិញក្នុងដំណាក់​កាលបន្ទាប់​អ្នកអាច​ជ្រើសរើស​បានទៅតាមការកំណត់មួយដែលមាន។ អ្នកទិញដែលដឹងពីអ្វីដែលពួកគេចង់បាន ប្រហែល​ជាចង់​វិនិយោគនៅដំណាក់កាលនេះជាង។

លើសពីនេះទៅទៀតការទិញមុនគម្រោងអាចអនុញ្ញាតឱ្យមានការផ្លាស់ប្តូរតាមការចង់បានរបស់អ្នក ដូចជាការផ្លាស់ប្តូរប្លង់បាត និងការបញ្ចូលគ្នារវាងខុនដូពីរជាប់គ្នាទៅជាយូនីតតែមួយ ហើយ​មាន​ការ​ជជែក​​គ្នាច្រើនទៀតទាក់ទងនឹងសម្ភារៈបរិក្ខារ និងគ្រឿងសង្ហារឹមជាដើម។

អ្នកទិញភាគច្រើនដែលមិនងាយពេញចិត្តនឹងអ្វីដែលផ្តល់ជូនស្រាប់ ចូលចិត្តទិញ​នៅក្នុង​ដំណាក់​កាល​នេះ​ជាង ដោយសារតែពួកគេ អាចទទួលបានអ្វីដែលពួកគេចង់បានពីផ្ទះថ្មីរបស់ខ្លួន។

អ្នកទិញមុនគម្រោងក៏ប្រហែលជាអាចទទួលបានការបញ្ចុះតម្លៃផងដែរ ឬអាចមើលឃើញកំណើន ថ្លៃ​ដើ​ម​​ច្រើនជាងអ្នកទិញនៅដំណាក់កាលក្រោយៗ។

វិនិយោគិននិងអ្នកទិញមើលឃើញពីចំណុចទាំងពីរនេះគួរឱ្យទាក់ទាញជាពិសេសនៅពេលដែលចំណុចទាំងពីរនេះរួមបញ្ចូលគ្នា។

នៅទីក្រុងភ្នំពេញការទិញគេហដ្ឋានមុនគម្រោងអាចផ្តល់ផលចំណេញរហូតដល់៣០%។ វាអាច​ទទួល​បាន​ការកើន​ឡើង​តម្លៃ​ដល់​ទៅ៦​ដង​ច្រើន​ជាង​តម្លៃ​ធម្មតា​ចាប់​ពី៥%​ទៅ១០%​នៅពេល​ទិញបន្ទាប់​ពីការ​សាងសង់។

ជាងនេះទៅទៀត ការទិញមុនគម្រោងនេះ អនុញ្ញាតឱ្យអ្នកទិញបង់ប្រាក់ទៅតាមដំណាក់កាល។ តើដំណើរ​​​ការនៃការទិញមុនគម្រោងមានលក្ខណៈដូចម្ដេច?

ដំណាក់កាលនៃការអភិវឌ្ឍន៍ដែលផ្តល់ឲ្យចំពោះការទិញលក់មុនគម្រោង ត្រូវបានគេហៅថា “ការលក់​មុន​គម្រោង”។

អ្នកអភិវឌ្ឍន៍នៅតែស្ថិតនៅក្នុងដំណើរការនៃការបញ្ជាក់ពីផែនការមេ  ការទទួលបាន​ការអនុញ្ញាត​សាងសង់​ស្របច្បាប់ និងការអនុវត្តន៍ទៅតាមការវាយតម្លៃពីផលប៉ះពាល់បរិស្ថាន។

នៅដំណាក់កាលដំបូងនេះ អ្នកអភិវឌ្ឍន៍ថែមទាំងត្រូវការប្រាក់ ដើម្បីដំណើរការ គម្រោងបន្តទៀត ដោយ​សារតែការទិញនៅពេលនេះត្រូវរង់ចាំជាយូរមុននឹងការសាងសង់ត្រូវបានបញ្ចប់ ហើយ​ហានិភ័យ​មាន​ច្រើនជាងនៅក្នុងដំណាក់កាលក្រោយៗ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here