Masayoshi Son៖ មុននឹងវិនិយោគ ខ្ញុំមើលតែភ្នែករបស់អ្នកដែលមកសុំការបណ្តាក់ទុនប៉ុណ្ណោះ

0
10376

មហាសេដ្ឋីលេខ១ជប៉ុន​ លោក Masayoshi Son​ ជាអ្នកជំនួញជនជាតិជប៉ុនដ៏ជោគជ័យមួយរូប និងជា​ស្ថាប​និក​នៃក្រុមហ៊ុនយក្សជប៉ុន SoftBank Group។ សហគ្រិនដែលល្បីខាង​វិនិយោគ និងចរចារូបនេះ បង្ហើបថា ក្នុងការសម្រេចចិត្តថា វិនិយោគ ឬអត់ ពេលមានសហគ្រិនវ័យក្មេងមកសុំការបណ្តាក់ទុនពីខ្ញុំ ខ្ញុំមើលតែភ្នែកពួកគេប៉ុណ្ណោះ។

លោក Masayoshi Son ធ្លាប់បានវិនិយោគជាមួយសហគ្រិនវ័យក្មេងច្រើនរូបមកហើយ ក្នុងនោះ​រួមមានក្រុមហ៊ុនបច្ចេកវិទ្យា Yahoo ក្នុងឆ្នាំ១៩៩៥ និងវិនិយោគ ២០លានដុល្លារអាមេរិកក្នុ​ង​ក្រុមហ៊ុន​ អាលីបាបារបស់លោក Jack Ma​​ ទាំងដែលក្រុមហ៊ុនរបស់មហាមាឌល្អិតចិនរូបនេះ នៅមានទាន់មាន​ចំណុចពិសេសនៅឡើយក្នុងសម័យដែលបច្ចេកវិទ្យាមិនទាន់រីកចម្រើន។

សហគ្រិនដែលមានទំនោរខាងបច្ចេកវិទ្យារូបនេះលើកឡើងថា មានសហគ្រិនវ័យក្មេង​ជាច្រើនមក​សុំ​ការ​​បណ្តាក់ទុនពីគាត់ ដែលតម្រូវអោយគាត់សម្រេចចិត្តថា គួរវិនិយោគ ឬអត់? គន្លឹះមួយសំខាន់​ដែល​ជួយឲ្យ​គាត់វិនិយោគបានត្រឹមត្រូវគឺមើ​លភ្នែករបស់សហគ្រិនវ័យក្មេង​ដែលមកសុំការ​បណ្តាក់ទុ​ន​ទាំង​នោះ។


លោកបន្ថែមថា ការមើលភ្នែកនេះ សំដៅទៅលើចក្ខុវិស័យនៃអាជីវកម្មរបស់ពួកគេ ថាតើគេមកយក​លុយ​​របស់​យើងទៅបង្កើតក្តីស្រមៃរបស់ពួកគេបានធំប៉ុណ្ណា ហើយបានរយៈពេលយូរអង្វែងដល់ណា? វាមិនអាចទៅរួចទេ ប្រសិនបើអាជីវកម្មមួយបង្កើតមកដើម្បីតែប្រាក់ចំណេញ ហើយទទួលបាន​ជោគជ័យ​នោះ មានតែម្ចាស់អាជីវកម្មដែលសម្លឹងបានវែងឆ្ងាយ មានគោលដៅ​ច្បាស់លាស់ និងចំតម្រូវការនាពេលអនាគតប៉ុណ្ណោះទើបអាចរកជោគជ័យឃើញ។

លើសពីនេះទៀត ការមើលនេះ ក៏ស្ទង់កម្រិតនៃភាពស្មោះត្រង់របស់អ្នកមកសុំការបណ្តាក់ទុន និងការ​ជឿ​ជាក់​របស់ពួកគេទៅ​លើអាជីវកម្ម​របស់ខ្លួនឯងផងដែរ។ ព្រោះពួកគេជាមនុស្សតែម្នាក់គត់ ដែលអាច​កសាង​ការបណ្តាក់ទុននេះ អោយដល់គោលដៅ និងសាងទ្រព្យពាន់លានពីគំនិតដ៏វែង​ឆ្ងាយរបស់​សហគ្រិន​វ័យក្មេង៕

អត្ថបទដោយ ៖ នួន វណ្ណៈ

LEAVE A REPLY

Please enter your comment!
Please enter your name here